Part 13 ផ្សារទំនេីប

513 39 21
                                    

នៅថ្ងៃបន្ទាប់រាងតូចក៏ក្រោកពីព្រឹករៀបចំខ្លួនយ៉ាងស្អាតបាតព្រោះតែថ្ងៃនេះគេត្រូវចេញទៅក្រៅជាមួយមិត្តវិទ្យាល័យរបស់គេលឺមកថាជិតរៀបការទេីបនាំទៅទិញគ្រឿងអលង្ការទុកពេលថ្ងៃពិសេសមកដល់ហេីយណាមួយរាងតូចនៅតែផ្ទះយូរពេកក៏ធុញថប់ណាស់ដែលមានអ្នកបបួលចេញក្រៅបែបនេះល្អហេីយ

« felix ហាយេីងនឹកឯងណាស់ខានជួបគ្នាយូរហេីយសុំអោបបន្តិចមក» woonie បន្ទាប់ពីឃេីញរាងតូចចេញមកដល់ហេីយក៏រត់ទៅអោបភ្លាម woonie ជាមិត្តស្និទ្ធស្នាលតែម្នាក់គត់របស់រាងតូចគេបានបញ្ចប់ការសិក្សាមុន Felix ព្រោះបន្តិចទៀតនេះគេត្រូវរៀបការជាមួយមនុស្សម្នាក់ដែលជាមនុស្សប្រុសដូចគ្នាពួកគេស្រឡាញ់គ្នាណាស់ទេីប woonie សម្រេចចិត្តមិនរៀនតហេីយទៅសាងអនាគតជាមួយមនុស្សជាទីស្រឡាញ់របស់ខ្លួន(នៅឡេីយ Felix កូនខ្ញុំ)

«យេីងក៏នឹកឯងដូចគ្នា...នឹកឯងខ្លាំងណាស់ស្ងាត់ៗក៏ជិតរៀបការតែម្តងអបអរសាទរផងណាឯង» Felix ក៏អោបទៅ woonie ដូចគ្នា

«យេីងអរគុណឯងហេីយ Felix អាកូនទាតូច» woonie ក៏ហៅ nickname រាងតូចដែលគេតែងតែហៅជាប្រចាំកាលនៅរៀនជាមួយគ្នា

«ឯងនេះអត់ភ្លេចសោះអា nickname នឹង» Felix ក៏ធ្វេីជាសម្លក់ទៅ woonie បែបលេងសេីច

«ឈ្មោះ cute សឹងអី...និយាយចឹងឯងជាមួយបងមេប្រធានយ៉ាងម៉េចហេីយ(jeonhan)» woonie

«កេីតអីពួកយេីងអត់មានកេីតអីឯណាធម្មតាៗដូចតែឯងនឹង» Felix ក៏និយាយលេងសេីចទៅ woonie តាមពិតគេដឹងថា woonie កំពុងតែចង់និយាយពីអ្វីកាលនៅរៀន woonie នឹងហេីយជា biggest ship Felix ជាមួយ jeonhan

«ឯងកុំធ្វេីជាមិនដឹងប្រាប់យេីងឲ្យត្រង់មកឯងជាមួយគាត់ private ជាមួយគ្នាមែនទេ» woonie ក៏នៅតែញោះរាងតូចដូចដេីម

«នែ៎ឆ្កួតទេអីយេីងជាមួយ jeonhan hyung គ្មានអីផ្សេងលេីសពីនេះទេ ឯងនេះស្រម៉ៃជ្រុលពេកហេីយ» Felix

«យេីងគ្រាន់តែនិយាយតាមការមេីលឃេីញតេីស៎» woonie

«តែនិយាយបែបនេះទៀតយេីងខឹងឯងហេីយ» Felix ក៏ធ្វេីជាងក់ងរដាក់ woonie

«ទៅៗយេីងសុំទោសយេីងឈប់ក៏បានដែលតែឥឡូវទៅបានឬនៅ» woonie

«ទៅបានហេីយ» ថាហេីយពួកគេទាំងពីរក៏បេីកឡានចេញទៅ

មិត្ត🔞 // HYUNLIXWhere stories live. Discover now