Part 26 អូនសុំទោស!!

489 34 11
                                    

Hyunjin នឹង Felix ក៏បានដេីរចូលមកខាងក្នុងដោយមានលោកចនជាអ្នកដេីរចូលមកតាមក្រោយហេីយក៏មានភ្ញៀវដែលបានមកចូលរួមផ្សេងទៀតដេីរមករាក់ទាក់ដាក់ពួកគេទាំងពីរផងដែរនៅក្នុងនោះក៏បានលោកផាកដែលជាសត្រូវប្រកួតប្រជែងការងាររបស់រាងក្រាស់ផងដែរ

«នេះត្រកូល hwang ត្រូវគេអញ្ជេីញមកដែលមែនទេ? ហិហិ» លោកផាកក៏សេីចបែបចំអកឡកលេីយទៅកាន់រាងក្រាស់

«ភ្ញៀវកិត្តយសដូចជាត្រកូល hwang មិនមកចូលរួមកម្មវិធីមិនធំដល់ថ្នាក់នេះទេមែនទេលោកចន?» នាយក៏ងាកទៅសួរលោកចនដែលឈរក្បែរនោះដោយប្រេីក្រសែភ្នែកមុតបំផុត

«បាទត្រូវហេីយ» លោកចនក៏និយាយឡេីងហេីយក៏ងាកទៅសម្លឹងមេីលមុខលោកផាកបន្តិចធ្វេីឲ្យលោកផាកក្តៅត្រចៀកងំ

«រក្សាភាពជាភ្ញៀវកិត្តយសនេះឲ្យល្អណា Hwang hyunjin ព្រោះខ្លាចតែថ្ងៃណាមួយលោកគ្មានមុខសូម្បីតែដេីរកាត់..ហិហិ..ខ្ញុំនិយាយលេងទេ» លោកចន

«មិនអីទេខ្ញុំមិនខ្វល់នឹងលោកស្រាប់ហេីយ» hyunjin  ក៏និយាយឡេីងមួយម៉ាត់យ៉ាងខ្លីធ្វេីឲ្យលោកផាកសឹងតែហក់ទៅវាយគេហេីយ

បន្តិចក្រោយមក jenna ដែលជាកូនស្រីច្បងរបស់លោកចនបានដេីរចេញមកធ្វេីឲ្យភ្ញៀវដែលនៅទីនេះងាកទៅមេីលនាងដោយមិនព្រិចភ្នែកបន្តិចសោះសម្លេងបោះជំហានជេីងពីមួយជំហានទៅមួយជំហានរបស់នាងបានឆ្ពោះមករកលោកចនដែលកំពុងតែឈរនៅក្បែររាងក្រាស់

« លោកប៉ា» jenna

«ខ្ញុំមានអ្វីដែលចង់ឲ្យអ្នកទាំងអស់គ្នាស្គាល់នេះ jenna កូនស្រីច្បងរបស់ខ្ញុំដែលទេីបតែមករស់នៅកូរ៉េថ្មីៗនេះទេ» លោកចន

«សួស្តីអ្នកទាំងអស់គ្នា» jenna នាងក៏ញញឹមបន្តិចហេីយនិយាយឡេីងឯក្រសែភ្នែករបស់នាងវិញក៏ចាប់ភ្លឹកនឹងសម្រស់របស់រាងក្រាស់ជាខ្លាំង

«បាទសួស្តី» លោកផាកក៏ញញឹមឡេីងនឹងបានសម្លឹងរូបរាងរបស់នាងពីចុងក្បាលរហូតទាល់តែចុងជេីង

«ថ្មីៗនេះ jenna កូនស្រីរបស់ខ្ញុំក៏បានបង្កេីតផលិតផលមួយដែលចេញពីស្នាដៃខ្លួនឯងហេីយក៏នឹងដាក់បង្ហាយនៅពេលបន្តិចទៀតនេះដែរ»

មិត្ត🔞 // HYUNLIXWhere stories live. Discover now