ភាគទី២:ដង្ខៅមុខចាស់

2.4K 260 13
                                    

   "មានរឿងស្អី!!"សម្លេងអ៊ូរអរដូចផ្សារលក់ត្រីឮដល់បន្ទប់លោកដង្ខៅ ត្រូវបង្អាក់ភ្លើងស្នេហ៍ចេញមកមើលភ្លាមទាំងក្បិនមិនទាន់ចងហើយស្រួលបួលផង។ពេលមកដល់ប្រទះឃើញនាងនួនស្រវេស្រវាឡើងមកលើខណៈខ្លួនសើមជោគជាំបបូរមាត់ស្លេកស្លាំងដូចមនុស្សខ្វះគ្រាប់ឈាម។

  "នាងនួនទៅនៅអីក្នុងទឹកឯណាលោកស្រីនាង?"

   "លោកដង្ខៅមេម្ចាស់លោកស្រីធំត្រូវអាទាសករថោកទាបវាយទម្លាក់ទឹកលោកដង្ខៅត្រូវប្រដៅវាជួសលោកស្រី"នាងចង្អុលមកកាន់រាងតូចដែលឡើងមកលើគោកតាមក្រោយរកតែពាក្យប្រកែកមិនទាន់ក៏ត្រូវស្រីបម្រើចាប់លាបពណ៍បាត់។

   "ព្រហើន!ហា៊នវាយប្រពន្ធយើងទៅចាប់វាមកឲយើង"ដោយសារតែថេយ៉ុងទទឹកខ្លួនសក់ក៏ធ្លាក់រប៉ាត់រប៉ាយមើលមុខមិនច្បាស់ជួនជានាងនួនពូកែបង្ខូចលោកដង្ខៅក៏មិនចាំយូរដែរបង្គាប់ឲបាវប្រុសៗចូលទៅអូសរាងតូចមកវាត់ផ្ដៅម្ដង។

   "កុំប៉ះខ្ញុំ!!ប្រពន្ធលោកដង្ខៅមករករឿងខ្ញុំមុនចង់ឲខ្ញុំទទួលទោសម្នាក់ឯងមិនបានទេ"

  "អាទាសករឯងគ្មានសិទ្ធតវ៉ាទេ"លោកស្រីដួងស្រែក

  "អ្ហាវ៎!!គួរឲចង់សើចមកចោទខ្ញុំមានបំណងទាក់ប្ដីជេរប្រមាថវាយតំខ្ញុំ លោកស្រីគិតថាខ្ញុំជាព្រះបើកចិត្តឲលោកស្រីវាយស្រួលៗមែនទេ?"ឃើញគេមាឌតូចគិតថាគេស្លូតឬ?ស្គាល់គីម ថេយ៉ុងតិចពេលហើយគេខ្លួនតូចមែនតែចិត្តធំមិនចេះខ្លាចអ្នកណាទេ។

   "បានហើយស្ងាត់!"

   "លោកបងត្រូវរកយុត្តិធម៍ឲអូនបើដំណឹងនេះឮសព្វសាយទៅពុកអូនយកមុខទុកឯណា?ឬលោកបងចង់ឮគេនិយាយអាក្រក់ថាត្រកូលយើងបើកដៃឲទាសករជេរប្រមាថ?" លោកស្រីអោបដៃលោកដង្ខៅទាមទារមិនឈប់ទោះយ៉ាងណាគាត់ត្រូវប្រដៅថេយ៉ុងឲរាងចាលកាលបើហ៊ានបំបាក់មុខគាត់មុខគេឯង។

   "បងដឹងស្រាប់ហើយទាសករនេះមិនរួចខ្លួនទេរីឯពួកឯងបើមានអ្នកណាផ្សព្វដំណឹងនេះកុំថាយើងមិនបានព្រមាន"ឮដូច្នេះពួកចាបពួកព្រាបក៏នាំគ្នារត់ចែកជើងលែងហ៊ានមើលបន្តសល់តែកាយតូចគ្មានទីពឹងប្រឈមនឹងប្ដីប្រពន្ធមានអំណាចពួតដៃមកជាន់ឈ្លីគេទាំងរស់។

🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥Where stories live. Discover now