Part 20 ពេលណាទេីបប៉ាត្រឡប់មករកពួកយេីងវិញ?

556 43 3
                                    

នៅថ្ងៃបន្ទាប់រាងតូចក៏ទៅធ្វេីការធម្មតាហេីយថ្ងៃក៏ដូចតែរាល់ដងពេលចេញពីធ្វេីការក៏ទៅទទួល hyunwook  ចេញពីរៀនហេីយក៏ត្រឡប់មកផ្ទះវិញហេីយយប់នេះរាងតូចបានខលទៅប៉ាម៉ាក់របស់គេនៅឯប្រទេសកូរ៉េដេីម្បីសួរសុខទុក្ខហេីយក៏ឲ្យ hyunwook និយាយលេងជាមួយតាយាយរបស់គេដូចគ្នា

«ជម្រាបសួរម៉ាក់យាយជម្រាបសួរលោកតា» hyunwook ក៏លេីកដៃសំពះជម្រាបសួរពីចម្ងាយទៅកាន់តាយាយរបស់គេ

«ចៅតាឆ្លាតណាស់» លោកប្រុស Lee

«ចៅយាយគួរឲ្យស្រឡាញ់ដល់ហេីយ» hyunwook បន្ទាប់ពីលឺពួកគាត់ទាំងពីរសរសេីរបែបនេះមុខក្រហមតែម្តងហេីយក៏សេីចចេញមកយ៉ាងគួរឲ្យស្រឡាញ់ដូចអាប់ប៉ារបស់គេចឹង

«ប៉ាម៉ាក់សុខសប្បាយដែលទេ?» Felix

«ម៉ាក់ហេីយនឹងប៉ាឯងសុខសប្បាយទេនេះមិនគិតមកលេងប៉ាម៉ាក់ខ្លះទេហេស៎» អ្នកស្រី Lee

«ខ្ញុំក៏ចង់ដូចគ្នាតែការងារនៅទីនេះច្រេីនហេីយ hyunwook ក៏ត្រូវរៀនដែលទេីបគ្មានពេលនឹងណាម៉ាក់» Felix ក៏និយាយរៀបរាប់ទាំងដាក់ hyunwook ឲ្យអង្គុយនៅលេីភ្លៅរបស់ខ្លួន

«អូនចង់ទៅលេងម៉ាក់យាយនឹងលោកតាណាស់អូនចង់ទៅរស់នៅជាមួយម៉ាក់យាយលោកតា» hyunwook និយាយទាំងចង់យំតិចៗតាំងពីគេកេីតមកមិនដែលបានទៅជួបតាយាយរបស់គេផ្ទាល់ម្តងណាទេគឺបានត្រឹមខលតាមទូរស័ព្ទបែបនេះរហូត

«ចាំពេលណាអាប់ប៉ាទំនេរចាំអាប់ប៉ាជូនទៅរកតាយាយណា» Felix ក៏លួងលោមកូន

«អាប់ប៉ានិយាយតែបែបនេះរហូតនឹង» hyunwook ក៏ធ្វេីមុខក្រញូវហាក់បីដូចជាអន់ចិត្តនឹងអាប់ប៉ារបស់គេ

«ហឹម...» Felix បានត្រឹមដកដង្ហេីមចេញបន្តិចមុននឹងហៅម៉ែដោះយក hyunwook ឡេីងទៅខាងលេី

«ឯងឃេីញទេឥឡូវនេះគេអន់ចិត្តហេីយ» អ្នកស្រី Lee ដែលបានមេីលគ្រប់សកម្មភាពទាំងអស់អម្បាញ់មិញនេះក៏បន្តឡេីង

«ម៉ាក់ខ្ញុំក៏ចង់ឲ្យពួកយេីងនៅជួបជុំគ្នាដូចមុនដែលតែខ្ញុំ...» រាងតូចគេមិនមានភាពក្លាហានក្នុងការត្រឡប់ទៅវិញទេគេចង់រស់នៅទីនេះនៅទីនេះរហូត

មិត្ត🔞 // HYUNLIXWhere stories live. Discover now