ភាគទី33:10,9,8,7,6,5,4,3,2,1, ប៊ុម~~~

566 101 10
                                    

#ព្រឹកថ្ងៃថ្មី

វេលាព្រឹកក៏បានឈានចូលមកដល់ ប្ដីប្រពន្ធមួយគូរនេះកំពុងតែឈររៀបចំសម្លៀកបំពាក់ដើម្បីទៅធ្វើការតាមតួនាទី ។
«អូនចាំពីអ្វីដែលបងប្រាប់ទេ ??បើមិនចាំទេចាំបងបង្រៀម្ដងទៀត !!»នាយចាស់ និយាយមកកាន់ប្រពន្ធទាំងញញឹមខិល សួរបញ្ជាក់ប្រពន្ធម្ដងទៀតពីរបៀបវាយប្រហារសត្រូវដោយប្រើកាំភ្លើង តែកែវភ្នែកនាយបែរបញ្ជាក់រឿងផ្សេងទៅវិញ។
«កុំមកព្រិល...អូនគ្មានពេលទេ!!»រាងតូច បែរមុខចេញមិនខ្វល់ពីប្ដី នេះយប់មិញធ្វើអីដាក់គេព្រឹកនេះចង់មកបង្រៀនស្អីទៀតហើយ មិនចេះខ្មាស់ជំនាងបន្ទប់សោះ។
«ហុឹសៗ....»នាយសើចឡើង ពេលឃើញប្រពន្ធបែរមុខចេញ ថ្ពាល់ក៏ក្រហមព្រឿងៗបែបអៀនទៀតហើយនេះ។
រាងតូច ឮប្ដីសើចក៏មិនខ្ចីសួរដែល សុខចិត្តទាញកាំភ្លើងមកស៊កនឹងចង្កេះរួចចុះមកក្រោមមុននាយតែម្ដងទៅ។
ចុះមកដល់ខាងក្រោមក៏ឃើញថាខាមេឡា នាងបានរៀបចំខ្លួនមកដល់ទីនេះហើយ ឃើញបែបនេះហ្វូតរហ័សដើរមកជិតនឹងសួរឡើងថា...
«បងមេឡា នេះស្រស់ស្អាតខ្លាំងណាស់»ឈុតខាមេឡាស្លៀកព្រឹកនេះរាងតូចឃើញថាសមនឹងនាង ទើបសរសើរតែខាមេឡាហាក់ញញឹមឡើងមកបន្តិចនឹងពាក្យសរសើរមួយនេះដល់ហើយ។
«កុំបញ្ជោរបងអី នេះទៅធ្វើសង្គ្រាមនឹងឆ្កែញីចាស់ មិនមែនទៅបង្ហាញម៉ូដឯណាអូន!!»ខាមេឡាតប ដៃក៏លើកកាំភ្លើងមកជូតសម្អាតតិចៗ ទាំងអស់សំណើចនឹងសំណួររបស់ហ្វូតជាខ្លាំង។
«មែនតើបង...»ហ្វូតក៏សើចតិចៗ
«តែបងថា អូនហ្វូតនេះក៏ស្អាតមិនចាញ់ខាមេឡាដែល »ហ្វីយ៉ា ក៏លូកមាត់និយាយពេលឃើញថាអ្នកប្រុសតូចរបស់នាងនេះស្អាតដែលតែដូចមិនសរសើរខ្លួនឯងសោះទើបខំនិយាយសរសើរបែបនេះ។
«អាវ!! បងហ្វី នេះអង្គុយសិនមក»រាងតូច ប្រញាប់ហៅហ្វីយា៉ឲ្យអង្គុយ ព្រោះកិច្ចការលើកនេះក៏មានវត្តមានរបស់ហ្វីផងដែល។
«មែនហើយ ឯណាជេមមីណាយ៍ បងដូចជាមិនទាន់បានឃើញគាត់សោះ»ខាមេឡា លើកទឹកមកផឹក នឹងសម្លឹងរកមើលនាយក្រាស់។
«គឺនោះ...ចុះមកហើយ!!»រាងតូច ធ្វើភ្នែកទៅរកនាយក្រាស់ព្រោះឃើញគេចុះមកដល់ល្មម។
ឯគ្រប់គ្នាឃើញបែបនេះ ក៏ងាកទៅមើលយ៉ាងលឿន នាយក្រាស់ឃើញបែបនេះក៏ធ្វើដូចមិនឃើញនឹងដើរទៅអង្គុយក្បែរប្រពន្ធធ្វើមិនដឹង ទុកឲ្យខាមេឡានឹងហ្វីយ៉ាអង្គុយឆ្ងល់តែម្ដង តែមិនសួរនោះទេ!!
