Part 17 បងសុំទោស

606 46 28
                                    

នៅថ្ងៃបន្ទាប់ព័ត៌មានក៏បានចុះផ្សាយអំពីមង្គលការរបស់ hyunjin ម្សិលមិញដែលត្រូវបានរំសាយនោះពាសពេញប្រទេសកូរ៉េដល់ថ្នាក់អ្នកក្រសែតមួយចំនួនបានចុះមកដល់ក្រុមហ៊ុន សុីត្រាគ្រុប( SITRA GROUP) ផ្ទាល់ដែលជាក្រុមហ៊ុនរបស់គ្រួសារ hwang ដេីម្បីមកសម្ភាស៍រឿងដែលបានកេីតឡេីងខ្លះៗពីរាងក្រាស់ប៉ុន្តែក្រុមហ៊ុននោះត្រូវបិទជាបណ្តោះអាសន្នតាំងពីយប់ម្សិលមិញម្លេះឯ hyunjin វិញមិនដឹងរសាត់ខ្លួនបាត់ទៅណាធ្វេីឲ្យគ្រួសាររបស់គេភិតភ័យជាខ្លាំង call ទៅក៏មិនចូលហេីយក៏បានដាក់ឲ្យជំនិតការរបស់ខ្លួនតាមរកទៀតតែមិនបានដំណឹងអ្វីសោះឡេីយពី hyunjin

«បងខ្ញុំខ្លាចកូនយេីងគេគិតខ្លីណាបង..ហឹកៗ» អ្នកស្រី hwang ក៏អង្គុយយំនៅលេីសាឡុងនឹងសម្លឹងទៅមេីលទ្វារទន្ទឹងចាំផ្លូវ hyunjin ត្រឡប់មកវិញគាត់ខ្លាចថា hyunjin នឹងមិនអាចទទួលយករឿងគ្រប់យ៉ាងដែលបានកេីតឡេីងហេីយក៏គិតខ្លីបេីដូចនេះមែនគាត់ច្បាស់ជាមិនលេីកលែងឲ្យខ្លួនឯងជាដាច់ខាត

« hyunjin គេមិនមែនជាមនុស្សបែបនេះទេអូនបងដឹងចរិក
កូនយេីងច្បាស់ណាស់បងនឹងតាមរកគេឲ្យឃេីញអូនកុំបារម្ភអី» លោកប្រុស hwang ក៏ចូលទៅអោបនាមជាប្រពន្ធនឹងមានអ្នកបម្រេីជាច្រេីនអ្នកទៀតជាអ្នកឈរនៅក្បែរនោះពួកគេទាំងអស់គ្នាក៏ពិបាកចិត្តមិនស្ទេីរដែរបន្ទាប់ពីស្ងាត់មួយស្របក់ធំក៏មានឡានមួយបេីកចូលមកហេីយនោះក៏គ្មានអ្នកណាក្រៅពីប៉ាម៉ាក់របស់រាងតូចទេពួកគាត់ដែលបាននៅក្នុងកម្មវិធីនោះម្សិលមិញក៏មិនអាចទទួលយករឿងទាំងអស់នោះបានដូចគ្នាហេីយថ្ងៃនេះពួកគាត់ក៏មកដេីម្បីសួរសុខទុក្ខហេីយក៏បានលឺដំណឹងថា hyunjin បាត់ខ្លួនដូចគ្នាអ្នកស្រី Lee នឹងប្តីរបស់គាត់ក៏បានចូលទៅលួងលោមឲ្យប៉ាម៉ាក់របស់រាងក្រាស់មានអារម្មណ៍ធូរស្បាយជាងមុន

«ខ្ញុំគិតថាក្មួយ hyun គេមិនទៅណាឆ្ងាយទេប្រហែលគេគ្រាន់តែរកកន្លែងមួយដេីម្បីឲ្យគេធ្វេីចិត្តតែប៉ុណ្ណោះអ្នកទាំងពីរឈប់គិតច្រេីនទៅ» អ្នកស្រី Lee

«ខ្ញុំសង្ឃឹមថារឿងវានឹងចឹងចោះ» អ្នកស្រី hwang ក៏មានអារម្មណ៍ថាកក់ក្តៅជាងមុនព្រោះក្នុងសភាពបែបនេះយ៉ាងណាក៏គាត់នៅមានមនុស្សល្អចាំជួយលេីកទឹកចិត្ត

មិត្ត🔞 // HYUNLIXWhere stories live. Discover now