EP 22កើតអីហ្អស៎! មិចបានញ័រដៃចម្លែកម្ល៉េះ?

1.1K 100 26
                                    

#ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី(ត)
&ព្រឹកថ្ងៃថ្មី
-ពេលវេលាដើរលឿនសន្សឹមៗក៏ឈានចូលមកដល់វេលាព្រឹកថ្ងៃថ្មីបាត់ទៅហើយ រាងតូចនឹងរាងក្រាស់ក៏បានទៅកន្លែងពិធីមុនព្រោះត្រូវប្រញាប់ទៅតែងខ្លួននោះអីណាមួយរាងតូចជាអនាគតភរិយាមហាសេដ្ឋីនៅកាណាដាផងធ្វើលំៗមិចនឹងកើតទៅ><។
<<អ្នកប្រុសតូចសុំអញ្ជើញចូលទៅខាងក្នុងរៀបចំខ្លួនចាស៎!!>>គ្រាន់តែឃើញរាងតូចដើរចូលមកជាមួយនឹងរាងក្រាស់ មនុស្សស្រីម្នាក់ក៏ប្រញាប់រត់មកដើម្បីនាំរាងតូចទៅតែងខ្លួននៅក្នុងបន្ទប់។
<<អូនឆាប់ទៅ...បន្តិចទៀតបងតាមអូនទៅតាមក្រោយ!!>>ជេម ងាកមុខមកប្រាប់រាងតូចទើបគេងក់ក្បាលយល់ព្រមហើយចាកចេញទៅជាមួយនឹងអ្នករៀបចំខ្លួនបាត់ទៅ។
-មួយសន្ទុះក្រោយទើបឃើញថាជេមបានចេញមកក្រៅឈរមើលឡានមួយគ្រឿងបើកចូលមកអមជាមួយនឹងទឹកមុខមាំខុសពីពេលនៅជាមួយរាងតូចមុននេះឆ្ងាយណាស់។
-ទ្វាឡានបានបើកឡើងក្រោមស្នាដៃមនុស្សរបស់នាយក្រាស់ បង្ហាញឲ្យឃើញស្រី្តវ័យ40សិបឆ្នាំប្លាយម្នាក់ចុះមកអមជាមួយនឹងសម្លៀកបំពាក់ថ្លៃថ្នូរសមនឹងរូបរាងរបស់គាត់ជាពន់ពេក ហើយគាត់ក៏ឈានជើងដើរមកក្បែរជេមមុននឹងសួរឡើងថា...
<<ហ្វូត~~ពេលនេះគេនៅឯណា ខ្ញុំចង់ជួបគេខ្លាំងណាស់!!>>ហៃយ៉ា!!! តាមពិតគាត់ជាអ្នកស្រីហេរីនអ្នកម៉ាក់របស់រាងតូចយើងនេះសោះ នេះបែកគ្នាមួយរយៈសោះគាត់ឡើងស្អាតជាងមុនប្រហែលជាទទួលបានការមើលថែបានយ៉ាងដិតដល់ពីសំណាក់មនុស្សរបស់រាងក្រាស់ហើយមើលទៅ។
<<នៅខាងក្នុង ឆាប់តាមខ្ញុំមក!!>>សម្ដីសោះកក្រោះវិលមកម្ដងទៀតធ្វើឲ្យចិត្តអ្នកជាម្ដាយឮបែបនេះហើយក៏ខ្លាចថាកូនខ្លួននឹងរស់នៅមិនទទួលបានក្ដីស្រឡាញ់ពីបុរសនេះ តែបើហាស្ដីចង់យកគេទៅវិញក៏មិនបានព្រោះពេលនេះគាត់មិនទាន់បានជួបកូនរឹតមិនដឹងថាសុខទុក្ខគេរស់នៅជាមួយនាយក្រាស់នឹងដូចអ្វីដែលគាត់គិតឬអត់នោះផង។
&បន្ទប់តែងខ្លួន
-ក្រាក~~~សម្លេងបើកទ្វាបន្លឺឡើងតិចៗធ្វើឲ្យអ្នកដែលនៅខាងក្នុងឮហើយអត់នឹងងាកមកមើលមិនបាននោះទេ រាងតូចងាកមុខមកបន្តិចក៏ឃើញថាអ្នកដែលចូលមកជារាងក្រាស់ទើបក្រោកឡើងរត់មកអោបនាយហើយនិយាយតិចថា....
