ភាគទី១៨:បងសូមទោស

5.2K 489 42
                                        

   ថេយ៉ុងស្រឡាំងកាំងមិនចង់ជឿជាមួយក្រសែភ្នែករបស់ខ្លួនឯងទើបដើរទៅមួយជំហានម្ដងមួយជំហានម្ដងមកក្បែរអ្នកជំងឺដែលអង្គុយញញឹមយ៉ាងស្រស់មកកាន់គេ។នាយតូចឈរធ្វើភ្នែកសខ្មៅដាក់រាងក្រាស់ធ្វើឲនាយអេះកញ្ចឹងកមើលមកអាល្អិតទាំងចម្ងល់រំពេចនោះស្រាប់តែ....

   ផាច!!! មួយដៃវាត់លើថ្ពាល់លោកដង្ខៅលាន់ឮសូរសន្ធឹកនាំឲម្ចាស់វាងាកទៅម្ខាងតាមកម្លាំងដៃទះ

   "អូយ!! មកវាយបងធ្វើអីអូន?"លោកដង្ខៅអង្អែលថ្ពាល់ត្រង់កន្លែងថេយ៉ុងទះមុននេះធ្វើមុខស្មូញចងចិញ្ចើមមួយឈឺគួរសម។ឃើញដៃស្រឡូនៗតូចៗមិននឹកស្មានថាទះមួយដៃចង់វៀចថ្ពាមនោះទេ។ចំណែកថេយ៉ុងគេមិនមាត់ជំនួសឲក្រសែភ្នែកតាមសម្លក់ម្ចាយកាយធំមិនដាក់ភ្នែកដូចចងគុំនុំមកពីណាអញ្ចឹង។

   "សម្លក់បងធ្វើអីអូន?"នាយលេបទឹកមាត់ផ្សើមបំពង់.ករអាជាមួយក្រសែភ្នែកថេយ៉ុង។នាយចាំបានថានៅពេលកើតហេតុនាយមិនរាងតូចដូចជាមិនបានទាស់សម្ដីនឹងគ្នាឡើយចុះហេតុម្ដេចពេលនេះថេយ៉ុងបញ្ចេញឫកពាស្អប់ខ្ពើមនាយដូច្នេះ?

   "មើលមិនបាន?មុខដាំពេជ្រឬទុកឲស្រីលោកដង្ខៅមើល?"គេខាំមាត់សម្លក់មុខនាយយកតែមែនទែនថែមទាំងយារដៃបម្រុងមកវាយអ្នកជំងឺទើបនឹងដឹងខ្លួនទៀតផង។

   "មិនមែនទេអូនបងគ្រាន់តែចម្លែកចិត្ត បើអូនគិតតែតាមសម្លក់មុខបងមិនឈប់អ៊ីចឹងនោះឲបងធ្វើខ្លួនធម្មតាម្ដេចបានទៅ?"

   "ឆឹស!!ខ្ញុំមិនចង់មើលមុខលោកដង្ខៅឯងផងកុំតែអាណិតខ្លាចស្លាប់លែងបានអោបប្រពន្ធក្មេងៗទើបចេះតែជួយមើលថែទៅឥលូវបើជាហើយអញ្ជើញត្រឡប់ទៅផ្ទះវិញចុះ"

   "ខឹងបងរឿងអី?និយាយមកបងស្ទះទ្រូងស្លាប់ឥលូវហើយ" បម្រុងខិតមកជិតតែក៏ត្រូវគេថយចេញមកឲប៉ះសម្ដែងភាពកំណាញ់មិនចង់ឲមនុស្សចំណាយប៉ះពាល់ថ្នាក់ថ្នមដូចរាល់ដង។ពីមុនគ្រាន់មានអារម្មណ៍ឲប៉ះដល់ឥលូវអត់សោះ!កុំថាឡើយប៉ះសូម្បីមុខមិនចង់ឃើញផង។

   "មិនបានខឹង!ខ្ញុំត្រឹមជាទាសករមានសិទ្ធិអីទៅខឹងលោកដង្ខៅបាននោះ?"

🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥Where stories live. Discover now