#ព្រឹកថ្ងៃថ្មីព្រះអាទិត្យរះចែងចាំងមកពីទិសខាងកើត ចូលមកក្នុងបន្ទប់ធំប្រណិត កាយតូចគ្រហឹមដើមកបន្តិចមុននឹងគេងបែរខ្នងដាក់ទ្វារកញ្ចក់ដែលបើកនោះទាំងនៅងងុយ ពេលនេះគេអស់កម្លាំងចង់គេង មិនចង់ក្រោកឡើយ ឯសភាពរាងកាយក៏ជាំឡើងពេញខ្លួនជាពិសេសត្រង់ក៏ដែលនាយក្រាស់បន្សល់ទុកឲ្យបញ្ជាក់ជាកម្មសិទ្ធនាយនេះតែម្ដង។
ក្រាក......!
មួយសន្ទុះក្រោយមកទើបនាយក្រាស់ឡើងមករកប្រពន្ធ ព្រឹកមិញនេះនាយមានការរវល់បន្ទាន់ក៏មិនបានដាស់រាងតូចឡើយណាមួយដាស់ក៏មិនក្រោកដែលទើបខ្ជិលហើយចេញទៅមានធុរៈតាំងតែពីពេលព្រឹកនេះឯង រួចដៃក៏ប្រញាប់ត្រឡប់មកវិញតែវាម៉ោង7ទៅហើយច្បាស់ជារាងតូចក្រោកមកខឹងនាយហើយ តែនេះនាយបើកទ្វារចូលមកឈរសម្លឹងរាងតុចអស់មួយសន្ទុះទៅហើយគេនៅតែមិនទាន់ក្រោកទៀតទើបសម្រេចចិត្តដើរទៅដាស់តែម្ដង។
«អូនសម្លាញ់...!»នាយអោនទៅនិយាយសម្លេងស្រាលៗដាស់ឲ្យប្រពន្ធក្រោក មើលទៅគ្រាន់តែគេងលក់ក៏មានក្ដីសុខតែកូនឆ្មាតូចនេះ។
«ហុឹម...!កុំរំខានអូន!!»
«នេះថ្ងៃរះចាំងគូទហើយ អូនសម្លាញ់ ឆាប់ក្រោកមក!!»ដៃទាញភួយប្រពន្ធចេញឲ្យនៅសល់តែអាវសាមីពណ៍សដែលនាយបានពាក់កាលពីយប់ឲ្យនោះ។
«ជេម....ប្រាប់ហើយថាកុំរំខាន!!!»ពុទ្ធោអើយ!!ញុំញីគេឡើងមួយយប់ហើយមិនគ្រប់គ្រាន់ទេហ្អស៎ នេះគេចង់គេងៗ ក៏មិនបានដែលមែនទេ?
«.......»នាយក្រាស់ស្ងាត់ សម្លឹងមើលមុខរាងតូចដែលកំពុងតែខឹងនោះដោយស្ងៀមស្ងាត់ជាទីបំផុត កាយតូចក្រោកអង្គុយទាំងម៉ួម៉ៅ សក់បាស់តែគួរឲ្យស្រឡាញ់ ហើយខឹងបែបនេះនាយរឹតទេចូលចិត្តលើសដើម។
«យប់មិញរំខានអូនដល់ម៉ោងប៉ុន្មាន មានដឹងទេ?ហើយស្មើរនេះអូនងងុយ ត្រូវការគេង ហេតុអ្វីក៏មករំខានអូនទៀត រឿងច្រើនមែន ??ថ្ងៃក្រោយកុំសង្ឃឹមថាបានប៉ះអូនទៀតឲ្យសោះ!!»មួយខ្សែចេញពីមាត់ប្រពន្ធដូចបានស្ដាប់លោកទេសនាឲ្យស្ដាប់អញ្ចឹង តែនេះមិនមែនលោកទេតែជាម៉ែប្រពន្ធរះឲ្យគ្មានយល់មុខថាប្ដីអាយុបងខ្លួនប៉ុន្មានឆ្នាំទេប្រាប់ឲ្យហើយ ត្រូវជេរគឺជេរ ត្រូវថាគឺថា ត្រូវវាយគឺវាយ មិនខ្លាចឡើយ ។

YOU ARE READING
ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻
Actionចិត្តជាប់ជំពាក់តាំងតែពីខ្លួនមិនទាន់ដឹងក្ដីនឹងលោកពូរូបសង្ហារម្នាក់នេះ ទើបធ្វើឲ្យខ្លួនត្រូវមករស់នៅជាមួយនាយក្នុងនាមមិនច្បាស់លាស់ តើស្នេហាលោកពូវ័យកណ្ដាលនឹងក្មេងវ័យជំទង់អាចដើរទៅមុខបានដែលឬទេ ??