<<កូនរបស់យើងគេឃ្លានហើយ គេចង់ញុាំទឹកដោះគោនឹងបបរត្រី ណាជេម!!>>សម្ដីទន់ភ្លន់បូករួមជាមួយនឹងកាយវិការដ៏សែនខ្ជីខ្ជូតធ្វើឲ្យនាយក្រាស់ឮហើយអត់ញញឹមមិនបាននោះឡើយ ដៃក៏លើកមកអង្អែលក្បាលរាងតូចតិច ចំណែកម្ដាយខ្លួនដែលឈរនៅខាងក្រៅឮថាកូនមានក្ដីសុខបែបនេះក៏សប្បាយចិត្តឡើងស្រក់ទឹកភ្នែកទៅហើយតែគាត់មិនទាន់ចូលទៅរង់ចាំជេមហៅសិនក៏ព្រោះតែចង់ស៊ូបប្រាយកូននោះអី។
<<ឃ្លានហើយឬ??ok ចាំបងឲ្យគេធ្វើមកឲ្យ តែបងមានអ្វីចង់បង្ហាញអូន>>រាងក្រាស់
<<ជាអ្វីទៅជេម??>>រាងតូច
<<គឺ......>>រាងក្រាស់
<<កូនសម្លាញ់ចិត្តម៉ាក់~~~~>>អ្នកស្រីហេរីន ដើរចូលមកទាំងពោលហៅកូនប្រុស ហ្វូតឮបែបនេះក៏ងើបមុខចេញពីរាងក្រាស់បន្តិច អារម្មណ៍នឹកម្ដាយជាទីស្រឡាញ់ក៏កើនឡើងទ្វេរដង រួចក៏ស្ទុះទៅអោបម្ដាយយ៉ាងណែនដោយភាពកក់ក្ដៅជាពន់ពេក។
<<កូននឹកម៉ាក់ខ្លាំងណាស់ មួយរយះមកនេះម៉ាក់សុខសប្បាយទេ??ហើយម៉ាក់មានញុាំបាយទៀងពេលដូចមុន នឹងលេបថ្នាំបានទៀងទាត់ឬអត់??>>សំណួរដំបូងដែលរាងតូចសួរទៅម្ដាយគឺថាឡើង1ខ្សែរតែម្ដងហើយ អ្នកជាម្ដាយឮបែបនេះក៏ជូតទឹកភ្នែកកូនចេញរួចហើយក៏តបមកកាន់កូនប្រុសវិញថា....
<<ម៉ាក់មិនអីឡើយ គិតតែពីកូនទៅនេះក្លាយជាម្ដាយគេហើយហេស៎??>>អ្នកស្រីហេរី
<<គឺថា .......>>
<<បងទៅក្រៅរកអីឲ្យអូនញុាំហើយ អូននៅនិយាយលេងជាមួយម៉ាក់សិនទៅ!!>>រាងក្រាស់ឃើញរាងតូចឆ្លើយមិនចេញក៏មកប្រាប់ប្រាប់រាងតូចថាខ្លួនទៅរកអីមកឲ្យរាងតូចញុាំតែក៏ភ្លេចធ្វើសញ្ញាឲ្យអ្នកផាត់មុខចេញនោះទេ។រាងតូចងក់ក្បាលតិច ទើបរាងក្រាស់ដើរចេញមកជាមួយនឹងអ្នកផាត់មុខ។
<<គេល្អនឹងកូនដែលទេ ប្រាប់ម៉ាក់មកមើល??>>រាងក្រាស់ចេញទៅមិនបានប៉ុន្មានជំហានផង អ្នកស្រីហេរីនក៏ប្រញាប់សួរទៅកូនប្រុសភ្លាមដោយការចង់ដឹងតែបើមើលតាមសភាពកូនពេលនេះគឺប្រហែលស្រួលលើសពីស្រួលទៅទៀត រាងកាយក៏រាងធាត់ជាងមុនដែលសាច់ឈាមក៏ស្រស់ថ្លាជាងមុនឆ្ងាយហើយថែមទាំងពេលនេះមានកូនហើយរៀបការជាមួយមហាសេដ្ឋីទៅទៀត។
