តាំងពីព្រឹកទល់ថ្ងៃលោកដង្ខៅនៅតែមិនអាចស្វែងរកដានថេយ៉ុងឃើញទៀត។វេលានេះលោកកំពុងស្ថិតនៅចំកណ្ដាលព្រៃស្ងាត់ជ្រងុំជាមួយបក្សពួកបាវព្រាបនិងទាហានឯទៀតដែលកំពុងតែញាប់ដៃញាប់ជើងដើររកមនុស្សពិសេសរបស់លោកដង្ខៅមិនហ៊ានឈប់សោះឡើយ។
ព្រៃធំល្វឹងល្វើយឲរកមនុស្សម្នាក់តើរកពេលណាទើបឃើញទៅ?
"ពួកឯងរកឲសព្វត្រូវតែរកមនុស្សរបស់យើងឲឃើញមិនត្រូវឈប់ទេ!!" ជុងហ្គុកចុះពីលើខ្នងសេះច្បូតមុខដោយអាការៈតានតឹងវេលានេះហើយអាល្អិតកំហូចនោះមិនដឹងជារសាត់ទៅដល់ណាហើយទេ ថ្មាលនេះបានថេយ៉ុង បានហូបចុក មានកន្លែងសម្រាកឬអត់នាយមិនដឹងឡើយកាន់តែគិតនាយកាន់តែខឹងនឹងខ្លួនឯងបើនាយរកថេយ៉ុងមិនឃើញទេ១ជីវិតនេះនាយនឹងមិនលើកលែងឲខ្លួនឯងដាច់ខាត។
"ទទួលបញ្ជាទាន ម៉ោះ!ពួកឯងទៅខាងនោះចំណែកមួយក្រុមនេះមកតាមយើងទុកមួយក្រុមទៀតនៅជាមួយលោកដង្ខៅបានហើយ សល់ស្រីៗប៉ុន្មាននាក់នេះក៏រៀបចំចាត់ចែងកន្លែងស្នាក់ឲលោកដង្ខៅមុនមេឃព្រលប់ទាន់" ប្រុសមាឌធំក្រអាញសក់វែងរួញអង្គារដីទំនងជាមេក្រុមគេបានចាត់ចែងឲពួកទាសករទាំងនោះបំបែកគ្នាជាប្រាំក្រុមធ្វើការរៀងៗខ្លួនៗធ្វើយ៉ាងណាឲរកមនុស្សឃើញមុនពេលថ្ងៃលិចបើមិនដូច្នេះអាសន្នធំតែម្ដង។
"នែ!ឯងគិតថារកឃើញឬអត់នឹង?ព្រៃស្ដុកក្រាស់ឃ្មឹករកបីបួនថ្ងៃទៀតក៏មិនឃើញផង"
"អញថាដែរបើរកឃើញអញមិនធានាថាមានជីវិតទេពួកឯងគិតទៅព្រៃសម្បូរខ្លានិងសត្វសាហាវៗច្រើនណាស់នៅអញជាប្រុសមិនហ៊ានដើរផង"
"ទៅគិតអីពួកឯងមិនឃើញអាការៈលោកដង្ខៅទេឬ?តែពួកយើងរកមនុស្សរបស់គាត់មិនឃើញនឹងផ្ដៅវាត់ខ្នងទាំងអស់គ្នាហ្នឹង!"
"អើៗឈប់និយាយទៅគាត់គួរឲខ្លាចជាងខ្លាទៀត"
ពួកគេចេះតែរុលទៅក្នុងព្រៃដោយមិនភ្លេចឆូតដើមឈើជាសញ្ញាសម្គាល់ផងដើម្បីកុំឲពិបាករកផ្លូវធ្វើដំណើរត្រឡប់មកវិញ។ដោយឡែកជុងហ្គុកពេលនេះខ្សោះកម្លាំងធ្វើអ្វីលែងត្រូវ គ្រាន់តែឮពួកបាវព្រាបនិយាយរឿងសត្វព្រឌសាហាវៗនាយប្រេះក្រហែងទ្រូងបារម្ភពីថេយ៉ុងលើសដើម។
![](https://img.wattpad.com/cover/364281649-288-k538231.jpg)
YOU ARE READING
🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥
Romanceគាត់មានប្រពន្ធច្រើនណាស់តែគាត់បែរជាចាប់អារម្មណ៍មនុស្សតូចតាចដូចខ្ញុំវិញ