«ណែតម៉េចក៏អូននៅទីនេះ?» hyunjin បន្ទាប់ពីបេីកធ្វេីឃេីញសង្សាររបស់ខ្លួននៅទីនេះក្នុងចិត្តក៏ចាប់ផ្តេីមភ័យមានអារម្មណ៍ប្លែកអ្វីយ៉ាងដូចជាមិនស្រួលហេីយរាងក្រាស់ក៏ងាកទៅមេីលរាងតូចដែលកំពុងតែអង្គុយអោនមុខចុះដូចគ្នា
«hyunjinហាគឺថាអូនមករកបងនឹងណាអូនខំទៅរកបងដល់ផ្ទះដែរតែចៃដន្យអីអ្នកមីងប្រាប់ថាបងនៅមន្ទីរពេទ្យមកមេីលមិត្តភក្តិដូច្នេះហេីយទេីបអូនមករកបងដល់ទីនេះហេីយណាមួយក៏មកសួរសុខទុក្ខដល់មិត្តរបស់បងដែល» ណែតក៏ធ្វេីជាក្មេងតូចច្រមិកច្រមក់រត់ទៅកៀកដៃរាងក្រាស់ហេីយថែមទាំងធ្វេីទឹកមុខឌឺដងទៅកាន់រាងតូចទៀតផង
«លេីកក្រោយមិនបាច់មករកបងដល់កន្លែងទេចាំបងជាអ្នកទៅទទួលអូនវិញ» hyunjin ក៏ចាប់ដៃចាប់ជេីងនាងនឹងនិយាយពាក្យពេច៍ផ្អែមល្អែមមិនខ្វល់ពីរាងតូចដែលកំពុងតែអង្គុយទ្រាំលាក់ភាពឈឺចាប់នៅក្នុងចិត្ត
«ថ្ងៃនេះបងទំនេរអត់ជូនអូនទៅដេីរលេងបន្តិចមកអូននៅផ្ទះអស្សុកសឹងស្លាប់ហេីយហេីយចុះបងទេីបតែមកពីណា?» ណែត
«អម្បាញ់មិញនេះគឺបងថាទៅប្រជុំនៅក្រុមហ៊ុនមួយភ្លេតតែខាងក្រុមហ៊ុមមួយទៀតគេជាប់រវល់ទេីបលេីកថ្ងៃទៅអាទិត្យក្រោយហេីយបងក៏ត្រឡប់មកវិញទៅ..ចាំបងជូនអូនទៅចុះ» hyunjin
«តោះទៅឥលូវហ្មងទៅអូនឃ្លានហេីយ» នាងក៏ព្យាយាមញិកញាក់ទៅកាន់រាងក្រាស់ព្រោះមេីលទៅរាងក្រាស់ចិត្តមិនដាច់ពីរាងតូចសោះ
«ហឹម...Felix យេីងទៅសិនហេីយណាចាំយេីងប្រាប់គ្រូពេទ្យឲ្យមកជួយមេីលឯង» hyunjin ក៏ញញឹមបន្តិចមុននឹងនាំនាងចេញទៅខាងក្រៅរួចក៏បេីកឡានចេញទៅបាត់ងាកមកមេីលរាងតូចវិញបន្ទាប់ពីត្រូវអង្គុយមេីលសកម្មភាពគូរស្នេហ៍គេសាសងគ្នាយ៉ាងស្អិតរមួតហេីយក៏ត្រូវមកអង្គុយយំអោបជង្គង់តែម្នាក់ឯង
«ហឹកៗៗ..ហេតុអ្វីក្នុងទ្រូងឈឺយ៉ាងនេះ?» Felix ក៏យំយកៗលែងខ្មាសអ្នកណាទៀតហេីយដៃដែលជាប់សារ៉ូមក៏ហូរឈាមចេញមកកាន់តែច្រេីនប៉ុន្តែរាងតូចមិនបានខ្វល់នោះទេព្រោះដំបៅខាងក្នុងវាឈឺជាងខាងក្រៅទៅទៀត
YOU ARE READING
មិត្ត🔞 // HYUNLIX
Romanceស្នេហាមួយដែលកេីតឡេីងដោយសារមិត្តភាពមួយស្គាល់គ្នាតាំងពីតូចៗតែម្ខាងទៀតមិនបានគិតថាវាជាស្នេហានោះតែនៅទីបញ្ចប់ពួកគេទាំងពីរជ្រេីសរេីសយកការបញ្ចប់វាឬក៏ទៅជាយ៉ាងណាទៀត?