<<គាត់ល្អនឹងកូនណាស់ អ្វីបន្តិចក៏តាមកូន ស្ដាប់កូន ស្រឡាញ់កូន មើលថែកូន អ្វីដែលគាត់មានក៏ប្រាប់កូនមិនលាក់បាំងឡើយ!!>>សម្ដីសរសើរអនាគតប្ដីពីនេះពីនោះរៀបរាប់បែបនេះបែបនោះ ថាគេល្អសព្វគ្រប់ក៏ព្រោះតែមិនចង់ឲ្យម្ដាយដឹងថាខ្លួនធ្លាប់យំដោយសារតែនាយក្រាស់ម្ដងរួចមកហើយទើបចេះតែនិយាយរកតែចំណុចល្អលាក់បាំងកំហុសបន្តិចបន្តួចតែម្ដងទៅ។
<<ហុឹមៗ!!!បានឮបែបនេះម៉ាក់សប្បាយចិត្តណាស់ទៅហើយ ក៏ព្រោះពេលនេះកូនរបស់ម៉ាក់បានជួបមនុស្សល្អម្នាក់ដែលកម្ររកបាន ហើយម៉ាក់ក៏រីករាយពេលឃើញកូនមានស្នាមញញឹមច្រើនបែបនេះ!!>>
<<បាទម៉ាក់!!ហើយនេះម៉ាក់មកបានយ៉ាងមិច??>>រាងតូច
<<ជេមឲ្យគេនាំម៉ាក់មក 1រយះនេះម៉ាក់ជាហើយនឹងមិនបាច់លេបថ្នាំអីនោះដែល ហើយម៉ាក់ក៏ត្រូវរស់នៅទីនេះចាំមើលថែកូននឹងចៅរបស់ម៉ាក់ដូចគ្នា>>អ្នកស្រីហេរី
<<បែបនេះពិតជាល្អហើយម៉ាក់ ហើយកូននឹងបានគេងអោបម៉ាក់រាល់ថ្ងៃដូចមុនណា៎!!>>រាងតូច
<<ក្មេងចម្កួតមានប្ដីហើយ ចង់មកគេងអោបម៉ាក់ទៀតហេស៎??>>អ្នកស្រីហេរី
<<ហិហិ...មកពីកូននឹកម៉ាក់ពេក!!>>
<<បានហើយៗឆាប់តែងខ្លួននឹងបានរៀបចំពិធីណាកូន>>អ្នកស្រីហេរី
<<ចាស៎អ្នកម៉ាក់របស់កូន>>សម្លេងតូចបន្លឺឆ្លើយតបនឹងអ្នកជាម្ដាយធ្វើឲ្យគាត់ឮហើយអត់ខ្នាញ់នឹងកូនម្នាក់នេះមិនបានសោះឡើយ។
&[សេតវិមាន]
-ក្រលេកមកមើលខាងសេតវិមានវិញម្ដង លោកតាចាងគាត់បានធ្វើដំណើរចាកចេញទៅកម្មវិធីមុនជាមួយនឹងលោកនុនបាត់មុននេះប្រហែល5នាទី នៅសល់ឡើយតែម្ដាយកូនរបស់គេនេះទេ នៅយូរៗបែបនេះប្រហែលកំពុងតែរកល្បិចទៀតហើយមើលទៅ។
<<ម៉ាក់??អាជេមវាមិនអញ្ជើញពួកយើងទេ យើងនៅផ្ទះវិញល្អជាងហ្អីម៉ាក់??>>អ្នកកម្លោះក្នុងឈុតខ្វាហ្សេរពណ៍ស ដើរមកសួរអ្នកជាម្ដាយដែលអង្គុយមើលអ្វីមិនដឹង គិតៗទៅគេមិនអញ្ជើញហើយនៅមុខក្រាស់ទាំងម៉ែទាំងកូននាំគ្នាទៅទៀត អត់មិនបានមួយដៃជាំភ្នែកឥលូវ
<<គិតថាម៉ាក់ចង់ទៅហ្អេស៎?? បើកុំតែដើម្បីប្លង់ដីកោះនោះទេ មិនអញ្ចឹងម៉ាក់សុខចិត្តនៅផ្ទះ ឬទៅក្រុមហ៊ុនមិនល្អជាង!!>>សម្ដីឡូយ ចរឹកខ្មើតគ្មាន2ទេ បើមានក៏សម្លាប់ចោល1ដែលឲ្យតែម៉ាកៗនឹងទៅ
<<ម៉ាក់គិតបានវែងឆ្ងាយណាស់!!>>ហុឹសៗ បើគិតរ៉ាក់ៗម្ល៉េះពេលនេះគាត់គ្មានលុយដើម្បីឲ្យកូនប្រុសជាទីស្រឡាញ់លួចយកទៅលេងល្បែងបាននោះទេ!!
