Part 18 អារម្មណ៍ចម្លែក

534 51 9
                                    

មួយសន្ទុះក្រោយមកឡានពេទ្យក៏បានមកដល់ហេីយក៏បានលេីរាងកាយមាំដែលពោលពេញទៅដោយឈាមឡេីងទៅលេីរទេះរួចក៏ដាក់ចូលទៅក្នុងឡានពេទ្យទៅហេីយដំណឹងនេះក៏បានដឹងលឺដល់គ្រួសាររបស់រាងក្រាស់ផងដែរហេីយពួកគេក៏បាននាំគ្នាប្រញាប់មកមន្ទីរពេទ្យភ្លាមជាបន្ទាន់

គ្រាន់តែមកដល់មន្ទីរពេទ្យភ្លាមរាងកាយមាំដែលនៅលេីរទេះត្រូវបានដាក់ចុះពីឡានឡេីងប្រញាប់ប្រញាល់ព្រោះគេនៅពេលនេះគឺស្ថិតនៅក្នុងសភាពធ្ងន់ធ្ងររទេះកឺត្រូវបានរុញចូលទៅក្នុងសម្លេងគគិតរទេះជាមួយនឹងការ៉ូបានលឺដល់គ្រួសាររបស់hyunjinហេីយពួកគាត់ក៏ក្រោកមកមេីលមិននឹកស្ថានថាវានឹងធ្ងន់ធ្ងរដល់ថ្នាក់នេះសោះ

«hyunjin...កូនកុំកេីតអីឲ្យសោះលឺទេ..ហឹកៗ» អ្នកស្រីhwang
នឹងស្វាមីរត់តោងរទេះពីក្រោយមេីលទៅសភាពhyunjinពេលនេះពួកគាត់ពិបាកទទួលយកណាស់ដល់ថ្នាក់នាមជាឪពុកលួចយំដោយស្ងៀមស្ងាត់សម្លឹងទៅមេីលកូនប្រុសតែម្នាក់របស់គាត់ត្រូវមកដេកសម្លប់ក្នុងត្លុកឈាម

«អធ្យាស្រ័យសាច់ញាតិសូមរងចាំនៅខាងក្រៅ» មកដល់បន្ទប់សង្គ្រោះបន្ទាន់ពួកគាត់បម្រង់នឹងចូលទៅដែរតែត្រូវគ្រូពេទ្យនៅទីនោះហាមឃាត់មិនឲ្យចូលហេីយពួកគាត់ក៏រងចាំនៅខាងក្រៅយ៉ាងអន្ទះសារ

នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ពេលនេះកំពុងតែមានភាពវក់វរជាខ្លាំងក៏ព្រោះតែមិនដឹងធ្វេីបែបណាទៅលេីរាងក្រាស់បន្តព្រោះតែឈាមហូរមកច្រេីនពេកហេីយពួកគេក៏បានយកបំពង់អុកសុីសែនមកពាក់ឲ្យhyunjinដូចគ្នា

«លោកគ្រូពេទ្យធ្វេីយ៉ាងទៅឈាមរបស់គេហូរមកមិនឈប់ទេ»

«រៀបចំវះកាត់ឥឡូវនេះទៅ»ថាហេីយគ្រូពេទ្យទាំងអស់ដែលនៅទីនោះក៏ញាប់ដៃញាប់ជេីងវះកាត់ឲ្យhyunjin 10នាទីក្រោយមកចង្វាក់បេះដូងរាងក្រាស់ស្រាប់តែខ្សោយទៅៗដល់ថ្នាក់គ្រូពេទ្យទាំងអស់ដែលនៅទីនោះកាន់តែភ័យជាងមុនទៅទៀត

«លោកគ្រូពេទ្យចង្វាក់បេះដូងគេខ្សោយខ្លាំងណាស់ពួកយេីងមិនបានអាចវះកាត់តទៀតបានទេ»

«ឆាប់យកប្រដាប់ឆក់ឲ្យលឿនឡេីងមក»

«1..2..3..ឆក់»

មិត្ត🔞 // HYUNLIXWhere stories live. Discover now