ម្នាក់ៗហាក់ស្ងាត់រៀងខ្លួន ព្រោះមិនដឹងមូលហេតុនេះឯង រឹតតែមិនដឹងថា2នាក់ប្ដីប្រពន្ធនេះងរគ្នានោះឡើយ ព្រោះងរតាំងតែពីនៅក្នុងបន្ទប់ម្ល៉េះ។
«ចៅហ្វាយ !!មានឃើញលីនទេ ??»ខេវីន បោះជំហានជើងវែងៗចូលមករកចៅហ្វាយ ទឹកមុខមាំ សួររកលីនព្រោះយប់មិញគេចាំបានថាលីននៅគេងអោបគេនៅឡើយព្រឹកឡើងក៏បែរជាមិនឃើញទើបមកសួរចៅហ្វាយក្រែងល៎គាត់ប្រើឲ្យគេនៅណានាយមិនដឹង។
«មិចក៏បងសួរបែបនេះ ??ក្រែងលីននៅជាមួយបងតើមែនទេ ??»ហ្វូត រហ័សសួរបកទៅខេវីនវិញ គេដឹងដឹងថាលីនទៅណា តែពេលវេលាមិនសមស្របឲ្យគេប្រាប់ការពិតឡើយទើបជ្រើសរើសផ្លូវកុហក ណាមួយវាជាជម្រើសរបស់លីនផងខ្លួនមិចនឹងអាចក្បត់សន្យាបានទៅ។
«យប់មិញលីននៅជាមួយខ្ញុំទេ...តែព្រឹកឡើងក៏មិនឃើញគេទៀតឡើយ  ខ្ញុំបារម្ភខ្លាចថាលីនគេមានគ្រោះថ្នាក់ អ្នកប្រុសតូច!!»ខេវីន
«បានហើយ...លីនគេពូកែ ឯងត្រៀមខ្លួនធ្វើការងារលើកនេះឲ្យបានល្អ រឿងលីនបាត់ខ្លួនចាំគិតតាមក្រោយ ឯងត្រូវជឿជាក់លើសមត្ថភាពគេណាខេវីន!!»ជេម ក្រោកដើរមកទះស្មាខេវីនតិចៗ ទុកជាការដាស់តឿន លើកនេះកិច្ចការធំមិចនឹងអាចបណ្ដោយឲ្យអារម្មណ៍ច្របូកច្របល់បានទៅ។
«បាទ ចៅហ្វាយ!!»នាយល្អ អោនគោរពទទួលបញ្ជារមុននឹងទៅរៀបចំខ្លួនដើម្បីចេញប្រតិបត្តិការរឿងធំឲ្យហៅហ្វាយ។
ឯនាយក្រាស់ពន្យល់ខេវីនរួច នាយក៏ដើរមករកប្រពន្ធវិញ រង់ចាំខេវីនមកវិញដើម្បីពិភាក្សាគ្នាអំពីរឿងគម្រោងនៅថ្ងៃនេះ។
ខាមេឡានាងបានប្រាប់ថា កាលពីជាងម៉ោង4ជិតភ្លឺ នាងបានឲ្យកូនចៅនាំម៉ាវីនយកទៅដាក់នៅក្នុងក្រុមហ៊ុនរបស់អ្នកស្រីសុីដា នឹងបន្លំយកមនុស្សដូរដើម្បីបញ្ឆោតគាត់ឲ្យមកជាប់អន្ទាក់ របស់នាង នៅថ្ងៃនេះ។គំនិតនេះគ្រប់គ្នាក៏ឯកភាពតាម ចំណែកនាយក្រាស់ត្រូវយកឯកសារភាគហ៊ុនរបស់អ្នកស្រីសុីដាទៅប្រកាសប្រាប់គ្រប់គ្នាថាជាម្ចាស់ភាគហ៊ុនដើម្បីបង្ការមុនក្រែងល៎អ្នកខាងនេះភ្លាត់ចាត់ការអ្នកស្រីសុីដាមិនបាន។ក្រោយពីគិតបែបនេះហើយម្នាក់ៗក៏បានចាកចេញទៅរៀងខ្លួនតាមតួនាទីអស់បាត់ទៅ។