<<ត្រូវតែបែបនេះឯង~~ឆាប់មកកុំឲ្យលោកតាឯងស្ដីឲ្យទៀត...>>អ្នកស្រីសុីដា
<<បាទ~~>>
បញ្ចប់សម្ដី ម្ដាយកូនទាំង2ក៏បាននាំគ្នាមកកម្មវិធីរបស់រាងក្រាស់ផងដែល ចំណែកឯថូម៉ាស់គូរដណ្ដឹងរួមទាំងលោកបា៉របស់ថូម៉ាស់ក៏ត្រូវបានលោកតាចាងអញ្ជើញមកផងដែល
នេះបើជេមដឹងច្បាស់ជាស៊យជាក់ជាមិនខានទេ ដែលកាលពី1អាទិត្យមុននោះចង់មកបំពានប្រពន្ធនាយនោះអី តែណ្ហើយ៎!!ខន្តីខ្លះក៏ល្អ ព្រោះថ្ងៃមង្គលផង😐
#ក្នុងកម្មវិធីមង្គល
កម្មវិធីពីធីបានចាប់ផ្ដើមឡើង ដោយមានកូនកម្លោះបានហែលបណ្ដារការអមជាមួយលោកនុន លោកតាចាង ហើយក៏មានវត្តមានរបស់អ្នកស្រីសុីដានឹងកូនប្រុសមកចូលរួមផងដែល នេះបានគេថាត្រូវមែនមនុស្សគេមិនបានអញ្ជើញក៏ប្រឹងមកដែលណ៎ មិនចេះរអៀសខ្លួនសោះហើយ
<<កើតអីហ្អស៎! មិចបានញ័រដៃចម្លែកម្ល៉េះ?>>លោកនុន,គ្រាន់តែងាកមុខ សម្លឹងចំដៃកូនប្រុសភ្លាម ក៏ប្រញាប់សួរឡើងទាំងឆ្ងល់ផ្អើលឮដល់អ្នកកាន់ផ្លែឈើខាងក្រោយ ងាកមកសម្លឹងនាយក្រាស់ព្រោងព្រាត🙂
<<កាហ្វេមិនទាន់ចូលពោះ!!>>ស្អីគេ🤨លោកមហាសេដ្ឋី គ្រាន់តែមិនទាន់បានកាហ្វេចូលពោះក៏ដល់ថ្នាក់ញ័រដៃថ្នាក់ហ្នឹងមែនទេ? កុហកឲ្យសមបន្តិចបានទេ?
