ភាគទី៦:ប្រពន្ធកូនពៅ

2.9K 322 34
                                    

    ក្រសារញីឈ្មោលនៅប្រលែងគ្នាលេងក្នុងបន្ទប់រហូតដល់មេឃបាក់ព្រលប់ទើបលោកដង្ខៅព្រមដោះលែងអាល្អិតកំហូចឲមានសេរីភាពវិញ។ទម្រាំបានឱកាសចេញពីក្រញ៉ាំដៃរាងក្រាស់ថេយ៉ុងមិនដឹងខាតខ្លួនអស់ប៉ុន្មានហើយទេបើលោកដង្ខៅពូកែបន្លំម្លឹងៗនេះបើគេជាស្រីវិញណាមុខជាប្ដឹងយកប្រាក់ចាយមិនខានទេ។

   "យប់នេះគេងជាមួយយើងទីនេះហើយ"បាតដៃមាំស៊កមកអោបចង្កេះតូចជាប់ខណៈពេលដែលថេយ៉ុងកំពុងរៀបចំខ្លួន។សំណាងដែរពេលលោកដង្ខៅចាប់មកនាយបានយកបង្វិចសម្លៀកបំពាក់ឲគេដែរមិនដូច្នេះទេគេស្លៀកស្លឹកចេកមិនខាន។

   "អត់ទេខ្ញុំគេងនៅក្រោមជាមួយអ្នកបម្រើលោកដង្ខៅគេងជាមួយលោកស្រីទាំងបីទៅ"រើខ្លួនចេញជាមួយទឹកមុខង៉ក់ងរ។លោកដង្ខៅញញឹមហើយចាប់បីកាយតូចមកដាក់លើភ្លៅអោនមកថើបសៀតផ្កាថេយ៉ុងថ្នមៗ។

   "កើតអីអ្អាស?ខឹងយើងរឿងអីយើងលើកឲធ្វើប្រពន្ធទី៤ហើយមិនព្រមយើងឲនៅបម្រើផ្ទាល់ខ្លួនយើងហើយឯងមិនសប្បាយចិត្តទៀត?"ជុងហ្គុកក្រសោបថ្ពាល់ក្រពុំអង្អែលថ្នមៗជាការលួងលោម។ថេយ៉ុងមិនតបតែជំនួសឲការអោនមកឈ្មុសឈ្មុលក្នុងដើមទ្រូងហាប់ណែនរបស់ជុងហ្គុក។

   "លោកដង្ខៅមិនយល់ទេដល់ពេលវេលាសមស្របខ្ញុំនឹងប្រាប់លោកដង្ខៅ"នាយតូចអង្អែលដើមដៃធំថ្នមៗគេមិនចង់មានឋានៈជាអ្នកបម្រើក៏មិនចង់ធ្វើជាប្រពន្ធរាងក្រាស់នៅពេលដឹងថាលោកដង្ខៅនឹងយកប្រពន្ធបន្តទៀត។

   "ថេយ៉ុងមិនថាឯងមានបំណងអ្វីទេយើងនឹងសម្រេចឲឯងគ្រប់យ៉ាង" បុរសវ័យកណ្ដាលទម្លាក់ស្នាមថើបផ្អែមល្ហែមដើម្បីលួងលោមផ្លូវចិត្តរបស់មនុស្សបណ្ដូលចិត្តតែមួយ។នាយអាចជាព្រាននារីមានស្រីគ្រប់កន្លែងប៉ុន្តែកាយវិកាចេញពីចិត្តការព្រួយបារម្ភចំពោះថេយ៉ុងគ្រប់យ៉ាងជារឿងពិតមិនក្លែងបន្លំម្ដងណាឡើយ។

   "ខ្ញុំចង់ធ្វើជាមនុស្សចុងក្រោយរបស់លោកដង្ខៅ"មួយប្រយោគបន្លឺចេញពីបបូរមាត់ស្រទន់ហាក់កំពុងជ្រួលជ្រាលដល់បេះដូងអ្នកស្ដាប់។ជុងហ្គុកអោនមកមើលមនុស្សក្នុងរង្វង់ដៃដោយភ្ញាក់ផ្អើលក្នុងពេលតែមួយថេយ៉ុងបានធ្វើឲលោកដង្ខៅជ្រួលជ្រាបអារម្មណ៍ច្រើនណាស់។

🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥Where stories live. Discover now