ភាគទី១៧:លោកដង្ខៅ?

2.8K 370 20
                                    

   ថ្ងៃរសៀលក្រោយបាយទឹករួចលោកតាក៏ទៅចម្ការបាត់ចំណែកលោកយាយនៅចាំមើលអាការៈថេយ៉ុងនិងជុងហ្គុកតាមបណ្ដាំលោកគ្រូពេទ្យមិនឃ្លាតម្ដងណាទេ។ផ្សែងហ៊ុយៗចេញពីចង្រាន្តកំសៀវដាំទឹកថ្នាំនៅរានផ្ទះខាងក្រោយបានធ្វើឲរាងតូចអ្នកជំងឺជ្រួញចិញ្ចើមដឹងខ្លួនឡើងមក។រាងតូចព្យាយាមទប់ក្បាលដែលនៅឈឺនៅឡើយក្រោកមកអង្គុយផ្អែកខ្លួននឹងជញ្ជាំងងាកមើលឆ្វេងស្ដាំដោយសញ្ញាសួរពេញខួរក្បាល។គេចាំបានថាខ្លួនឯងធ្លាក់ចុះពីលើជ្រោះជាមួយជុងហ្គុកហេតុអ្វីពេលនេះខ្លួនគេស្ថិតនៅទីនេះទៅវិញ?

   "លោកដង្ខៅ...អូយ!!!" សម្រែករបស់ថេយ៉ុងឮដល់ម៉ែចាស់ទើបគាត់រហ័សទម្លាក់កន្ទុយអុសរត់មកមើលយ៉ាងលឿន។

   "យ៉ាងម៉េចហើយចៅ?មានឈឺត្រង់ណាឬអត់?" គាត់ដួសទឹកមួយត្រោកដូងដាក់ឲថេយ៉ុងផឹកនិងលុបលាងមាត់ឲបានស្វាងហើយក៏ចូលមកអង្គុយលើគ្រែជាមួយថេយ៉ុង។

   "ខ្ញុំមកនៅទីនេះបានយ៉ាងម៉េចទៅលោកយាយ?"ពេលរាងស្វាងជាងមុនរាងតូចក៏ចាប់ផ្ដើមសួរដោយភ្នែកសម្លឹងមើលរាងកាយអ្នលជំងឺក្បែរនោះមិនដាក់ភ្នែក។ប្រហែលជានាយមានរបួសខ្លាំងហើយទើបបានជាសន្លប់មិនទាន់ដឹងខ្លួនបែបហ្នឹង។

   "យាយនិងតាទៅបេះផ្សិតហើយប្រទះឃើញពួកចៅដេកនៅមាត់ច្រាំងទើបនាំគ្នាយកចៅមកទីនេះតែម្ដងទៅ ចុះមានរឿងអីបានជានាំគ្នាមកសន្លប់កណ្ដាលព្រៃអ៊ីចឹង?" ថេយ៉ុងលេបទឹកមាត់ផ្សើមបំពង់.កព្យាយាមកកាយរឿងនាយប់នោះមកវិញហើយស្រដីប្រាប់ទៅលោកយាយគ្រប់តឿងទាំងអស់លើកលែងតែរឿងដែលធ្វើឲគេត្រូវបានពួកចោរចាប់ព្រោះមិនចង់រំលឹករឿងលោកដង្ខៅដេកជាមួយស្រី។ក្រោយស្ដាប់រឿងរ៉ាវចប់សព្វគ្រប់ហើយធ្វើឲម៉ែចាស់អាណិតដល់ពួកគេមិនតិចទេមិនដឹងថាយប់នោះរត់គេចពីសេចក្ដីស្លាប់មានអារម្មណ៍តក់ស្លុតប៉ុណ្ណាទេ។

   "ពេលនេះផុតគ្រោះហើយចៅសម្រាកឲបានច្រើនៗទៅន្អាលមានកម្លាំងឡើងវិញ"

   "អរគុណលោកយាយចុះគាត់វិញនោះលោកយាយ?"ថេយ៉ុងចង្អុលមកកាន់ជុងហ្គុក។

   "អាចៅនោះរបួសធ្ងន់ណាស់លោកគ្រូពេទ្យថាទាល់តែសម្រាកឲបានច្រើនប្រហែលបីបួនថ្ងៃអីដឹងខ្លួនហើយ អឺ!..ហូបបបរទេចៅយាយដួសមកឲសន្លប់មួយកំណាត់ថ្ងៃបែបជាឃ្លានណាស់ហើយមើលចៅចាំយាយបន្តិចយាយទៅដួសបបរឲ"

🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥Where stories live. Discover now