ព្រឹកឡើងមិនទាន់សូរសម្លេងនៃពូថៅកាប់លើកំណាត់ឈឺបន្លឺឥតឈប់។លោកដង្ខៅប្រលែងល្វែងខាងលើចាប់ពូថៅពុះអុសយ៉ាងសស្រាក់សស្រាំដាក់ជាគំនរយ៉ាងធំទុកឲយាយគ្រាន់បង្កាត់ភ្លើង។រីឯថេយ៉ុងនៅដាំបបរឯចង្រ្កាន្តបាយសម្រាប់ស្រស់ស្រូបនៅពេលព្រឹកជុំគ្នា។បន្ទាប់ពីឆ្អិនហើយរាងតូចក៏ចេញមកខាងក្រៅឈរមើលជុងហ្គុកធ្វើការទាំងស្នាមញញឹម។មើលទៅនាយជាមនុស្សឧស្សាហ៍ព្យាយាម អត់ធ្មត់ ពុះពារគ្រប់ការងារធ្ងន់ស្រាលនាយអាចរ៉ាប់រងបានទាំងអស់។
"ឈរមើលបងយូរទៀតទេ?មើលយូរពេកប្រយ័ត្នលង់ស្នេហ៍បងដកចិត្តមិនរួចណា" រាងក្រាស់ធ្វើជាស្រដីញ៉ោះទៅកាន់រាងតូចដែលឈរសម្លឹងមើលខ្លួនមិនដាក់ភ្នែក។
"លង់ក៏លង់ទៅបើបងពេលនេះជាគូស្នេហ៍នឹងអូនហើយអូនមើលមុខបងឲយូរៗក្រែងលោជាប់ស្នេហ៍ប្រុសចាស់ឲខ្លាំងជាងមុន"
"អញ្ចឹងមើលមុខបងឲច្រើនៗមកអូនន្អាលក្នុងចិត្តអូនមានតែប្រុសចាស់ដូចបង"លោកដង្ខៅអស់សំណើចហើយទុកពូថៅចុះវិញបន្ទាប់ពីពុះអុសអស់រួចរាល់។ឃើញគូស្នេហ៍ធ្វើការហត់ថេយ៉ុងមានចិត្តកាន់ក្រមាមកជូតញើសឲជុងហ្គុកថ្នមៗជម្រុញឲនាយញញឹមបិទមាត់មិនជិត។
សឺត! "ប្រពន្ធអ្នកណាគេចិត្តបានជាមួយប្ដីយ៉ាងនេះ?" គេអោបចង្កេះថេយ៉ុងសង្កត់ចុងច្រមុះថើបលើថ្ពាល់ក្រពុំឆ្វេងស្ដាំ។
"មិនដឹងទេ! កុំមកអោបអូនស្អុយញើសណាស់ទៅងូតទឹកសិនទៅយាយតានៅចាំក្នុងខ្ទមឯណោះ"មិនឲលោកដង្ខៅកេងចំណេញលើខ្លួនងាយៗបានកម្លោះតូចលួចញញឹមកំហូចរមួលខ្លួនចេញពីរង្វង់ដៃប្រុសព្រានមកក្បែរដើមផ្កាចំប៉ីឯវិញ។មិនឲឱកាសបានកន្លងផុតទទេ ជុងហ្គុករហ័សដើរមកក្បែរថេយ៉ុងមុននឹងឈោងបេះផ្កាចំប៉ីមកសៀតនឹងត្រចៀកថេយ៉ុងដូចធ្លាប់ធ្វើពីមុនញ៉ាំងឲរាងតូចមើលមកនាយភ្លឹសៗក្នុងចិត្តចេះតែលួចត្រេកអរកាលបើនាយចេះតែជូនអំណោយជាផ្កាមករឿយៗរលឹកដល់ពាក្យសន្ទនានៅវាលស្រែថេយ៉ុងកាន់តែអៀនលើសដើម។
"អៀននឹងបងឬ?"គេសួរស្របពេលអោនមកថើបលើផ្កាសៀតត្រចៀកថេយ៉ុងមួយខ្សឺត។
YOU ARE READING
🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥
Roman d'amourគាត់មានប្រពន្ធច្រើនណាស់តែគាត់បែរជាចាប់អារម្មណ៍មនុស្សតូចតាចដូចខ្ញុំវិញ