ភាគទី១៤:ថេយ៉ុង!

3K 348 10
                                    

     ដំណើរស្វែងរកថេយ៉ុងវិលចុះវិលឡើងរហូតដល់មេឃបាក់ព្រលប់ហើយនៅតែមិនអាចស្វែងរកដានរាងតូចឃើញទៀត។កណ្ដាលព្រៃងងឹតស្លុបធ្លាប់តែស្ងាត់ជ្រងុំពេលនេះប្រែក្លាយជាកន្លែងស្នាក់របស់មនុស្សមួយក្រុមធំលំអរដោយពន្លឺភ្លើងបំភ្លឺដោយភ្លើងគុបទាក់ភ្ជាប់លើដើមឈើនីមួយៗដើម្បីបន្លាចសត្វព្រៃនិងការពារខ្លួនពីសត្រូវជាមុន។ ជុងហ្គុកអង្គុយនៅមុខភ្នក់ភ្លើងសំលៀងកាំបិតបន្លប់ចិត្តនឹកនាដល់ម្ចាស់ស្នេហ៍ វេលានេះគ្រប់គ្នាសម្រាកអស់ហើយសលើតែទាហានយាមល្បាតវេនយប់ប៉ុន្មាននាក់ប៉ុណ្ណោះ។ ដ្បិតអ្នកឯទៀតត្រូវចំណាយពេល១ថ្ងៃពេញមិនបានសម្រាកបន្តិចទោះបីជានាយបារម្ភតែនាយមិនជាផ្ដាច់ការប្រើទាសករដល់ថ្នាក់ស្លាប់ដែរ។

   "លោកដង្ខៅស្រាមកដល់ហើយទាន"

   "ទៅសម្រាកវិញចុះមិនបាច់នៅបម្រើយើងទេ"

   "ទានម្ចាស់" ទាសករម្នាក់នោះថយខ្លួនមកមួយៗទុកឲម្ចាស់អង្គុយផឹកស្រាតែម្នាក់ឯងគួរឲអាណិតពន់ពេក។នាយផឹកបណ្ដើរសំលៀងកាំបិតបណ្ដើរខណៈចិត្តលន្លង់លន្លោចគិតដល់ណាក៏មិនដឹង។

    "បើដឹងដូច្នេះបងមិននាំអូនមកជាមួយឡើយបើអូនមិនមកអូនក៏មិនត្រូវជួបរឿងបែបនេះដែរ"លោកដង្ខៅលើស្រាអកធ្វើទឹកមុខស្មើធេងប៉ុន្តែកែវភ្នែកទាំងគូបានបង្កប់នូវភាពឈឺចាប់ ហើយស្ដាយក្រោយជាទីបំផុត។មិននឹកស្មានថាដំណើរមកលើកនេះនាយបានជួបប្រទះនូវរឿងនឹកស្មានមិនដល់បែបនេះឡើយបើដឹងមុននាយនឹងមិននាំថេយ៉ុងមកប្រគល់ឲគ្រោះថ្នាក់លេបត្របាក់យកទៅដែរ។

   "បងកំពុងផឹកស្រាទៀតហើយអូនមកឃាត់បងដូចលើកមុនមកថេយ៍! បើអូនមិនឃាត់បងនឹងផឹកមិនឈប់ទេ" ឥទ្ធិពលសុរាធ្វើឲលោកដង្ខៅរាងមមីភ្នែកស្រវឹងស្រឿងៗស្រែកឡូឡានិយាយកោកកាកតែម្នាក់ឯង ម្ដងចង្អុលនេះ ម្ដងចង្អុលនោះ និយាយមិនចំភាសាទាល់តែសោះ បើនិយាយពីដៃអោបដបស្រាជាប់មិនលែងតែម្ដង។

    មួយសន្ទុះក្រោយមក

   "ស្រវឹងហើយ....បាត់ប្រពន្ធទៅណាមិនមកមើលប្ដីផង" សម្លេងងងុលៗបន្លឺខ្សាវៗចេញពីមាត់លោកដង្ខៅតាមរបៀបមនុស្សស្រវឹងលែងដឹងខ្លួន។នាយព្យាយាមក្រោយដោយដំណើរទ្រេតទ្រោតតែដោយសារស្រវឹងខ្លាំងពេលទើបនាយដាក់បង្គុយលើកំណាត់ឈើតែមិនចំកំណាត់ឈើបែរជាបាស់ផ្ងារមកក្រោយផឹង!

🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥Where stories live. Discover now