ភាគទី១០:មកវិញហាមនាំប្រពន្ធមកមួយទៀត

3.4K 317 16
                                    

    ធ្មិចបើកៗដល់ថ្ងៃដែលជុងហ្គុកត្រូវឡើងទៅជាយដែនបំពេញកិច្ចការងារបាត់ទៅហើយ។ព្រឹកនេះប្រពន្ធទាំងបីរបស់លោកដង្ខៅនាំគ្នាឈរចាំលាដំណើរស្វាមីជាមួយទឹកមុខមិនសូវល្អជាប៉ុន្មានឡើយដោយហេតុនាងៗហាក់ដូចជាមានរឿងមួយលាក់លៀមអ៊ីចឹង។

   "អ្នកបងគិតទេម្ដងនេះលោកដង្ខៅនឹងនាំអ្នកណាមកឬអត់?"ផេនត្រាដែលឈរក្បែរនោះងាកមកខ្សឹបខ្សៀវជាមួយលោកស្រីដួងព្រោះលើកមុនលោកដង្ខៅនាំសៃយ៉ាមក ចំណែកឯពេលមុនៗនឹងទៀតលោកបាននាំស្រីកំដរមកមិនចេះតិចនាក់នោះទេ។

   "ហងឯងមាត់ស៊ីអំបិលប្រហុកទាំងព្រឹកលោកបងនាំមកមិនបានទេហងឯងនិនឃើញថាអាក្មេងនោះវាតោងទាមទៅតាមលោកបងឬអត់?" ថាចប់គាត់អោបដៃបែរមុខចេញមកវិញព្រោះមិនចង់ជ្រលក់ជាមួយនឹងគូសត្រូវ។

   "ថាមិនត្រូវដែរអាក្មេងនោះវាចងជើងលោកបងមិនយូរទេមុខតែវាដូចយើងអ៊ីចឹង"

   "កុំយកអញមកពាក់ព័ន្ធព្រោះអញមិនថោកទាបដួចពួកហងឯងទេអញជាកូនស្រីអ្នកធំ មានកិត្តិយសមិនមែននឋានៈតូចទាបស្រេកឃ្លានប្ដីគេដូចពពួកម្ដុំនេះឡើយ" ផេនត្រាស្ងាត់ដូចគេចុករកពាក្យតបតទៀតលែងបាន។បើនិយាយពីសៃយ៉ានាងពុំដែលខ្វាយខ្វល់ស្រាប់ហើយចង់ផ្ទះនេះមានជម្លោះដល់បែកខ្ញែកយ៉ាងណាក៏នាងមិនរវីរវល់ដែរ។ខណៈពេលកំពុងតានតឹងលោកដង្ខៅបណ្ដើរថេយ៉ុងចុះមកល្មម។

   រាងតូចស្លៀកអាវវាលខ្លៀកពណ៍ត្រាវក្បិនពណ៍ត្នោតរំលេចដោយការតុបតែងមុខជាមួយគ្រឿងលម្អដែលលោកដង្ខៅបានទិញអោយកាន់តែធ្វើឲគេស្រស់ស្អាតលើសដើម។នាងប្រពន្ធឯណោះបានឃើញកាលណាសឹងក្អួតឈាមទាំងរស់ព្រោះបើមើលរូបរាងសាច់ពណ៍សម្បុរលោកដង្ខៅមិនដឹងជាថ្នាក់ថ្នមគេយ៉ាងណាទេ។

   "បងទៅលើកនេះមួយរយៈពឹងអូនមើលផ្ទះសម្បែងនិងប្អូនផង" រាងក្រាស់ក្រសោបដៃភរិយាថ្នមៗនៅចំពោះមុខបីនាក់ទៀត។ណាមួយវាជារឿងធម្មតាទេដែលស្វាមីមុននឹងចេញទៅណាមកណារមែងរលឹកដល់ប្រពន្ធទី១ផ្ដល់សិទ្ធិឲនាងជាធំមើលផ្ទះសម្បែងក្នុងចំណោមប្រពន្ធទាំងអស់ ម្យ៉ាងវិញទៀតលោកស្រីឆោមដួងដ្បិតកាចឆ្នាសតែគាត់ជាមនុស្សស្រីម៉ឺងម៉ាត់រឿងការងារថែមទាំងចំណាប់ចាត់ចែងមនុស្សទៀតផងហេតុនេះហើយបានជាគ្រួសារខាងលោកដង្ខៅស្ដីដណ្ដឹងយកគាត់រៀបការចូលដំបូលផ្ទះតែមួយ។

🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥Where stories live. Discover now