«ពួកឯងចង់លាក់ម៉ាក់ដល់ពេលណាទៀតម៉ាក់បានដឹងរឿងគ្រប់យ៉ាងអស់ហេីយ» អ្នកស្រី Lee
«ម៉ាក់....» រាងតូចក៏ត្រូវចំហមាត់ធ្លុងភ្ញាក់ផ្អេីលនិងវាគោលបំណងមកប្រាប់ការពិតតែការពិតត្រូវបានដឹងមុន
«ពួកឯងចូលក្នុងសិន»ថាហេីយគាត់ក៏ដឹកដៃ hyunwook ដេីរចូលទៅខាងក្នុងទាំងមុខស្មេីរ
ចំណែកឯរាងតូចនិងរាងក្រាស់វិញក៏ដេីរចូលទៅខាងក្នុងតាមក្រោយទាំងចិត្តរៀងភ័យបន្តិចដែលព្រោះទឹកមុខរបស់គាត់អម្បាញ់មិញនេះហាក់បីដូចជាមិនពេញចិត្តទាល់តែសោះ
«surprise.....ហូរ...ហូរ» គ្រាន់តែដេីរចូលមកដល់ខាងក្នុងភ្លាមសម្លេងហូរនិងទះដៃក៏បានបន្លឺឡេីងធ្វេីឲ្យពួកគេទាំងពីរភ័យស្ទេីរតែគាំងបេះដូងទៅហេីយអ្វីដែលសំខាន់នោះគឺប៉ាម៉ាក់របស់រាងក្រាស់ពួកគាត់ក៏នៅទីនេះដូចគ្នា
«ប៉ាម៉ាក់...ហេតុអ្វីក៏អ្នកទាំងពីរមកទីនេះ?» hyunjin
«គឺមករកពួកឯងនិងហេីយ...ម៉ាក់ស្មានតែថាអ្នកស្រី Lee និងលោក Lee បានដឹងរឿងនេះអស់ហេីយទេីបចង់មកនិយាយរឿងខ្លះតែមិនខ្វីទេឥឡូវម៉ាក់បានប្រាប់ការពិតដល់ពួកគាត់អស់ហេីយ» អ្នកស្រី hwang
«ហឹមមមម...»អ្នកស្រី Lee ក៏ដកដង្ហេីមធំចេញមក
«ប៉ាម៉ាក់....កូនសុំទោសដែលមិនបានប្រាប់រឿងនេះដល់អ្នកទាំងពីរតាំងពីដំបូងប៉ាម៉ាក់ខឹងស្អប់កូនដែលទេ?» Felix គេក៏ដេីរចូលទៅជិតប៉ាម៉ាក់របស់គេទាំងអោនមុខចុះព្រោះមានអារម្មណ៍ថាខុសដែលមិនបានប្រាប់រឿងមួយនេះដល់ពួកគាត់
«ទោះប៉ាម៉ាក់ខឹងក៏គ្មានបានអ្វីមកវិញដែរសំខាន់ឥឡូវនេះកូនក៏មានក្តីសុខប៉ាម៉ាក់សប្បាយចិត្តណាស់ទៅហេីយ» លោកប្រុស Lee ក៏និយាយឡេីងពួកគាត់មិនបានខឹងឬស្អប់អ្វីឡេីយមានតែសប្បាយថែមដែលឃេីញកូនគាត់មានក្តីសុខបែបនេះ
«ពិតមែនហេស៎?កូនអរគុណខ្លាំងណាស់» Felix ក៏ងេីបមុខមកវិញទាំងសប្បាយចិត្តរួចក៏ហក់ទៅអោនប៉ាម៉ាក់របស់គេម្នាក់ម្តងៗទាំងរីករាយ
YOU ARE READING
មិត្ត🔞 // HYUNLIX
Romantizmស្នេហាមួយដែលកេីតឡេីងដោយសារមិត្តភាពមួយស្គាល់គ្នាតាំងពីតូចៗតែម្ខាងទៀតមិនបានគិតថាវាជាស្នេហានោះតែនៅទីបញ្ចប់ពួកគេទាំងពីរជ្រេីសរេីសយកការបញ្ចប់វាឬក៏ទៅជាយ៉ាងណាទៀត?