*ផ្ដើមរឿង....Gemini klaresstay (ជេមមីណាយ ក្លារ៉េសស្តាយ) មានអាយុ32ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនធំជាងគេក្នុងប្រទេស កាណាដា គេមានទាំងសម្ថភាពក្លាហាន សង្ហារ នឹងជាបុរសឈាមត្រជាក់ជាទីបំផុត។តែគួរឲ្យស្ដាយដែលគេជាមនុស្សបេះដូងថ្ម គ្មានស្រីណាអាចចូលមកជិតធ្វើឲ្យបេះដូងនាយប្រែមកចេះស្រឡាញ់វិញបាននោះទេ។តើនារីម្នាក់ណាទៅដែលនាយស្រឡាញ់ ហើយធ្វើឲ្យគេបិទបេះដូងមកដល់វ័យ32ឆ្នាំបែបនេះ ??
តុ~តុ
«ចៅហ្វាយ!! លោកម៉ានុកំពុងចាំនៅបន្ទប់ប្រជុំ!!»ខេវីន កម្លោះសង្ហារជាជំនិតដៃស្ដាំបើកទ្វារចូលមកអោនគោរពចៅហ្វាយបន្តិច ទាំងទឹកមុខមាំដដែល។
«ហុឹម!!...»ជេម ងក់ក្បាលបន្តិចគ្រហឹមដើម.ក.បន្តិច ទើបងើបចេញពីកៅអីដើរចេញទៅមុនខេវីន។
«លេខា ហ្វា!!ជួយរៀបចំឯកសារចុះកុងត្រាយកទៅជាមួយចៅហ្វាយផង!!»ខេវីន ដើរចេញមកក្រៅប្រាប់ទៅហ្វាដែលជាលេខាឲ្យនាងយកឯកសារទៅផងព្រោះខ្លាចថានាងភ្លេច។
«ចាស៎...!!»ហ្វា ឆ្លើយរួច ក៏បែរទៅរៀបចំឯកសារវិញ ខេវីនឃើញបែបនេះក៏ដើរទៅជាមួយចៅហ្វាយមុនបាត់ទៅ។
*ប្រទេសថៃ....
យើងកាត់មកប្រទេសថៃឯណេះវិញ ទិដ្ឋភាពបានបង្ហាញឲ្យឃើញផ្ទះតូចមួយនៅជាប់ជាយក្រុង ផ្ទះនេះមិនធំអីនោះទេល្មមអាចឲ្យរស់នៅបាន។នៅក្នុងផ្ទះនេះមានស្រី្តអាយុ38ផ្លាយ រាងកាយមិនសូវជារឹងមាំប៉ុន្មាននោះទេ ព្រោះគាត់មានជំងឺគ្មានលុយព្យាបាលទើបចេះតែទុកបែបនេះ។ចំណែកកូនប្រុសគាត់មានអាយុ19ឆ្នាំ សព្វថ្ងៃក្មេងនេះទៅរៀនផង មកវិញជួយលក់នំម្ដាយផង ដល់យប់ក៏ទៅរត់តុបន្ថែមដើម្បីរកលុយមកទិញថ្នាំឲ្យម្ដាយ ទោះម្ដាយរបស់គេឃាត់មិនឲ្យគេធ្វើការច្រើនក៏រាងតូចនៅតែចចេសចង់ធ្វើដែល។
«ហ្វូតហា៎!!ថ្ងៃនេះកូនមិនទៅរៀនទេឬ ??»អ្នកមាននាមជាម្ដាយ ស្រែកសួរកូនពីក្រៅបន្ទប់ទៅ ព្រោះធ្លាប់តែរាល់ដងស្មានេះហ្វូតគេក្រោកមកធ្វើម្ហូបទុកឲ្យគាត់បាត់ទៅហើយ តែចម្លែកអីថ្ងៃនេះបែរជាមិនទាន់ឃើញគេក្រោកទៅវិញ។

YOU ARE READING
ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻
Actionចិត្តជាប់ជំពាក់តាំងតែពីខ្លួនមិនទាន់ដឹងក្ដីនឹងលោកពូរូបសង្ហារម្នាក់នេះ ទើបធ្វើឲ្យខ្លួនត្រូវមករស់នៅជាមួយនាយក្នុងនាមមិនច្បាស់លាស់ តើស្នេហាលោកពូវ័យកណ្ដាលនឹងក្មេងវ័យជំទង់អាចដើរទៅមុខបានដែលឬទេ ??