Part 15 កូនមិនចង់រស់នៅទីនេះទេម៉ាក់

519 52 16
                                    

«កូនមានផ្ទៃពោះជាមួយអ្នកណា??ឯណាប៉ារបស់គេ» អ្នកស្រី Lee ក៏ចាប់ផ្តេីមសួររកឳពុករបស់កូនក្នុងផ្ទៃនេះហេតុអ្វីបានជាធ្វេីដាក់កូនរបស់គាត់បែបនេះ

«ម៉ាក់..ខ្ញុំសុំទោស..ហឹកៗ» Felix ចាប់ផ្តេីមយំគេមិននឹកស្មានថាខ្លួនអាចនឹងមានកូនបែបនេះបេីគេដឹងក៏មិនទៅធ្វេីរឿងទាំងអស់នោះជាមួយរាងក្រាស់ដែលឥឡូវនេះគេមិនដឹងគួរនិយាយបែបណាប្រាប់ម្តាយរបស់គេទេ

«ម៉ាក់មិនបន្ទោសឯងទេកុំយំអីមិនល្អដាក់កូនក្នុងផ្ទៃទេ» អ្នកស្រី Lee ក៏ទាយរាងតូចមកអោបក្នុងទ្រូងចិត្តស្ទេីរតែប្រេះជាពីរហេីយដែលឃេីញរាងតូចស្ថិតក្នុងសភាពបែបនេះ

«ម៉ាក់ខ្ញុំមិនគួរណាធ្វេីបែបនេះទេខ្ញុំពិតជាសុំទោសណាម៉ាក់..ប៉ាគាត់ច្បាស់ជាខឹងខ្ញុំខ្លាំងណាស់..ហឹកៗ» Felix ងេីបចេញហេីយក៏លេីកដៃសំពះទៅម៉ាក់របស់គេគេដឹងថាគាត់ច្បាស់ជាខកចិត្តជាមួយខ្លួនខ្លាំងណាស់ដែលទៅធ្វេីរឿងបែបនេះមុនរៀបការ

«ប៉ាម៉ាក់អត់ខឹងនឹងឯងទេ Felix ប៉ាម៉ាក់ដឹងណា..ឈប់យំទៅហេីយសម្រាកទៅ» អ្នកស្រី Lee ក៏ព្យាយាមលួងលោមរាងតូចឲ្យមានអារម្មណ៍ធូរស្បាយជាងមុនគាត់ប្រឹងទប់សម្លេងនឹងមិនហូរទឹកភ្នែកឲ្យរាងតូចឃេីញឡេីយ

ចំណែកឯរាងតូចក៏ងក់ក្បាលរួចក៏ដាក់ខ្លួនគេងបែរខ្នងទៅម្ខាងប៉ុន្តែឲ្យតែបិទភ្នែកគឺគេតែងតែនឹកឃេីញគ្រាដែលខ្លួនជាមួយរាងក្រាស់បានធ្វេីរឿងនេះជាមួយគ្នាឯទឹកភ្នែកក៏ចេះតែហូរមកមិនឈប់អាណិតខ្លួនឯងដែលត្រូវមកជួបរឿងឈឺចាប់ដដែលៗម្តងហេីយម្តងទៀតមិនចេះចប់មិនចេះហេីយ

4ងៃបានកន្លងផុតទៅមិននៅសល់ពេលមិនច្រេីនទេមង្គលការរបស់ hyunjin ក៏ចាប់ផ្តេីមខិតចូលមកដល់ឯរាងតូចវិញគេក៏មានអារម្មណ៍ធូរស្បាយជាមុនព្រោះប៉ាម៉ាក់របស់គេមេីលថែគេដិតដល់ណាស់ទាំងរឿងអាហាររឿងសម្ភារះថ្ងៃនេះរាងតូចក៏បានមកអង្គុយនៅក្រោយផ្ទះដូចគ្នាដេីម្បីស្រូបយកខ្យល់អោកាសខ្លះ

« ប៉ុន្មានថ្ងៃនេះអាប់ប៉ាមិនសូវស្រួលខ្លួនទេកូនកុំធ្វេីបានអាប់ប៉ាពេកលឺទេ» រាងតូចនិយាយទាំងអង្អែលពោះទាំងស្នាមញញឹមថ្វីត្បិតតែដំបូងៗរាងតូចទទួលយកមិនបានមែនប៉ុន្តែគេក៏មិនចិត្តឃោរឃៅទៅរំលូតចោលដែលតែឥឡូវនេះគេស្រឡាញ់កូនរបស់គេខ្លាំង

មិត្ត🔞 // HYUNLIXWhere stories live. Discover now