ងាកមកមើលខាងអ្នកស្រីសុីដាពេលនេះក៏ទទួលបានដំណឹងថាកូនប្រុសខ្លួនត្រូវគេចាប់ក៏ខឹងណាស់ តែក៏សម្រួលអារម្មណ៍មុននឹងធ្វើដំណើរទៅតាមទីតាំងដែលពួកគេផ្ញើរមកនោះ។
  ប្រទេសស្វីស វេលាម៉ោង1
ប្រទេសស្វីស ជាទឹកដីដែលលោកជេមមីនុន មករស់នៅបន្ទាប់ពីភរិយា ដ៏សែនល្អរបស់គាត់បានស្លាប់បាត់បងជីវិតកាលពី20ឆ្នាំមុន។អ្នកស្រី ជេសុី ដែលត្រូវជាភរិយារបស់លោកជេមមីនុន ដែលបានឮដំណឹងមកថាត្រូវបានស្លាប់ដោយសារស្នាដៃរបស់អ្នកស្រីសុីដានាមប្រពន្ធដើមនោះ ក៏មានវត្តមានលើផែនដីនេះម្ដងទៀត ធ្វើឲ្យអ្នកគ្រប់គ្នាដែលអានរឿងនេះក៏ឆ្ងល់ឡើងមកភ្លាមៗថា ក្រែងគាត់ត្រូវបានស្លាប់ ម្ដេចពេលនេះគាត់បែរជាមានវត្តមានរស់នៅម្ដងទៀតទៅវិញ ?តើមានរឿងអ្វីកើតឡើងចំពោះអ្នកស្រីជេសុីឲ្យប្រាកដ??
ត្រឡប់ទៅកាលពី20ឆ្នាំមុន អ្នកស្រីជេសុី ស្ថិតក្នុងឈុតដេកនៅក្នុងបន្ទប់តែម្នាក់ឯងនោះ ព្រោះតែលោកជេមមីនុនមានការត្រូវយកជេមមីណាយ៍ត្រឡប់ទៅភូមិគ្រឹះជាបន្ទាន់ ដោយហេតុថានៅទីនោះមានអ្នកចាំមើលថែគេបានល្អទើបគាត់យកគេទៅទីនោះតែម្ដង។ក្នុងអំឡុងពេលដែលលោកជេមមីនុនបានចាកចេញទៅផុត អ្នកស្រីសុីដាក៏កើតចិត្តគុំគួនលើអ្នកស្រីជេសុី ព្រោះគាត់ដឹងថាមិនមែនអ្នកស្រីជេសុីទេដែលមកក្រោយនោះ អ្នកដែលមកក្រោយដណ្ដើមដំណែងមួយនេះគឺគាត់ខ្លួនឯងទើបធ្វើឲ្យមនុស្សដែលច្រណែនគេដូចជាគាត់ហ៊ានលើកដៃចាក់សម្លាប់អ្នកសុីជេសុីរហូតដល់តែ3កាំបិតផ្ទួនៗ តែសំណាងរបស់អ្នកស្រីជេសុីនៅតែមានទើបធ្វើឲ្យគាត់ត្រូវនៅមានដង្ហើមរហូតទាល់តែលោកជេមមីនុនត្រឡប់មកវិញនឹងយកទៅមន្ទីរពេទ្យជាបន្ទាន់។ចាប់តាំងពីនោះមកគម្រោងការកុហកដោយប្ដូរយកសពអ្នកផ្សេងមកធ្វើបុណ្យដើម្បីបញ្ជាក់ឲ្យអ្នកស្រីសុីដាបានឃើញថាអ្នកស្រីជេសុីបានបាត់បង់ជីវិតបាត់ក្នុងពេលនោះទៅហើយ។ចំណែកលោកជេមមីនុនក៏ត្រូវបញ្ជូនអ្នកស្រីជេសុីទៅស្វីសមុនដោយមានហានឆយជាប្អូនជីដូនមួយរបស់អ្នកស្រីជេសុីមកនាំទៅនេះឯង។