<<បា៉ថា...មុខហ្នឹងភ័យច្រើនជាង ហ្អឹសហ្អឹស!>>លោកតាចាង ដេញទាន់ជាន់កែងលោកចៅទាន់ មុខហ្នឹងទៅកុហកក្មេង3-4ឆ្នាំទើបបាន អាយុក្បាល3ហើយនៅធ្វើភ័យស្អី បើត្រង់យកកូនគេមកដេកអោបឡើងមានកូនម្ដេចមិនភ័យខ្លះផងទៅលោកមហាសេដ្ឋី🙄
<<ខ្ញុំក៏គិតបែបនេះដែលលោកបា៉! ហ្ហសហ្ហស>>អូហូ
...បា៉មិនកាន់ជើងហើយ នៅឈ្លៀតសើចបឈ្ឈឺថែមទៀត តែមើលមុខអ្នកខាងក្រោយផងដូចគេចែកទ្រព្យមិនស្មើរ តែជាកូនប្រុសរៀបការម្ដងក្នុង1ឆាកជីវិត មិនគួរណាភ័យឡើយ តែភ័យនឹងដឹងតែរៀបការហើយប្រពន្ធគ្របគ្មានរើរួចទេ គ្របសារុងនឹងណា🤣
លោកអាចារ្យវ័យល្បាក់40ម្នាក់ បានប្រកាសប្រាប់ឲ្យគ្រប់គ្នាហែរហមចូលទៅក្នុងកន្លែងពិធី ណាមួយខាងកូនក្រមុំកំពុងតែឈរចាំតែមិនមែនកូនក្រមុំអ្នកឈរចាំទេតែជាអ្នកកាន់ខ្សែបូរយាមផ្លូវចាំសុំលុយនេះឯង
<<កូនភ័យហ្ហស៎??>>មុខនេះបើអ្នកម៉ាក់សួរថាភ័យក៏មិនត្រូវដែល ព្រោះមនុស្សកំពុងតែសប្បាយអ៎គ្មានពេលភ័យឡើយ បែបនេះទើបអាចធ្វើឲ្យប្ដីខ្លបខ្លាចមិនអាចលួចមានស្រីបាន ហិហិ
<<កូនអត់ទេ! តែម៉ាក់មើលកូនប្រសារម៉ាក់ទៅ ហុឹសៗ>>ម្នាយហើយ~មិនមាត់ៗតែលោកអើយមកនាំម៉ាក់អង្គុយសើចប្ដីពីក្នុងបន្ទប់តែងខ្លួនទៅវិញ អេ៎ៗនេះហេស៎ លោកប្ដីមហាសេដ្ឋី ដែលមានប្រាក់ចាយមិនអស់ ចរឹកសោះអង្គើយ សោះកក្រោះ តែថ្ងៃនេះបែរមកភ័យខ្លួនដូចចាបធ្លាក់ទឹកទៅវិញ (បូលូហូវកូន កុំខ្វល់ប្ដីយើងតើ👌😌)
ម្ដាយកូននាំគ្នាសើចឲ្យរហឹស ដោយហេតុថាថ្ងៃនេះជាថ្ងៃមង្គលក៏មិនមានអ្វីត្រូវកើតទុកច្រើននោះដែល
#ម៉ោង8ព្រឹក
ពេលវេលាសំពះផ្ទឹមស្រោចទឹក ក៏បានឈានចូលមកដល់ តែកុំមើលកូនកម្លោះហាក់អង្គុយមិនជាប់កម្រាលព្រុំសោះហើយ បានអីនឹងជាប់បើរវល់តែបេះបោចកូនស្រីនាងខ្ញុំហ៎!!
<<ម៉ាក់ជូនពរឲ្យកូនម៉ាក់រស់នៅមានសុភមង្គលក្នុងជីវិត ចេះមើលថែ ចេះបារម្ភពីប្ដី ចេះយោគយល់អាធ្យាស្រ័យមិនថារឿងតូចរឿងធំ កូនឮទេ?>>ស្ដ្រីចំណាស់ លូកដៃទៅយកប៉ាន់ទឹកតូចមកចាក់លើដៃកូនប្រុសបណ្ដើរ រួចក៏ប្រើពាក្យណែនាំប្រាប់ទៅកូនប្រុសជាទីស្រឡាញ់ទើបគាត់ដើរមកចាក់ទឹកឲ្យនាយក្រាស់ម្ដង
<<បាទម៉ាក់>>រាងតូច ,ទឹកភ្នែកក៏ស្រក់មកបន្តិចក៏ព្រោះតែពាក្យប្រៀនប្រដៅរបស់ម៉ាក់ គេហើយ
<<ខ្ញុំសង្ឃឹមថាជេម នឹងមើលថែកែវភ្នែករបស់ខ្ញុំប្រើក្ដីស្រឡាញ់ ហើយស្រឡាញ់គេទុកជាប្រពន្ធ ពេលហ្វូតធ្វើខុសត្រូវប្រដៅដូចឪពុកប្រដៅកូន មិនត្រូវមាត់ធំមាត់តូចដាក់គេនោះឡើយ មិនថាមានរឿងតូចរឿងធំក្ដី ត្រូវដោះស្រាយដោយប្រើបញ្ញា!!>>ហុឹសៗ លើកមុនតាមស្រឡាញ់ម៉ាក់មិនបានហេស៎??លើកនេះស្រឡាញ់កូនម្ដងក៏ម្ដាយក្មេកមកណែនាំដល់ហើយ យ៉ាងណាៗគេមិនវាយធ្វើបាបផ្លូវចិត្តផ្លូវកាយអូនពន្ធនោះឡើយម៉ាក់ក្មេកទុកចិត្តបាន><
<<បាទ..ម៉ាក់..ក្មេក!!>>ពាក្យម៉ាក់ក្មេក2ម៉ាត់សោះធ្វើដូចក្រលាស់មិនចង់ចេញ មើលយកកូនគេហើយគោរពម្ដាយគេផងអាបុិស្ដេចរឹងអើយ៎!!!
