"អ្ហឹកៗ!!"សម្លេងយំកិកកុកបន្លឺចេញពីបន្ទប់តែងខ្លួនខណៈម្ចាស់កាយតូចអង្គុយនៅមាត់បង្អួចយោលជើងយំរហឹមដូចខ្មោចបំពេរកូន។គេម្នាក់នោះគ្មានអ្នកណាក្រៅពីកម្លោះតូចចិត្តធំ គីមថេយ៉ុងនោះទេថ្ងៃកំណត់ដែលត្រូវលោកដង្ខៅយកទៅក៏ជាថ្ងៃនេះហើយបានជាក្រោកឡើងមិនទាន់គេស្រែកននៀលយំអ៊ីចឹងនោះ។ ដោយថ្លង់នឹងសម្លេងយំឮៗពេកទាសករឯទៀតនាំគ្នាមកមើលនាយតូចទាំងចងចិញ្ចើមបង្ហាញភាពមិនពេញចិត្តកាលបើយប់មិនបានដេកព្រឹកក៏មានអ្នកតម្លង់ទៀត។
"យំដូចមានអ្នកណាមកវាយដំច្រំធាក់ទាំងដែលទៅបម្រើអ្នកណាសោះការងារបែបនឹងចាត់ទុកថាមហាសំណាងហើយឯងចង់បានស្អីទៀត?"ទាសករវ័យក្មេងស្របាថេយ៉ុងបន្លឺឡើងជាមួយសម្លេងក្រេវក្រោធលាយឡំអារម្មណ៍ច្រណែនតិចតួចគេយំព្រោះបានអ្នកធំមេត្តាក្រឡេកមកពួកគេវិញបែរជារស់នៅមិនស្មើសត្វទៅវិញ។
"អ្នករាល់គ្នាមិនយល់ទេអ្ហឹកៗ" ក្មេងល្អិតពេបមាត់យំម្ហបៗយកកន្សែងមកជូតទឹកភ្នែកមួយគ្រាៗដ្បិតខ្លាចហូរប្រតាកម្សៅក្រែមទើបតែលាប។
"អើ!ម៉េចយល់បើឯងមិនមែនជាយើងផង!អ្វីដែលសំខាន់ឯងឈប់យំទៅពួកយើងមិនបានដេកពេញមួយយប់ហើយ" ពួកគេមិនបានដេកពេញមួយឈប់ដោយសារតែសម្លេងយំរបស់ថេយ៉ុងសង្ឃឹមថាទាបភ្លឺនឹងបានដេកប៉ុន្តែអាល្អិតនេះក្រោកភ្លាមយំភ្លាមមិនចាំឲពួកគេបានធ្មិចភ្នែកសោះអ៊ីចឹងៗអ្នកណាមិនខឹង?
"អ្ហាៗ...ម៉េចថាឲខ្ញុំចឹងមនុស្សកំពុងខូចចិត្តអ្ហឹកៗ"
"អញថាកុំនិយាយជាមួយវាអីវាឆ្កួតមែនទែនហើយគ្មានអ្នកណាមកយំលើបង្អួចកម្ពស់ជាង៣ម៉ែត្រពីដីទេហើយអាសូរតែគេយកទៅសម្លាប់គេយកទៅបម្រើអ្នកមានសោះឆោតមិនចេះឡើងទ្រនំទានៅតែជាទាចឹង!"ទាសករប្រុសម្នាក់និយាយឡើងបំណងបបួលគ្នាទៅកន្លែងសម្រាកវិញ ពួកគេម្នាក់ៗក៏គិតមិនខុសពីមាណពម្នាក់នោះដែរទើបសម្រេចចិត្តឈប់ខ្វល់ពីថេយ៉ុង។
"កុំទៅៗនៅហ្នឹងហើយមើលខ្ញុំយំអ្ហឹកៗកុំទៅៗ"ថេយ៉ុងទទះដៃទទះជើងបក់ខ្វិចៗហៅឲគ្រប់គ្នាមកវិញតែគួរឲស្ដាយគ្មានអ្នកណាទំនេរនៅមើលក្មេងមិនគ្រប់ទឹកយំទេ។
YOU ARE READING
🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥
Romansaគាត់មានប្រពន្ធច្រើនណាស់តែគាត់បែរជាចាប់អារម្មណ៍មនុស្សតូចតាចដូចខ្ញុំវិញ