Part 16 ពួកឯងមិនអាចរៀបការនឹងគ្នាបានទេ

571 50 18
                                    

មកដល់ព្រលានយន្តហោះភ្លាមពួកគេទាំងអស់គ្នាក៏នាំគ្នាចុះពីរឡានដេីរតម្រង់ចូលទៅនឹងនិយាយលាគ្នាមុននឹងត្រូវទៅរស់នៅឆ្ងាយពីគ្រួសារ

«សុវត្តិភាពតាមផ្លូវណាកូន jeonhan ដូចគ្នាកុំភ្លេចមេីលថែសុខភាពផង ពេលណាប៉ាម៉ាក់ទំនេរពួកយេីងនឹងទៅលេងពួកាឯង» អ្នកស្រី Lee

«កូនដឹងហេីយម៉ាក់!ប៉ាម៉ាក់មិនបាច់បារម្ភច្រេីនទេកូនអាចមេីលថែខ្លួនបានខ្ញុំទៅសិនហេីយ» រាងតូចក៏ចូលទៅអោបប៉ាម៉ាក់របស់គេទាំងហូរទឹកភ្នែកគេក៏មិនដាច់ចិត្តទៅចោលពួកគាត់ដូចគ្នាតែយ៉ាងណាមានតែជម្រេីសនេះតែប៉ុណ្ណោះដែលអាចឲ្យគេគេចមុខពីរាងក្រាស់បានឯ jeonhan ក៏នៅឈរមេីលពួកគេទាំងបីទាំងមានស្នាមញញឹម

«ក្មួយ jeonhan ចូលមកដែលមក» ដោយឃេីញ jeonhan នៅឈរគាត់ក៏អោយគេចូលមកអោបពួកគាត់ដូចគ្នាបន្ទាបា់ពីលាគ្នារួចរាល់អស់ហេីយយន្តហោះក៏ចាប់ផ្តេីមចេញដំណេីរទេីបពួកគេទាំងពីរប្រញាប់ឡេីងទៅខាងក្នុងយន្តហោះ

« Felix មិនអីទេមែនទេ?» ដោយឃេីញរាងតូចសម្លឹងមេីលទៅខាងក្រៅទាំងអន្លង់អន្លោយមុខមិនសូវស្រស់ផងគេក៏សួរឡេីងក្រែងល៎រាងតូចគេមិនទាន់ត្រៀមចិត្តរួចរាល់

«ហឹមខ្ញុំមិនអីទេ hyung ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លេត» ថាហេីយគេក៏ដេីរទៅបាត់មកដល់បន្ទប់ទឹកភ្លាមរាងតូចក៏ផ្អែកខ្លួនយំនៅជញ្ជាំងមិនយូរមិនឆាប់ទេគេគង់តែទៅដល់ទីកន្លែងរស់នៅថ្មីហេីយគេក៏សង្ឃឹមថាទៅនៅទីនោះអ្វីៗនឹងល្អហេីយក៏អាចបំភ្លេចរាងក្រាស់បានទៅចុះ

Hyunjin's WEDDING***

ងាកមកមេីលខាងរោងការឯនេះវិញភ្ញៀវក៏មកដល់កាន់តែច្រេីនព្រោះថ្ងៃនេះក៏ជាថ្ងៃដែល hyunjin នឹងរៀបការដូចគ្នារាងក្រាស់ក៏ដេីរចេញមកខាងក្រៅជាមួយនឹងឈុតពណ៌ខ្មៅយ៉ាងស្រស់សង្ហាមេីលទៅប្រៀបដូចជាព្រះរាជបុត្រចឹង

«វាវ!កូនប្រុសម៉ាក់សង្ហាដល់ហេីយ»អ្នកស្រី hwang ដែលកំពុងតែនៅទទួលភ្លៀវសុខៗរួចក៏ងាកទៅឃេីញ hyunjin គាត់ក៏ដេីរមករកគេទាំងស្នាមញញឹមរួចក៏និយាយឡេីង

«សរសេីរពេកហេីយម៉ាក់» hyunjin បន្ទាប់ពីលឺម្តាយរបស់ខ្លួនសរសេីរបែបនេះថ្ពាល់ក៏ឡេីងក្រហមព្រឿងតែម្តង

មិត្ត🔞 // HYUNLIXWhere stories live. Discover now