«ជេសុី !!»អ្នកស្រីហារីន បន្លឺសម្លេងតិចៗក្រោយឃើញថាហារីនមិត្តសម្លាញ់របស់គាត់នៅមានជីវិតនៅឡើយ។
«ហារីន !!ជាឯងហេស៎ ??»គ្រាន់តែឮមិត្តសម្លាញ់ហៅខ្លួនអ្នកស្រីជេសុីក៏ស្ទុះទៅអោបគាត់យ៉ាងណែន មិននឹកស្មានទេថានឹងបានជួបហារីនមិត្តសម្លាញ់ម្ដងទៀតនោះ។
«លោកបា៉ អ្នកដន្លង ចូលក្នុងសិនទៅ ចាំនិយាយគ្នាតទៀត!!»លោកនុន ប្រាប់ឲ្យលោកតាចាងនឹងអ្នកស្រីហារីន ចូលក្នុងសិន ពេលនេះនៅសល់ពេលមិនច្រើនទេព្រោះគាត់មកដើម្បីតែនាំអ្នកស្រីជេសុីត្រឡប់ទៅកាណាដាដោះស្រាយរឿងគ្រប់យ៉ាងឲ្យដាច់ស្រាច់ជាមួយនឹងអ្នកស្រីសុីដាតែប៉ុណ្ណោះ។
បន្ទាប់ពីចូលមកដល់ខាងក្នុង អ្នកទាំង4ក៏និយាយគ្នាលេងមួយសន្ទុះធំរៀបរាប់ពីរឿងកូនៗ ដល់អ្នកស្រីជេសុី ម្នាក់ៗឲ្យតែរំឮកដល់រឿងប្ដីប្រពន្ធគេនេះក៏ញញឹមបិទមាត់មិនជិតសោះឡើយ ឡើងជជែកគ្នាទាល់តែល្ងាចតែម្ដង។
...ប្រទេសកាណាដា...
«ហ្វូត...បន្តិចទៀតអ្នកស្រីសុីដាមកដល់ហើយ តើអូនអាចបាញ់ការពារឲ្យបងផង បងត្រូវតែកាន់គេដើម្បីគម្រាមទៅអ្នកស្រីសុីដា»ខាមេឡា
«យើងក៏នៅ ចាំបាច់អីតែឲ្យអ្នកប្រុសតូចបាញ់ការពារឯងនោះ »ហ្វីយា៉ ស្ដីផាំងឲ្យខាមេឡា កាលៈទេសៈនេះទៅហើយហេតុអ្វីនៅមានពេលឈ្លោះគ្នាទៀតបែបនេះ។
«បងៗ កុំឈ្លោះគ្នាអីខ្ញុំអាចបាញ់ការពារបាន បងខេវីនមិនអីទេមែនទេ ??»ហ្វូត សួរខេវីនស្របពេលឃើញមុខនាយហាក់មិនស្រស់បស់តាំងពីបាត់លីនមកម្ល៉េះ។
«បាទ ខ្ញុំមិនអីទេ!!»ខេវីនតប
ងុឺត~~~~
5នាទីក្រោយក៏ឃើញថាអ្នកស្រីសុីដាបានមកដល់ គាត់ចុះពីលើឡានមកដោយក្នុងដៃមានកាំភ្លើង ឯអ្នកដែលបានមកចាំគាត់មុននេះក៏លើកកាំភ្លើងភ្ជុងទៅរកគាត់វិញគ្រប់គ្នា មិនឲ្យចាញ់ឡើយ។
«ឆាប់ដោះលែងកូនប្រុសយើងភ្លាមទៅ !!ពួកក្មេងមិនទាន់ធំដូចជាឯង តើធ្វើស្អីយើងបាន!!» គាត់តម្រង់កាំភ្លើងទៅរកខាមេឡាដែលមានកូនប្រុសគាត់នៅក្នុងដៃ ដោយមិនដឹងឡើយថាម្នាក់នេះជាកូនប្រុសរបស់គាត់ឬក៏អត់នោះ។
