ភាគទី៥:កុំប៉ះខ្ញុំ!

2K 220 23
                                    

    ក្រឡេកមកមើលមនុស្សមាឌតូចដែលសន្លប់មិនដឹងអីត្រូវបានមនុស្សធំនាំមកចោលក្នុងបន្ទប់ធំតែម្នាក់ឯង។ថេយ៉ុងក្រោកទាំងមមីងមមាំងញីភ្នែកខ្លួនឯងថ្នមៗហាក់មិនទាន់ស្វាងងងុយស្របពេលក្រឡេកឃើញសភាពបន្ទប់ជម្រុញឲបំពង់.កបើកបញ្ចេញសម្លេងស្រែកមួយរំពេច...

   "អាយ!!!! អញថាមែនលោកដង្ខៅច្បាស់ជានាំមកផ្ទះទាល់តែបានធ្វើយ៉ាងម៉េចទៅហ្ហឹកៗមែ៉អើយកូនចង់ទៅផ្ទះវិញហ្ហឺៗ"អាល្អិតទម្លាក់ខ្លួនលើគ្រែត្រដាងដៃយំម្ហមៗគួរឲខ្នាញ់រមៀលខ្លួនទៅមកបង្ហាញភាពមិនសុខចិត្តកាលបើចាញ់ល្បិចមនុស្សចាស់កំហូចទាល់តែបាន។

   "លោកដង្ខៅចាំមើលណាតែប្រពន្ធលោកដង្ចៅវាយខ្ញុំ...ខ្ញុំខ្វាចលោកដង្ខៅឲណាណីម្ដងប្រុសស្អីគួរឲស្អប់ចង់បានអីក៏តាមចិត្តគិតថាខ្លួនឯងមានលូយប៉ុណ្ណាទៅ?"ថេយ៍ខាំមាត់ច្រត់ចង្កេះចង្អុលមករូបគំនូរលោកដង្ខៅជាមួយកែវភ្នែកកាចឆ្នាស់ឆ្នើមបីដូចសត្រូវជាមួយគ្នាតាំងពីពេលណាមក។

   "និយាយឆ្អែតឬនៅ?"សម្លេងបន្លឺពីក្រោយពាំនាំឲម្ចាស់កាយតូចភ្ញាក់ក្រញាងក្នុងរង្វង់ដៃមនុស្សប្រុសដែលខ្លួនស្រែកជេរសឹកបបូរមាត់។
 
   "ហ្ហួយ!!លែងគេកុំប៉ះ!"ថេយ៉ុងរមួលខ្លួនចេញមិនឲមនុស្សចាស់ប៉ះបាន។

   "កំណាញ់សម្បើមម្លេះ៉?មុនមកមិនឆ្នាស់អ៊ីចឹងផងក្មេងលាក់ពុត"លោកដង្ខៅយកអណ្ដាតទល់ថ្ពាល់ហាក់ខ្នាញ់នឹងរាងតូចចង់តែហក់សង្រ្គប់ចាប់គ្រញិចឲណាណី។គិតទៅខ្លួនគេមិនគួរណាចាញ់បោកខ្លាកំហូចនេះសោះខូចឈ្មោះដង្ខៅអស់ហើយ។

   "នរណាប្រើលោកដង្ខៅចង់បានខ្ញុំធ្វើស្អីឥលូវនាំខ្ញុំទៅវិញខ្ញុំអត់នៅទីនេះទេស្អប់ៗ"

   "ឲប្រាក់ទិញឯងមកហើយប្រលែងទៅវិញមិនកើតទេខាតណាស់នៅទីនេះជាមួយយើងមកយើងលើកជាប្រពន្ធចាំយើងចិញ្ចឹម"លោកដង្ខៅលើកចិញ្ចើមដាក់មនុស្សមាឌតូចយ៉ាងកំហូច។ខំចំណាយប្រាក់រាប់តម្លឹងដើម្បីបានក្មេងសាច់ខ្ចីមកក្រសោបរឿងអីដែលលោកដង្ខៅរូបសង្ហារដោះលែងដោយងាយទៅ?

   "ខ្ពើម!នរណាចង់ធ្វើនោះស្មានថានាំគេមកបម្រើគេខំមកតាមជឿមនុស្សចាស់ខូចខ្លួនអស់"

🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥Where stories live. Discover now