មិនយូរប៉ុន្មានក្រុមហ៊ុន អចលនទ្រព្យរបស់អ្នកស្រីសុីដា ត្រូវបានផ្ទុះដោយគ្រាប់បែក មនុស្សគ្រប់គ្នាដែលនៅក្នុងទាំងអស់ ខ្លះក៏ត្រូវរបួសធ្ងន់ ឯខ្លះទៀតក៏ត្រូវស្លាប់បាត់បង់ជីវិត ។
«អត់ទេ !! អ្នកស្រីធ្វើបែបនេះដាក់ជេមធ្វើអ្វី ??!!»ហ្វូត ស្រែកសួរទៅអ្នកស្រីសុីដាទាំងកំហឹងពេញទ្រូង កាំភ្លើងភ្ជុងទៅរកអ្នកស្រីសុីដាមិនដាក់ឡើយ គេសឹងតែកេះកៃបាញ់គាត់ភ្លាមៗហើយ។
«ហាសហា~~មកពីវាចង់សាកជាមួយយើងដោយខ្លួនឯងទេ !!យើងមិនបានអូសទាញវាមកទេ»គាត់សើចហុឹសៗ សប្បាយចិត្តនឹងដំណឹងដែលគាត់ទទួលបាន ទោះចង់ឡានពន្លត់អគ្គីភ័យមកប៉ុន្មានគ្រឿងទៀត ក៏ជួយជេមចេញមកមិនទាន់ដែល។
បន្តិចក្រោយ គាត់ក៏តម្រង់កាំភ្លើងបាញ់ត្រូវហ្វីយា៉មួយគ្រាប់ចំពោះ សន្លប់បាត់មាត់ឈឹង ទើបគាត់រត់ចូលទៅក្នុងអគារមួយដែលគេបោះបង់ចោលនោះដើម្បីគេចចេញពីគ្រាប់កាំភ្លើង។
ឯហ្វូតនឹងខាមេឡាឃើញគាត់រត់បែបនេះ ក៏បានដេញតាមពីក្រោយគាត់ទៅដែលទោះបីជាម្នាក់ៗត្រូវគ្រាប់កាំភ្លើងម្នាក់មួយគ្រាប់ក៏ដោយ។
«អ្នកប្រុសតូច!!! ហុឺយ...ហ្វី!! ចាំខ្ញុំនៅទីនេះហើយ ខ្ញុំទៅតាមអ្នកប្រុសសិន!!»ខេវីន ឃើញហ្វីសន្លប់ក៏ប្រញាប់ទៅតាមរាងតូចនឹងខាមេឡាបាត់ព្រោះនាយបានឮសម្លេងឡានសារ៉ែនប៉ូលីសមកហើយ យ៉ាងណាគ្រូពេទ្យច្បាស់ជាមកដូចគ្នា។
វេវៗ វេវៗ~~~~
ខេវីនចេញទៅផុតមិនទាន់បានប៉ុន្មានផង ប៉ូលីសក៏មកដល់ ហើយរកឃើញសាកសពកូនចៅអ្នកស្រីសុីដាដេកស្លាប់ នឹងសាកសពលីន រួមជាមួយហ្វីដែលនៅមានដង្ហើមនៅឡើយ នោះនឹងបញ្ជូនពួកគេទៅមន្ទីរពេទ្យជាបន្ទាន់។
«ចាត់ការទីនេះឲ្យរៀបរយ ខ្ញុំនឹងប៉ូលីសផ្សេងទៅតាមជនល្មើស ថូម៉ាស់ ឯងជួយជនរងគ្រោះទាំងនេះផង!!»លោកប៉ូលីស សង្ហារទះស្មាថូម៉ាស់បន្តិច ទើបប្រញាប់នាំគ្នាចូលទៅខាងក្នុងអគារដែលគេបោះបង់ចោលនោះ។
«ហុឹម...អ្នកគ្រូពេទ្យឆាប់លើកអ្នកទាំង2ដាក់លើឡានទៅមុនចុះ ខាងនេះទុកឲ្យឡានពេទ្យមួយទៀតមកយកក៏បាន!!»ថូម៉ាស់ បុរសសង្ហារពោលដោយមុខមាំនឹងមុឺងម៉ាត់ នៅក្នុងពេលនេះមានតែមនុស្ស2នាក់ទេដែលមានជីវិតបែបនេះទើបគាត់ឲ្យអ្នកគ្រូពេទ្យជួយសង្រ្គោះពួកគេសិន។

YOU ARE READING
ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻
Actionចិត្តជាប់ជំពាក់តាំងតែពីខ្លួនមិនទាន់ដឹងក្ដីនឹងលោកពូរូបសង្ហារម្នាក់នេះ ទើបធ្វើឲ្យខ្លួនត្រូវមករស់នៅជាមួយនាយក្នុងនាមមិនច្បាស់លាស់ តើស្នេហាលោកពូវ័យកណ្ដាលនឹងក្មេងវ័យជំទង់អាចដើរទៅមុខបានដែលឬទេ ??