«ប្រញាប់ទៅណាអ្នកស្រី ខ្ញុំមិនទាន់បានលេងអ្វីឲ្យសប្បាយៗផង!!»ហ្វូត ដកកូនកាំបិតចេញមកជ្រល៎ៗនៅត្រង់ករបស់ម៉ាវីន តែមិនបានបើកមុខរបស់គេឡើយ។
«លីន !!»ខេវីន ពោលតិចៗរបៀបភ្ញាក់ផ្អើល ហើយក៏នឹកស្មានមិនដល់ថាអ្នកដែលចុះមកនោះជាលីនរួមទាំងហ្វាដែលជាលេខារបស់នាយក្រាស់នៅក្នុងដៃលីនថែមទៀត។
«ភ្ញាក់ផ្អើលទេ...មនុស្សដែលពួកឯងទុកចិត្ត ចុងក្រោយបែរជាចូលដៃចូលជើងជាមួយយើង យ៉ាងមិច ??នឹកស្មានមិនដល់ហេស៎ ??»គាត់សួរ ខ្លាំងៗពេលឃើញថាគ្រប់គ្នាស្រឡាំងកាំងបែបនេះ សំណើចដែលគាត់សើចនោះឮៗហាក់សប្បាយនឹងហ្គេមមួយនេះខ្លាំង។
«នេះហ៊ានលេងល្បិចផងហេស៎ ??»ខាមេឡាសួរ
«រឿងអីដែលយើងលេងមិនបាននោះ ដោះលែងកូនប្រុសយើងតាមសម្រួល យើងក៏ដោះលែងនាងក្មេងនេះដូចគ្នា»អ្នកស្រីសុីដា
«កុំសង្ឃឹមឲ្យសោះ...»ផាំង~~~គ្រាន់តែគ្រាប់កាំភ្លើងបាញ់មកភ្លាម ខាមេឡារហ័សទាញបុរសបិតមុខនោះទៅតាមនាង ចំណែកហ្វូតក៏ត្រូចហ្វីយា៉អូសដៃឲ្យទៅជាមួយ ឯខេវីនក៏គេចទៅម្ខាង រង់ចាំឱកាសសួរលីនឲ្យច្បាស់។
«ពួកឯងឆាប់តាមភ្លាម...»គ្រាន់តែគ្រប់គ្នារត់គេចភ្លាមគាត់ក៏ឲ្យកូនចៅដែលលាក់ខ្លួននៅក្នុងឡាននោះចេញមកទាំងអស់ដើម្បីចាត់ការអ្នកទាំងអស់គ្នាដែលនៅទីនេះមុននឹងគាត់រត់ទៅតាមហ្វូតនឹងហ្វីយា៉។
ចូលមកដល់ខាងក្នុងផ្ទះចាស់ភ្លាមអ្នកស្រីសុីដាក៏ត្រូវហ្វូតបាញ់ចំមួយគ្រាប់ចំស្មា ស្វាគមន៍យ៉ាងត្រជាក់តែម្ដង។
«អ្នកស្រីនឹងគិតទេ ថាយប់នេះអ្នកស្រីអាចនឹងមានជីវិតត្រឡប់ទៅវិញនោះ»ហ្វូត ដើរចេញមកកាំភ្លើងក៏លើកទៅតម្រង់អ្នកស្រីសុីដាដែលឈរទប់ដៃត្រូវរបួសនោះមិនលែង។គាត់ហាក់មិនតប...ក៏សើចខ្លាំងៗឌឺទៅកាន់ហ្វូតថែមទៀត...
ចំណែកលីន ក៏ត្រូវបានខេវីនភ្ជុងកាំភ្លើងសួរទាំងកំហឹង បេះដូងនាយឈឺពើតៗក្រោយឃើញវត្តមានមនុស្សជាទីស្រឡាញ់ក្បត់នៅនឹងមុខបែបនេះ...
