មួយអាទិត្យរំលងផុតទៅ Felix នឹង hyunwook ក៏ត្រូវដល់ថ្ងៃទៅប្រទេសកូរ៉េជាពិសេសនោះ hyunwook គេបានក្រោកតាំងពីព្រលឹមមកម្លេះព្រោះតែមិនយូរមិនឆាប់ទេគេបានជួបតាយាយរបស់គេហេីយ
ចំណែកឯរាងតូចវិញក៏រូតរះរៀបចំរបស់របរនឹងរៀបចំខ្លួនដេីម្បីប្រញាប់ទៅប្រលានយន្តហោះខ្លាចថាទៅមិនទាន់ដោយមាន jeonhan ជាអ្នកមកទទួលដេីម្បីជូនដំណេីរ
**មកដល់ប្រលានយន្តហោះ£$€+%*+££$
«ពេលណាត្រឡប់មកវិញប្រាប់បងឲ្យដឹងផងលឺទេចាំបងមកទទួល» jeonhan បន្ទាប់ពីជួយអូសវ៉ាលីរាងតូចចូលទៅខាងក្នុងហេីយគេក៏ឆ្លៀតនិយាយពីនេះពីនោះមុននឹងរាងតូចទៅដល់ប្រទេសកូរ៉េ
«ខ្ញុំដឹងហេីយ hyung» Felix ក៏ញញឹមបន្តិចមុននឹងក្រឡេកមេីលម៉ោងដែលជេីងយន្តហោះត្រូវចេញដំណេីរក្នុងពេលបន្តិចទៀតនេះ
«ជិតដល់ម៉ោងហេីយ hyunwook ជម្រាបលាលោកពូទៅ» Felix ក៏អោនមកប្រាប់ hyunwook បន្តិចព្រោះម៉ោងត្រូវចេញដំណេីរក៏កំពុងតែខិតមកដល់ហេីយ
«ជម្រាបលាលោកពូ hyunwook ទៅហេីយណា» hyunwook
«បាទ» jeonhan ក៏ញញឹមឡេីងរួចក៏ធ្វេីបាយៗទៅ hyunwook
បន្ទាប់មក Felix នឹង hyunwook ក៏នាំគ្នាឡេីងទៅលេីយន្តហោះនឹងចូលទៅអង្គុយកន្លែងរៀងៗខ្លួនបន្តិចក្រោយមកយន្តហោះក៏បានហោះខ្អស់ទៅៗរហូតទាល់តែផុតកន្ទុយភ្នែកមនុស្សម្នាដែលនៅខាងក្រោមនោះអស់គ្រានោះ hyunwook ក៏បានសួរទៅកាន់ Felix ផងដែរ
«អាប់ប៉ា..ប៉ាប៉ាគាត់ធ្វេីការនៅប្រទេសកូរ៉េមែនទេ?» hyunwook
«អត់ទេប៉ារបស់កូនគាត់ទៅធ្វេីការនៅប្រទេសមួយទៀត» Felix ក៏ឆ្លេីយទាំងធម្មតាទាំងដែលធាតុពិតប៉ាបង្កេីតរបស់ hyunwook គឺរស់នៅមិនឆ្ងាយពីផ្ទះនៅកូរ៉េរបស់គេផង(អ្នកអានដឹងហេីយប៉ារបស់ hyunwook ជាអ្នកណា)
«ប្រទេសណាទៅបេីគាត់មិនអាចមករកអូនបានហេតុអ្វីពួកយេីងមិនទៅរកគាត់ដោយខ្លួនឯង?» hyunwook ដាក់មួយសំណួរធ្វេីឲ្យ Felix គាំងរកអ្វីឆ្លេីយមិនចង់ចេញ
«ហឹម...ប៉ារវល់ណាស់ឲ្យគាត់ធ្វេីការសិនទៅគាត់នឹងមករកកូននៅថ្ងៃណាមួយមិនខាន...កូនគេងសិនទៅចាំទៅដល់ចាំអាប់ប៉ាដាស់» Felix បន្ទាប់ពីរកនឹកឆ្លេីយរួចហេីយក៏ដាក់ឲ្យ hyunwook គេងព្រោះមិនចង់ឲ្យគេសួរនាំរឿងប៉ារបស់គេច្រេីនពេកណាមួយព្រឹកមិញគេក៏ក្រោកពីព្រឹកទៀត
YOU ARE READING
មិត្ត🔞 // HYUNLIX
Romanceស្នេហាមួយដែលកេីតឡេីងដោយសារមិត្តភាពមួយស្គាល់គ្នាតាំងពីតូចៗតែម្ខាងទៀតមិនបានគិតថាវាជាស្នេហានោះតែនៅទីបញ្ចប់ពួកគេទាំងពីរជ្រេីសរេីសយកការបញ្ចប់វាឬក៏ទៅជាយ៉ាងណាទៀត?