<<តាសូមឲ្យចៅទាំង2ស្រឡាញ់គ្នាដល់ចាស់កោងខ្នងមិនវេចវេចិត្តទៅណានោះឡើយ!!>>លោកតាចាង
<<ចាប់ពីពេលនេះកូនមានមនុស្សដែលត្រូវមើលថែហើយ...យ៉ាងណាៗត្រូវចេះអត់អោនឲ្យគ្នា កំហុសបន្តិចបន្តួចក៏លើកលែងទៅ យើងជាប្ដីត្រូវធ្វើយ៉ាងណាឲ្យប្រពន្ធសប្បាយចិត្តច្រើនជាងទឹកភ្នែកនោះទើបល្អ ដាច់ខាតហាមមានស្រីក្រៅធ្វើឲ្យប្រពន្ធទឹកភ្នែកបើបា៉ដឹងច្បាស់ជាមានរឿងធំហើយ>>ចាប់ពីពេលនេះ វេលានេះ ម៉ោងនេះ បើមិនគោរពប្រណិបត្តិប្រពន្ធមើលថែប្រពន្ធឲ្យបានល្អទេ បងច្បាស់ជាបាត់ប្រពន្ធ បា៉បងប្រាប់មកចឹង🥲
<<បាទលោកបា៉>>
ក្រោយពីបញ្ចប់កម្មវិធីមុននេះបានបន្តិច នាយក្រាស់ក៏បាននាំភរិយាមកអង្គុយតុទំនេរមួយ ណាមួយវាអាចជួយសម្រួលឲ្យរាងតូចមិនសូវចុកសៀតចង្កេះផង គ្នាមានពោះមានពុងអង្គុយផ្ទាល់ៗមិនសូវជាល្អឡើយ
<<ចៅហ្វាយ~~>>ស្អីទៀតហើយនឹង ម៉ោងរៀបការណាមិនមែនម៉ោងការងារទេ ហៅៗនោះហៅមនុស្សកំពុងតែស្វីតផងនៀកចេះមករំខានទៅកើត
<<មានអីហ្ហស៎...បើការងារទុកផ្ដុំសិនទៅយើងរវល់!!>>អីយ៉ា~~ចៅហ្វាយខ្លួនជាគ្រូទាយហេស៎??តែសុំទោសនាយទាយខុស យល់ច្រឡំធំហើយ...
<<ចង់សួរថា...ចៅហ្វាយមានឃើញលីនឬអត់?>>ងាប់ហើយ ឃើញស្រែកមកពីចម្ចាយនឹងស្មានតែមានការធំដំតែលោកអើយគេបាត់លីនសោះ បើហ្វូតវិញគ្រវីហួសចិត្តនឹងចរឹកមេនឹងកូនចៅនេះខ្លាំងណាស់
<<មិនដឹងទេ រកខ្លួនឯងទៅ!!>>រាងក្រាស់
<<បាទ...>>ហ្អឹស...បើខ្ញុំរកឃើញស្មានថាខ្ញុំមកសួរចៅហ្វាយមែន តាំងពីបានប្រពន្ធមកឯងចូលកន្លៀតជញ្ជាំងហើយ ស្អីៗមាត់ឆ្លើយបាទ តែក្នុងចិត្តរអ៊ូស្អីសម្បើមមេសតិចថាបានកាត់ប្រាក់ខែអស់ទៅ
<<អូនញុាំឆ្អែតហើយ...ពួកយើងទៅវិញទៅ>>រាងតូច
<<បាទ!>>

To be continued...........................

ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻Where stories live. Discover now