រាត្រីយប់ស្ងាត់ជ្រងុំបែរជាឮនូវសម្លេងប្រុសស្រីមួយគូកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាយ៉ាងរោលរាល។
"លោកដង្ខៅ!"ស្រីស្រស់អង្អែលដើមទ្រូងប្រុសចំណាស់ថើៗក្រោយពីបានប្រលែងលេងក្នុងសម្ព័ន្ធភាពជ្រាលជ្រៅជាមួយជុងហ្គុកធ្វើឲនាងកាន់តែពេញចិត្តជាមួយដង្ខៅរូបនេះលើសដើម។ប្រុសស្អីវ័យច្រើនតែបែរជាកាន់តែសង្ហារមិនតែប៉ុណ្ណោះឋានៈ បុណ្យស័ក្តិក៏ខ្ពង់ខ្ពស់ទើបបានជាងនាងហ៊ានយកខ្លួនប្រាណមកជាទុនក្រសោបយកមនុស្សប្រុសម្នាក់នេះ។
"យ៉ាងម៉េចឬកន កែវ?"
"លោកដង្ខៅគិតបែបណាចំពោះខ្ញុំហ្ហឹកៗពេលនេះខ្ញុំបានប្រគល់គ្រប់យ៉ាងឲលោកដង្ខៅអស់ហើយ"នាងសម្ដែងជាយំខ្ទប់មុខនឹងដើមទ្រូងរាងក្រាស់ជាហេតុនាំឲលោកដង្ខៅកើតចិត្តអាណិតបន្តិចរារែកបន្តិចដ្បិតក្នុងចិត្តលោកហាក់បីកំពុងតែធ្វើខុសនឹងថេយ៉ុងមិនដឹងគួរបកស្រាយបែបណាទៅកាន់រាងតូចនោះទេ។
"យើង...យើងហ្ហើយ!!!កនកែវក៏ដឹងថាយើងមានប្រពន្ធហើយដែរ"
"រឿងនោះខ្ញុំដឹងតែខ្ញុំស្ម័គ្រចិត្តគ្រប់បែបយ៉ាងឲតែបាននៅក្បែរលោកដង្ខៅ"
"កែវវាមិនងាយទេនាងជាកូនអ្នកមានមុខមាត់មកធ្វើប្រពន្ធចុងយើងតើវាសមទេ?"
"តែពួកយើងបានគេងជាមួយគ្នាហើយហ្ហឹកៗខ្ញុំស្រឡាញ់លោកដង្ខៅណាខ្ញុំអាចមានកូនឲលោកបានខ្លួនប្រាណខ្ញុំត្រូវលោកយកហើយតើមានបុរសណាទទួលយកខ្ញុំបានទៅ?"សម្ដីនេះសមហេតុផលធ្វើឲលោកដង្ខៅបិទភ្នែកឆ្លើយទាំងបង្ខំ។
"យើងនឹងលើកកន កែវជាប្រពន្ធទី៤របស់យើងកននឹងមិនត្រូវស្អុយឈ្មោះដោយសារយើងទេ"
"អូនអរគុណណាស់លោកបង" នាងញញឹមស្រស់មុននឹងបបួលឲលោកដង្ខៅចាប់ផ្ដើមរងើកភ្លើងស្នេហ៍ជាលើកទី២។ប្រុសល្មោភដូចលោកដង្ខៅកាលបើបានចំណីដល់មាត់ហើយមានតែត្របាក់ភ្លេចអស់ពីវត្តមានថេយ៉ុងដែលនៅគេងកណ្ដោចកណ្ដែងម្នាក់ឯងនៅឯបន្ទប់មួយទៀត។
"នេះឬជាហេតុផលដែលលោកដង្ខៅទុកខ្ញុំចោល?" តំណក់ទឹកភ្នែករាប់តំណក់ស្រក់កាត់ថ្ពាល់ក្រពុំមិនដាច់ទោះបីម្ចាស់វាប្រឹងជូតវាសយ៉ាងណាក្ដី។គេទន់ដៃទន់ជើងអស់ហើយតើវាជាសុបិនឬយ៉ាងណា? បេះដូងតូចប្រេះជាបំណែកៗក្រោយពីបានឃើញនូវរូបភាពគួរឲស្អប់ចេញពីមនុស្សប្រុសដែលគេស្រឡាញ់ដឹងហើយឮហើយថាសន្ដានគេជាព្រាននារីតែកូនចិត្តមួយនៅតែមានសង្ឃឹមដាក់ចិត្តទៅលើនាយចុងក្រោយបានត្រឹមខកចិត្តហើយសោកស្ដាយ។
YOU ARE READING
🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥
Romanceគាត់មានប្រពន្ធច្រើនណាស់តែគាត់បែរជាចាប់អារម្មណ៍មនុស្សតូចតាចដូចខ្ញុំវិញ