បន្ទាប់ពីបេីកថ្នាំហេីយរួចរាល់ពួកគាត់ក៏នាំគ្នាទៅបន្ទប់ vip ដែលជាបន្ទប់សម្រាប់រាងតូចសម្រាកពួកគាត់ក៏ដេីរចូលដោយលោកប្រុស Lee ជាអ្នកគ្រាអ្នកស្រី Lee ចូលតែក៏ឃេីញថារាងតូចកំពុងតែអង្គុយនៅលេីគ្រែផ្នែកខ្លួនទៅនឹងក្បាលគ្រែ
«Felix..កូនភ្ញាក់ហេីយមែនទេមានឃ្លានអីឬអត់ចាំម៉ាក់ឲ្យប៉ាឯងរបស់ឯងទៅទិញហេីយ» អ្នកស្រី Lee ក៏ដេីរទៅចិត្តរាងតូចហេីយក៏អង្គុយលេីកៅអីក្បែរនោះថែមទាំងកាន់ដៃរាងតូចជាប់ទៀតផង
«ម៉ាក់..នេះម៉ាក់កេីតអី?ម៉ាក់យំមែនទេ?កូនអស់អីហេីយប៉ាម៉ាក់ឈប់បារម្ភទៀតទៅ» Felix ឃេីញម៉ាក់របស់ខ្លួនភ្នែកហេីយដូចមនុស្សទេីបតែយំហេីយក៏សួរឡេីង
« Felix...ហេតុអ្វីក៏កូនលាក់បាំងនឹងប៉ាម៉ាក់?» អ្នកស្រី Lee
«មានរឿងអី?កូនគ្មានអ្វីត្រូវលាក់បាំងពីអ្នកទាំងពីរទេ» Felix ក៏ធ្វេីមុខឆ្ងល់ៗហាក់ដូចជាមិនយល់អ្វីដែលអ្នកស្រី Lee កំពុងតែនិយាយ
« កូនមានជំងឺដុះសាច់ខួរក្បាលដំណាក់កាលទីពីរហេីយ?ហេតុអ្វីមិនប្រាប់ប៉ាម៉ាក់តាំងពីដំបូង...ហុឹក» អ្នកស្រី Lee មេីលមុខរាងតូចហេីយក៏យំឡេីងព្រោះតែអាណិតរាងតូច
«ប៉ា...ម៉ាក់..នេះ..អ្នកទាំងពីរបានដឹងរឿងគ្រប់យ៉ាងហេីយមែនទេ?» Felix និយាយទាំងញ័រមាត់គេលាក់រឿងនោះមិនឲ្យអ្នកណាដឹងឡេីយតែឥលូវនេះប៉ាម៉ាក់របស់គេបានដឹងរឿងគ្រប់យ៉ាងទាំងអស់ទេីបធ្វេីឲ្យរាងតូចភ័យ
« ប៉ាម៉ាក់មិនសំខាន់សម្រាប់ឯងទេហេស៎!បានជាលាក់បាំងរឿងនេះជាមួយម៉ាក់» អ្នកស្រី Lee
«ប៉ាម៉ាក់កូនសុំទោស...ហុឹក..កូនមិនចង់ឲ្យអ្នកទាំងពីរមករងទុក្ខជាមួយកូននោះទេ..កូនសុំទោស..ហុឹក..» Felix ក៏យំឡេីងរួចក៏លេីកដៃសំពះទៅកាន់ពួកគាត់ទាំងដៃនៅជាប់សារ៉ូម
«បានហេីយកូនឈប់យំទៅប៉ាម៉ាក់មិនបន្ទោសកូនទេ» លោកប្រុស Lee ឃេីញសភាពការមិនស្រួលក៏លូកមាត់ចូលទៅនិយាយព្រោះរាងតូចនឹងអ្នកស្រី Lee គឺកំពុងតែយំដូចគ្នា
«ហុឹក..ជីវិតរបស់ឯងគឺសំខាន់ណាស់របស់ប៉ាម៉ាក់បេីឯងទៅជាយ៉ាងណាឲ្យពួកយេីងធ្វេីយ៉ាងម៉េច?» អ្នកស្រីក៏ងេីបទៅអោបរាងតូចនៅក្នុងដៃ
YOU ARE READING
មិត្ត🔞 // HYUNLIX
Romanceស្នេហាមួយដែលកេីតឡេីងដោយសារមិត្តភាពមួយស្គាល់គ្នាតាំងពីតូចៗតែម្ខាងទៀតមិនបានគិតថាវាជាស្នេហានោះតែនៅទីបញ្ចប់ពួកគេទាំងពីរជ្រេីសរេីសយកការបញ្ចប់វាឬក៏ទៅជាយ៉ាងណាទៀត?