ភាគទី៨:សំណព្វចិត្ដ

4.4K 348 19
                                    

      រទេះសេះបរតាមផ្លូវលំអមដោយដើមឈើតូចធំដុះត្រសងគ្នាគួរឲចាប់ចិត្ត។បរផុតពីព្រៃបន្តិចថេយ៉ុងឈោងដៃមកបើវាំងននចេញដើម្បីគយគន់មើលទេសភាពស្រុកភូមិហាក់រំលឹកឲខ្លួនគេនឹកដល់ស្រុកកំណើត នឹកផ្ទះ នឹកវាលស្រែ គោក្របីនឹកអ្នកភូមិដែលធ្លាប់តែរាប់អានគ្នាពេលនេះទោះបីមានចិត្តចង់វិលត្រឡប់ទៅវិញក៏គេមិនហ៊ានប្រាថ្នាដែរ។ លោកដង្ខៅកាលបើឃើញថេយ៉ុងស្រងូតស្រងាត់បែបនេះស្មានដឹងមូលហេតុភ្លាមទើបរហ័សទាញវាំងននមកបិទវិញកុំឲថេយ៉ុងកាន់តែស្រងេះស្រងោចទៀត។

   "បិទអីខ្ញុំមើលមិនទាន់ឆ្អែតទេ"រាងតូចធ្វើមុខក្រញ៉ូវចង់បើកវាំងននវិញតែបំណងនេះមិនបានសម្រេចឡើយថែមទាំងត្រូវប្រុសចំណាស់ចាប់ទាញមកក្បែរខ្លួនវិញមុននឹងទម្លាក់ស្នាមថើបលើបបូរមាត់ស្រទន់របស់ថេយ៉ុងថ្នមៗរហូតនាយតូចភ្លើតភ្លើនតបតស្នាមថើបមកកាន់លោកដង្ខៅវិញដែលជាហេតុគួចចិត្តប្រុសចំណាស់ពេញចិត្តយកតែមែនទែន។

   "ផ្អែម!"ជុងហ្គុកញញឹមអង្អែលមាត់ខ្លួនឯងថើៗព្រមទាំងញាក់មុខកំហូចលាក់គំនួចរបស់ឲរាងតូចឃើញ។កាលបើបែបនេះថេយ៉ុងចាប់ផ្ដើមខាំបបូរមាត់សម្លក់សម្លឹងមនុស្សចាស់ពូកែឆ្លៀតឱកាសបីដូចចង់ហែកស៊ីសាច់ទាំងរស់ ព្រមទាំងលួចបន្ទោសខ្លួនឯងដែលចិត្តងាយឲគេចាប់ថើបបានតាមចិត្ត។

   "សម្លក់បែបហ្នឹងចង់ហ្អេស?"

   "ចង់...ចង់ហ្នឹងជាអ្វី?"ថេយ៉ុងថយខ្លួនមកអង្គុយផ្អែកបង្អួចវិញកាលបើត្រូវលោកដង្ខៅបង្ហាញកិរិយាមិនគួរឲទុកចិត្ត។

   "ចង់ឲថើប អោប ឬក៍.......ជាអ្វីផ្សេងទេដឹង?"ប្រុសចំណាស់ធ្វើមុខហាក់ដូចជាកំពុងគិតចម្លើយរហូតដល់ប្រយោគចុងក្រោយក៏អោនមកខ្សឹបដាក់ត្រចៀកថេយ៉ុងស្រាលៗស្ដាប់ហើយបះរោមជ្រោងតែម្ដង។

   "ផ្ដេសផ្ដាសណាស់"ជុងហ្គុកសើចគឹលនឹងភាពគួរឲស្រឡាញ់របស់ថេយ៉ុង។មើលចុះសូម្បីពេលខឹងក៏ស្អាត ពេលអៀនក៏ស្អាត ពេលគ្មានសម្លៀកបំពាក់រឹតតែស្អាត បើបែបនេះលោកដង្ខៅមិនដាច់ខ្យល់នឹងប្រុសក្មេងទៅហើយទេអី?

🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥Where stories live. Discover now