"ឯណាលោកបង?"លោកស្រីធំដាក់ខ្លួនអង្គុយលើកៅអីធំសម្លឹងមើលចានបាយតែបាត់វត្តមានស្វាមីមិនឃើញសូម្បីស្រមោល។ខណៈនេះមានតែរូបលោកស្រីជាមួយនឹងមនុស្សស្រីពីរនាក់ទៀតដែលរួមស្វាមីជាមួយសូម្បីតែមុខក៏មិនប្រាថ្នាជួបដែរតែព្រហ្មលិខិតលេងសើចពេកហើយបែរជាកំណត់ឲគាត់រួមដំបូលផ្ទះជាមួយមនុស្សដែលគាត់ស្អប់កប់ឆ្អឹង។
"ធម្មតាលោកបងពុំធ្លាប់យឺយ៉ាវដូច្នេះទេទោះមានការតូចធំក៏មិនភ្លេចបាយទឹកជាមួយប្រពន្ធប៉ុន្តែចាប់តាំងពីមានអាក្មេងបម្រើនោះលោកបងស្រាប់តែប្ដូរកិរិយាមួយរំពេច"ផេនត្រាលូកដៃមកលាងក្នុងចានដែកត្រៀមទុកសម្រាប់ជាស្រេចដោយមិនភ្លេចពោលពាក្យមុះសារទៅកាន់លោកស្រីឆោមដួងឲបានដឹង។ចំណែកសៃយ៉ានាងសង្ងំស្ងៀមមិនលូកមាត់លូក.កអ្វីទាំងអស់។
"អញដឹងហើយមេឯងកុំមកប្រៀនរំលឹកអញមិនយូរមិនឆាប់អញបណ្ដេញអាក្មេងនោះចេញពីផ្ទះនេះមិនខានទេ"
"អ្នកបងជឿជាក់ដល់ម្លឹង?លោកបងងប់ងុលជាមួយវាណាស់ត្រឹមមួយថ្ងៃពួកយើងមិនស្មើធូលីរសាត់ក្នុងភ្នែកលោកបងផង"ផេនត្រាអោបដៃញញឹមពិសពុល។វាក៏ពិតលោកដង្ខៅងប់ងុលជាមួយថេយ៉ុងស្របពេលដែលមានភរិយាដល់ទៅបីនាក់។វាគួរឲខ្មាស់ណាស់សម្រាប់ពួកនាងនៅពេលដែលខ្លួនជាស្រីបែរជាមិនអាចប្រៀបផ្ទឹមនឹងក្មេងប្រុសទាសករម្នាក់។
"បើលោកបងមិនលែងដៃវាអញនឹងចាត់ការវាដោយខ្លួនឯងពួកមេឯងក៏ត្រៀមខ្លួនទៅអញមិនព្រមចែកស្វាមីឲអ្នកណាដាច់ខាត"
"លោកដង្ខៅជាមនុស្សប្រុសមានប្រពន្ធច្រើនតើខុសអ្វីទៅ?ធម្មជាតិមនុស្សប្រុសតែបែបនឹងអ្នកបងធ្វើពើឬមិនព្រមទទួលស្គាល់?" ទាំងលោកស្រីធំទាំងផេនត្រាងាកមកសម្លក់ម្ចាស់សម្ដីក្រោមទឹកមុខស្លូតត្រង់ហាក់ចង់ស៊ីសាច់ហុចឈាមទាំងរស់។
"នាងឯងបិទមាត់អញចាប់ទះធ្លាក់ពីលើកៅអីឥលូវហ្នឹង"ស្រ្តីចំណាស់ខាំបបូរមាត់គ្រឺតធ្មេញនឹងប្រយោគរបស់នាង វាធ្វើឲគាត់ក្ដៅក្រហាយព្រោះគាត់មិនយល់ថាបុរសចំបាច់មានមួយពីរ បីធ្វើអី?មានប្រពន្ធមួយមិនស្កប់ទេឬ?មានមួយមិនអាចធ្វើឲគេស្កប់ចិត្ត?ឬមួយចង់សម្ញែងឲគេឃើញពីភាពអស្ចារ្យ?
YOU ARE READING
🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥
Romantizmគាត់មានប្រពន្ធច្រើនណាស់តែគាត់បែរជាចាប់អារម្មណ៍មនុស្សតូចតាចដូចខ្ញុំវិញ