Part 19 គិតយ៉ាងម៉េចក៏គិតទៅ!!

513 46 10
                                    

កាត់មកមេីលនៅឯមន្ទីរពេទ្យឯនេះវិញគ្រូពេទ្យទាំងអស់ក៏កំពុងតែរេីរប្រដាប់ប្រដាចេញពីរាងក្រាស់ព្រោះតែពេលនេះគេបានស្លាប់បាត់ទៅហេីយក្នុងនោះក៏មានគ្រូពេទ្យស្រីមួយម្នាក់បម្រង់នឹងដេីរចេញទៅខាងក្រៅផ្តល់ដំណឹងមួយនេះដល់ក្រុមគ្រួសាររបស់ hyunjin តែក៏មានរឿងដ៏នឹកស្មានមិនដល់មួយបានកេីតឡេីង...

ដៃរបស់hyunjin ក៏ស្រាប់តែកម្រេីកឡេីងនឹងនិយាយខ្សៀវៗចំណែកឯគ្រូពេទ្យដែលនៅទីនោះនាំគ្នាភ្ញាក់ផ្អេីលមិននឹកស្មានថាមនុស្សដែលត្រូវផុតដង្ហេីមត្រូវមករស់ឡេីងវិញបែបនេះ

បន្ទាប់មកគ្រូពេទ្យដែលនៅទីនោះនាំគ្នាវះរៀបចំវះកាត់សារជាថ្មីហេីយម្តងនេះគឺវះកាត់ទីយ៉ាងរលូនហេីយនៅទីបំផុតhyunjinក៏
បានគេចផុតពីគ្រោះថ្នាក់ទៅហេីយបញ្ជូនមកកាន់បន្ទប់ vip

«អ្នកជង្ងឺគេចផុតពីគ្រោះថ្នាក់ហេីយតែមិនទាន់អាចដឹងខ្លួនបានឥឡូវនេះទេវាអាស្រ័យទៅលេីការមេីលថែដិតដល់អ្នកទាំងពីរមិនបាច់បារម្ភទេពួកយេីងនឹងខិតខំព្យាបាលដេីម្បីឲ្យអ្នកជង្ងឺដឹងខ្លួនបានមកវិញក្នុងរយះពេលខ្លី...ខ្ញុំសុំលាសិនហេីយ» បន្ទាប់រៀបរាប់រួចហេីយគ្រូពេទ្យស្រ្តីនោះក៏ដេីរចេញទៅ

ប៉ាម៉ាក់របស់ hyunjin សម្លឹងមេីលរាងក្រាស់ដេកស្តូកស្តឹងនៅលេីគ្រែដោយមានភ្ជាប់បំពង់អុកសុីសែននៅជាប់នឹងផងដែរ

«ឆាប់ដឹងខ្លួនមកវិញណាកូន» អ្នកស្រី hwang ក៏ដេីរទៅជិត hyunjin រួចក៏និយាយឡេីងរួមទាំងអង្អែលសក់របស់ hyunjin ថ្នមៗ

«អូនឃ្លានទេចាំបងឲ្យអ្នកបម្រេីទិញយកមកឲ្យ» លោកប្រុស hwang ក៏និយាយទៅកាន់ប្រពន្ធរបស់គាត់តាំងពីយប់មកដល់ព្រឹកស្មេីរនេះពួកគាត់មិនទាន់បានហូបបាយមួយគ្រាប់ចូលទៅក្នុងខ្លួនទេ

«អត់ទេអូនចង់នៅមេីលកូនបេីបងឃ្លានបងញុាំមុនទៅ» គាត់និយាយទាំងមិនដកភ្នែកចេញពី hyunjin

រំលងបានជាងមួយអាទិត្យ hyunjin ក៏នៅតែមិនទាន់ដឹងខ្លួនបានដដែលនៅពេលមួយខណះពេលដែលប៉ាម៉ាក់របស់គេកំពុងតែអង្គុយនៅលេីសាឡុងពេលនោះដៃ hyunjin ក៏បានកម្រេីកឡេីងលោកប្រុស hwang ដែលនៅទីនោះក៏បានចាប់ភ្លឹកឃេីញថា hyunjin ពេលនេះដឹងខ្លួនឡេីងវិញគាត់ក៏ដេីរទៅយ៉ាងលឿន

មិត្ត🔞 // HYUNLIXWhere stories live. Discover now