Part 24 hwang hyunjin នេះលោក!

487 42 6
                                    

បន្ទាប់ពីនោះ Felix គេក៏ធ្វេីដំណេីរមកផ្ទះវិញតែម្នាក់ឯងព្រោះលោក Lee ត្រូវពិភាក្សាការងារបន្ត

«យ៉ាងម៉េចហេីយកូនការងារនោះ?» អ្នកស្រីបន្ទាប់ពីឃេីញ Felix មកដល់ហេីយគាត់ក៏ក្រោកចេញពីផ្ទះបាយសម្តៅទៅរកគេ

«មិនអីទេម៉ាក់ការងារទៅមុខរលូនទេ!និយាយចឹងបាត់ hyunwook ទៅណាហេីយ» រាងតូចក៏ងាកមេីលឆ្វេងស្តាំរកកូនរបស់គេតែមិនឃេីញទេីបក៏សួរឡេីង

«គេនៅលេងក្រោយផ្ទះឯណោះទៅសម្រាកសិនក៏បានដែរមេីលទៅឯងដូចជាហត់ហេីយ» អ្នកស្រី Lee

«ចឹងខ្ញុំសុំឡេីងទៅខាងលេីសិនហេីយ» ថាហេីយគេក៏ដេីរឡេីងទៅបន្ទប់បាត់

រីង៚៚៚

សម្លេងទូរស័ព្ទរោទ៍ក៏បានបន្លឺឡេីងជាហេតុនាំឲ្យរាងតូចដែលកំពុងរៀបចំចូលទៅសម្អាតខ្លួននោះក៏ដេីរមកយកទូរស័ព្ទមកមេីលនឹងបានចុចទទួល

«អាឡូ!ខ្ញុំ Felix ជាអ្នកនិយាយ»

«សួស្តី Felix ខ្ញុំជាលោកចនណា» លោកចន ជាមេក្រុមហ៊ុននៅកន្លែងធ្វេីការដែលរាងតូចធ្លាប់បានធ្វេីកាលរស់នៅប្រទេសបារាំង

«លោកចនមែនទេ? លោកមានការអ្វីបានជាខលមករកខ្ញុំ?» felix

«គឺថាខានស្អែកពួកយេីងមាន event ធំមួយនៅប្រទេសកូរ៉េលោកអាចទៅចូលរួមបានទេ?ណាមួយលោកក៏ភ្ញៀវពិសេសផងដែរ» លោកចន

«មិនអីទេខ្ញុំទៅបានប៉ុន្តែហេតុអ្វីខ្ញុំជាភ្ញៀវពិសេស?» មែនហេីយកាលគេនៅធ្វេីការត្រឹមតែជាបុគ្គលិកធម្មតាៗដូចតែអ្នកផ្សេងនឹង

«ខ្ញុំទេីបតែលឺដំណឹងមកថាលោកនឹងបន្តដំណែងពីលោក Lee ដែលជាម្ចាស់ក្រុមហ៊ុនដ៏ធំនៅកណ្តាលទីក្រុងខ្ញុំមិនដែលដឹងសោះថាលោកមានឪពុកជាម្ចាស់ក្រុមហ៊ុនធំបែបនេះប្រហែលជាលេីកក្រោយខ្ញុំត្រូវរៀបរឹកខ្ញុំសមជាងនេះចំពោះលោកហេីយ» លោកចន

«ខ្ញុំគ្រាន់តែមកជំនួសការងារគាត់មួយរយះតែប៉ុណ្ណោះយ៉ាងណាខ្ញុំក៏នៅតែជាបុគ្គលិកលោកធម្មតាចឹងមិនបាច់ធ្វេីដល់ថ្នាក់នឹងទេ» Felix

«បាទៗ» លោកចន (ឡូវណាមេណាកូនចៅឲ្យប្រាកដនឹង)

«បេីអស់ការអីហេីយខ្ញុំសុំបិទត្រឹមនេះសិនហេីយជួបគ្នាឆាប់ៗ» ថាហេីយរាងតូចក៏ចុចបិទបាត់ទៅហេីយគេក៏ចូលទៅសម្អាតខ្លួនដេីម្បីចុះមកខាងក្រោម

មិត្ត🔞 // HYUNLIXWhere stories live. Discover now