«កន្លងមក ឯងកុហកយើងមែនទេ ??»ខេវីន សួរលីនទាំងទឹកមុខក្រហមច្រាល ដៃកាន់កាំភ្លើងឡើងញ័រអស់ទៅហើយ។
«.........»លីនមិនតបគិតតែពីស្ងាត់ គេក៏មិនដឹងថាគួរនិយាយបែបណានោះទេ។
«ឆ្លើយមក...ថាឯងកុហកយើងធ្វើអី ??»
«ក៏មនុស្សដូចលោក វាស្រួលឲ្យបោក ស្រួលឲ្យកុហកនោះអី »
«ហេតុអីក៏ធ្វើបែបហ្នឹង ហេតុអី!!ហេតុអី!!»
«ផលប្រយោជន៍នោះអី នេះជាអ្វីដែលខ្ញុំត្រូវការ»
ផាំង~~~~
«អ៊ូយ .....»គ្រាប់កាំភ្លើងហោះលឿនស្លេវចំពោះរបស់លីន មុននឹងម្ចាស់គ្រាប់កាំភ្លើងនិយាយឡើងមកថា..
«ឯងសមនឹងបែបនេះ វាល្អបំផុតហើយ!!»ប្រាប់ហើយថាកុំឲ្យគេខឹង បើគេខឹងហើយគឺចិត្តដាច់ណាស់បាញ់មិនខ្វល់ថាពីមុនពួកគេជាអ្វីនឹងគ្នាឡើយ។
«បាញ់ទៅ...បាញ់ឲ្យស្លាប់ទៅ»លីនស្រែកបញ្យួសលើសដើម ទឹកមុខក៏សើចឡើងមកតិចៗហាក់មិនខ្លាចនឹងសេចក្ដីស្លាប់មួយនេះសោះឡើយ។
ផាំង~~~~មួយគ្រាប់ចុងក្រោយធ្វើឲ្យលីនដេកសន្លប់នៅកន្លែងភ្លាមៗ ទើបខេវីនដើរចេញទៅ ដោយគ្មានស្រណោះអ្វីបន្តិចសោះឡើយ។
ត្រឡប់មកមើលហ្វូតម្ដង ពេលនេះគេក៏ត្រូវមួយគ្រាប់ពីអ្នកស្រីសុីដាដែល តែបិះនឹងត្រូវបានមួយគ្រាប់ទៀតកុំតែខាមេឡានាងចូលមករាំងទាន់នោះទេ។
«អ្នកស្រីដឹងទេ ថាខ្ញុំជាអ្នកណា ?»ត្រូវមួយគ្រាប់កាំភ្លើងហើយក៏មានចិត្តនៅសួរអ្នកស្រីសុីដាទៀត។
«ជាអ្នកណា កូនស្ដេចឬ គិតថាយើងខ្លាចឯងមែនទេ ?»មើលទៅម្នាក់ៗហាក់មិនចុះចាញ់សោះឡើយ។
«ខ្ញុំឃ្វីន ដែលអ្នកស្រីសម្លាប់កាលពីប៉ុន្មានខែមុននោះអី ចាំទេ?»ខាមេឡា
«ហុឹសៗ ព្រួតគ្នាមកបែបនេះផងហ៎ ??ពួកឯងមានដឹងទេថាពេលនេះ អាជេមវាកំពុងតែជិតអស់ជីវិតហើយ បើយើងស្លាប់វាក៏ងាប់ ហាសហា!!»គាត់មិនខ្វល់ឡើយថាអ្នកណាជាអ្នកណាសំខាន់ពេលនេះគាត់អាចសម្លាប់នាយក្រាស់បានតែប៉ុណ្ណោះ។
«បានន័យថាមិច ??»ហ្វូត ឮបែបនេះក៏សួរទៅអ្នកស្រីសុីដាគាត់ក៏លើកទូរស័ព្ទមកបង្ហាញមុនមឹងនិយាយឡើងថា...
«10,9,8,7,6,5,4,3,2,1, ប៊ុម~~~~»

ល្បិចច្រើនណាស់មីយាយកញ្ចាស់នេះវើយ🙂

To be continued...................

ភាគស្លន់នៅ1ភាគទៀត តែភាគនេះសុំ100voteមកណា😗

ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻Where stories live. Discover now