Hyunjin គេក៏ត្រឡប់ទៅផ្ទះវិញថែមទាំងចូលទិញស្រាជាចូលទិញស្រាជាច្រេីនដបទៀតផងឯJeonhan ក៏ដេីរចុះមកក្រោមមកបន្ទប់ដែលរាងតូចសម្រាកវិញទាំងអារម្មណ៍ច្របូកច្របល់ jeonhan ដេីរមកចំពីមុខទ្វារមេីលរាងតូចដែលគេងបែរខ្នងទៅម្ខាងនៅលេីគ្រែតាមកញ្ចក់ថ្លារួចក៏ដកដង្ហេីមធំបន្តិចមុននឹងនិយាយឡេីង
« ជាការពិតដែលទេដែលFelix គេមានមនុស្សនៅក្នុងចិត្តរួចហេីយ?» jeonhan មិនទាន់បេីកទ្វារចូលទៅខាងក្នុងទេគេនៅសម្លឹងមេីលរាងតូចពីខាងក្រៅទាំងគិតច្រេីនអារម្មណ៍ដែលស្រឡាញ់គេម្នាក់ឯងពិបាកក្នុងខ្លួនណាស់ពេលដែលដឹងថាមនុស្សដែលយេីងស្រឡាញ់មានមនុស្សក្នុងចិត្តរួចទៅហេីយទេីបមួយសន្ទុះក្រោយមក jeonhan ក៏បេីកទ្វារចូលទៅខាងក្នុងឯរាងតូចគ្រាន់តែលឺសម្លេងទ្វារបេីកភ្លាមក៏ក្រោកមកមេីលតាមពិតទៅរាងតូចភ្ញាក់ភ្ញាក់តាំងពីពេល jeonhan ចេញទៅក្រៅជាមួយរាងក្រាស់រាងតូចក៏ព្យាយាមចុះពីលេីគ្រែទៅរក jeonhan ហេីយក៏ឃេីញថា jeonhan មានស្នាមរបួសលេីមុខដូចគ្នា
« Felix ទៅសម្រាកវិញទៅ» jeonhan ឃេីញរាងតូចដេីរចុះមករកខ្លួនក៏ដេីរទៅរករាងតូចវិញហេីយក៏នាំរាងតូចទៅអង្គុយលេីគ្រែ
«hyung នេះមុខ hyung ត្រូវទៅនឹងអី?ហេតុអ្វីមានរបួស?» Felix ក៏កេីតមានអារម្មណ៍មិនស្រួលព្រោះ jeonhan បាត់ទៅមួយសន្ទុះហេីយក៏មកវិញបែរជាមានស្នាមរបួសពេញមុខមិនឲ្យមានម៉េចបេីរ hyunjin វាយគ្នាឡេីងទ្រុឌទ្រោម
« Felix សម្រាកសិនទៅចាំស្អែកចាំនិយាយគ្នាក៏បាន» jeonhan គិតថានេះយប់ដែលហេីយមិនចង់ឲ្យរាងតូចមកខ្វល់ច្រេីនជាមួយក៏សម្រេចចិត្តមិននិយាយរឿងនេះប្រាប់រាងតូច
«អត់ទេ hyung ខ្ញុំគេងយូរដែលហេីយ hyung ប្រាប់ខ្ញុំសិនមកថាមានរឿងអី» Felix គេម៉េចនឹងអាចទុកឲ្យ jeonhan នៅបែបនេះកេីតទោះគេងក៏មិនសុខក្នុងខ្លួនដែល
«ហឹម....បងមិនដឹងថារៀបរាប់ប្រាប់ Felix យ៉ាងម៉េចទេ?» jeonhan ចិត្តស្ទាក់ស្ទេីរមិនហ៊ាននិយាយចេញមកណាមួយខ្លាចថារឿងទាំងអស់នោះជាការពិតកាត់ចិត្តមិនបាន
« hyung ចង់មានន័យថាយ៉ាងម៉េច?» Felix ក៏អង្រួនដៃ jeonhan ចង់ឲ្យគេនិយាយបកស្រាយមកហេីយ jeonhan ក៏និយាយប្រាប់រាងតូចទាំងអស់ឯរាងតូចវិញបន្ទាប់ពីដឹងរឿងអស់ហេីយចិត្តក៏ខឹងនឹងរាងក្រាស់ជាខ្លាំងហេីយក៏ដេីរទៅយកប្រអប់ថ្នាំមកលាងរបួសឲ្យ jeonhan បន្ទាប់ពីលាងរបួសរួចរាល់ហេីយពួកគេទាំងពីរក៏អង្គុយមេីលមុខគ្នាដោយមានសំណួរចង់សួរគ្នាទៅវិញទៅមកទេីបរាងតូចដាច់ចិត្តនិយាយមុន
YOU ARE READING
មិត្ត🔞 // HYUNLIX
Romanceស្នេហាមួយដែលកេីតឡេីងដោយសារមិត្តភាពមួយស្គាល់គ្នាតាំងពីតូចៗតែម្ខាងទៀតមិនបានគិតថាវាជាស្នេហានោះតែនៅទីបញ្ចប់ពួកគេទាំងពីរជ្រេីសរេីសយកការបញ្ចប់វាឬក៏ទៅជាយ៉ាងណាទៀត?