ភាគទី២៣: ស្រីកញ្រ្ជោង

2.8K 292 10
                                    

    កន្លងផុតទៅមួយរយៈខ្លីទំនាក់ទំនងរវាងលោកដង្ខៅនិងអាល្អិតប្រែមកជាល្អវិញដោយសារតែលោកដង្ខៅពូកែលួងរីឯថេយ៉ុងក៏កាត់បន្ថយភាពចង់ឈ្នះចង់ចាញ់ខ្លះបូករួមទាំងមួយរយៈនេះសានដុកមិនសូវជាមករវីរវល់នឹងរាងតូចផងទើបបើកឱកាសឲលោកដង្ខៅផ្សះផ្សាវិញបានយ៉ាងលឿន។

   វេលាល្ងាចថ្ងៃហៀបលិចគូស្នេហ៍ទាំងគូបណ្ដើរគ្នាយ៉ាងត្រសង់លាយឡំនឹងសើចក្អាកក្អាយប្រឡែងគ្នាលេងចុះឡើងនៅតាមភ្លឺស្រែមានស្រូវពណ៍ខៀវស្រងាត់គួរឲចង់គយគន់។លោកដង្ខៅរត់ប្រដេញថេយ៉ុងពីក្រោយចេញតាមដណ្ដើមមួកស្លឹកត្នោតពីរាងតូចតែអាល្អិតកំហូចមិនព្រមឲនាយចាប់ដោយងាយៗឡើយទើបប្រឹងបំបោរជើងតូចៗរត់មិនងាកក្រោយសោះ។

   "អ្ហា!!ចាប់អូនបានហើយ"ជុងហ្គុកបន្ថែមល្បឿនមកកៀកនឹងថេយ៉ុងមុននឹងចាប់លើកកាយតូចច្រឡឹងផុតពីដីគ្រវីចុះឡើងលើវាលស្មៅពណ៍បៃតងស្រស់ជាហេតុនាំឲរាងតូចអស់សំណើចក្អឹក។

   "លោកដង្ខៅអ្ហា...ធ្លាក់ខ្ញុំឥលូវហើយ"ម្រាមដៃស្រឡូនប្រឹងខ្ញាំស្មាមាំទាំងគូរបស់លោកដង្ខៅជាប់ខ្លាចធ្លាក់របូតក្រិចចង្កេះព្រោះនាយលើកគ្រវីគេមិនមែនទាបឯណា។

   "មានបងនៅទីនេះហើយបងមិនអូនធ្លាក់ទេ" ប្រុសចំណាស់ទម្លាក់កាយតូចមកក្រោមវិញថ្នមៗរួចដាក់ខ្លួនអង្គុយលើវាលស្មៅមើលថ្ងៃលិចដោយមិនភ្លេចស្រវាទាញចង្កេះមួយក្ដាប់មកណែបនិត្យជាប់ទ្រូងឡើយ។ឲតែបាននៅក្បែរក្មេងម្នាក់នេះលោកដង្ខៅមិនខ្វល់ថាថ្ងៃមុខមានរឿងធំប៉ុណ្ណាឲតែមានថេយ៉ុងវាគ្រប់គ្រាន់បំផុតហើយសម្រាប់នាយ។

  "ហេតុអីថ្ងៃនេះនាំអូនអង្គុយមើលថ្ងៃលិច?" រាងតូចផ្អែកក្បាលនឹងស្មាជុងហ្គុកចោទសួរនាយដោយសម្លេងស្រាលខណៈកែវភ្នែកទាំងគូផ្ដោតលើទេសភាពចំពោះមុខមិនព្រិច។

  "ព្រោះបងចង់ចំណាយពេលនៅជាមួយអូនឲបានច្រើនបំផុតនៅទីនេះ" គេតបវិញទាំងញញឹមជម្រុញឲថេយ៉ុងបន្តសួរទៀត៖

   "លើកមុនបងជូនផ្កាចំប៉ីដល់អូនសម្រាប់សៀតត្រចៀក ហើយប៉ុន្មានថ្ងៃមុននេះបងបានកាច់ផ្កាឈូកឲអូនទៀតក្នុងកែវភ្នែកបងតើអូនមានអត្ថន័យបែបណា?" លោកដង្ខៅលើកចិញ្ចើមភ្ញាក់ផ្អើលព្រោះមិនគិតថាថេយ៉ុងអាចនឹងសួរសំណួរបែបនេះមកកាន់ខ្លួនឡើយ។នាយតែងជូនផ្កាដល់រាងតូចគ្រប់ពេល។ឲតែនឹកឃើញដល់ផ្កាវត្តមានថេយ៉ុងក៏ផុសឡើងក្នុងខួរក្បាលលោកដង្ខៅមុនគេស្របពេលដែលនាងៗប្រពន្ធទាំងបីផ្កាមួយទងលោកដង្ខៅមិនធ្លាប់ប្រគល់ឲសោះឡើយ។

🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥Where stories live. Discover now