ក្រោយធ្វើដំណើរអស់ពេលជាយូររទេះសេះបានមកឈប់នៅក្នុងទីធ្លាដ៏ធំស្កឹមស្កៃមួយពោរពេញដោយផ្កាចម្រមុះពណ៍ជាពិសេសផ្កាចំប៉ីដែលត្រូវបានដាំជាជួរៗយ៉ាងមានរបៀបរៀបរយ។ផ្ទះឈើសង់ពីឈើល្អៗប្រណីតមានខ្លឹមរលោងស្រិល បានបង្ហាញពីឥស្សរភាពនៃម្ចាស់ផ្ទះថាជាធំប៉ុណ្ណា។ក្រឡេកមកមើលនៅមាត់ផ្លូវឯណេះវិញមានមនុស្សស្រីចំនួនបីនាក់ឈរត្រៀមទទួលលោកដង្ខៅ ម្នាក់ៗស្លៀកហូលផាមួង ស្បៃប៉ាក់ឌិនស្អាតឥតទាស់សមជាភរិយានៃលោកដង្ខៅអ្នកជំនួសធំប្រចាំរាជធានី។ភរិយាទី១ ឈ្មោះឆោមដួង ជាលោកស្រីធំព្រមទាំងជាកូនលោកឧបរាជនៅក្នុងវាំងនៅក្នុងផ្ទះគាត់មានឋានៈទី២បន្ទាប់ពីលោកដង្ខៅ។ ភរិយាទី២ឈ្មោះ សៃយ៉ា ជនជាតិភាគតិច មានចរិតស្លូតបូតពូកែផ្សំថ្នាំទើបត្រូវបានលោកដង្ខៅលើកជាភរិយាហើយនាំមករាជធានី។ ភរិយាទី៣ឈ្មោះ ផេនត្រា ជាស្រីបម្រើតែត្រូវបានលើកងារជាប្រពន្ធស្របច្បាប់នាងជាមនុស្សចំណិតរបស់លោកស្រីធំផងដែរ។
ជុងហ្គុកក្រឡេកឃើញភរិយាឈរទទួលដំណើរបែបនេះមិនបានខ្វល់អ្វីនោះទេគេលើកបីរាងតូចសំណព្វថ្លើមប្រម៉ាត់ចុះពីលើរទេះដោយកាយវិកាថ្នាក់ថ្នមហាក់ធ្វើឲភរិយាទាំងបីនាក់មានការភ្ញាក់ផ្អើលជាមួយវត្តមានមនុស្សចំណូលថ្មីមិនស្ទើរទេ។ ពួកនាងមិនមែនមិនដឹងពីស្វាមីក៏ប៉ុន្តែលោកដង្ខៅពុំធ្លាប់ត្រកងអ្នកណានៅចំពោះមុខមនុស្សម្នាបែបនេះណាស់សូម្បីសៃយ៉ាជាភរិយាដែលគាត់ពេញចិត្តជាងគេបន្តិចក៏ដោយ។
"លោកបងនាំអ្នកណាមកហ្នឹងអ្នកបងដូចជាមនុស្សប្រុស?"ផេនត្រាក្ដាប់ដៃឧទានខ្សឹបៗជាមួយលោកស្រីធំ រីឯលោកស្រីដួងកាលបើកាន់តែឃើញកៀកដឹងពីសាវតាអ្នកក្នុងរង្វង់ដៃលោកដង្ខៅក៏ឆាបឆេះនូវភ្លើងកំហឹងមកមួយរំពេច។
"លោកបង!នេះបានន័យយ៉ាងម៉េចវិញ?បងនាំអាទាសករមកទីនេះធ្វើអ្វីអូនមិនព្រមទេលោកបង"លោកស្រីធំស្រែកទាំងតឹងចិត្តចំពោះស្វាមីរីឯភរិយាទាំងពីរនាក់នោះវិញមិនបានបញ្ចេញសកម្មភាពអ្វីទេដ្បិតមិនដឹងលោកស្រីដួងមានទំនាស់អ្វីជាមួយរាងតូច។

YOU ARE READING
🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥
Romanceគាត់មានប្រពន្ធច្រើនណាស់តែគាត់បែរជាចាប់អារម្មណ៍មនុស្សតូចតាចដូចខ្ញុំវិញ