[.............]
តាមផ្លូវត្រឡប់មកផ្ទះវិញក៏ប្រែជាស្ងាត់អស់ព្រោះស្មានេះម៉ោង10ជិត11ជាពេលវេលាដែលគេសម្រាន្តលក់អស់ទៅហើយ តែវាក៏មិនស្ងាត់អីណាស់ណាទេ ប្រហែល10នាទីម្ដងអីក៏នៅមានឡានម៉ូតូជិះកាត់មួយៗដែល។រាងតូចធាក់កង់យឺតៗសម្ដៅមកកាន់ផ្ទះរបស់ខ្លួនវិញទាំងអស់កម្លាំង ព្រោះតែថ្ងៃនេះមានភ្ញៀវច្រើនទើបគេរាងហត់ជាងរាល់ដងបែបនេះ។
មិនដល់20នាទីផងហ្វូតគេក៏បានជិះកង់ត្រឡប់មកដល់ផ្ទះតូចរបស់គេវិញទាំងទឹកមុខញញឹម រាងតូចទុកកង់នៅកន្លែងរាល់ដងរួចរាល់ហើយក៏ដើរសម្ដៅមកចូលក្នុងផ្ទះតែរាងចម្លែកក្នុងចិត្តបន្តិចព្រោះក្នុងផ្ទះរបស់គេថ្ងៃនេះបែរជាមិនទាន់បិទភ្លើងដូចរាល់ដងទៅវិញ ឬមួយក៏ម៉ាក់របស់គេមិនទាន់សម្រាន្តនោះទេ ??
ក្រាក!!!!!!!!!
«ម៉ាក់ ????»រាងតូច បើកទ្វាចូលមកទាំងភ្ញាក់ផ្អើល នេះម៉ាក់គេពិតជានៅចាំខ្លួនមិនទាន់ចូលសម្រាន្តពិតមែន។
«មិចក៏ថ្ងៃនេះហ្វូតនៅដល់យប់ជ្រៅម្ល៉េះកូន ??»អ្នកស្រីហារីន ក្រោកពីសាឡុងដើរទៅជិតកូនប្រុសនឹងសួរនាំគេដោយក្ដីបារម្ភ។
«គឺថ្ងៃនេះមានភ្ញៀវច្រើន ទើបកូនត្រូវថែមម៉ោងដល់យប់បែបនេះ!!នេះម៉ាក់នៅធ្វើអី ??ទើបមិនទាន់ចូលសម្រាន្តទៀត!!»ហ្វូត ដាក់កាបូបដែលខ្លួនស្ពាយទៅលើតុ កាន់ដៃអ្នកស្រីហារីនឲ្យមកអង្គុយលើសាឡុងវិញ។
«ម៉ាក់ឃើញកូនមិនទាន់មកដល់ផ្ទះទើបនៅចាំ នេះកូនហត់ទេ ??»អ្នកស្រីហារីន អង្អែលក្បាលកូនប្រុសតិចៗសួរនាំដោយក្ដីបារម្ភ នេះបើកុំតែគាត់ឈឺម្ល៉េះគាត់មិនឲ្យហ្វូតទៅលំបាករាល់យប់បែបនេះនោះឡើយ។
«ឲ្យតែមកវិញឃើញមុខម៉ាក់កូនបាត់ហត់ភ្លាមៗតែម្ដង»រាងតូច ផ្ដេកក្បាលទៅលើស្មាអ្នកស្រីហារីន និយាយទៅកាន់គាត់ទាំងញញឹម។
«អាច្រម៉ក់ឯងនេះ !!»គាត់សើចតិចៗនឹងសម្ដីកូនប្រុស អោបគេយ៉ាងណែនទាំងកក់ក្ដៅ។
«ម៉ាក់!!យប់ហើយម៉ាក់ឆាប់ចូលសម្រាន្តទៅ!!»ហ្វូត
«ចាស៎...!!កូនក៏ដូចគ្នាណា៎!!»អ្នកស្រីហារីន

YOU ARE READING
ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻
Aksiចិត្តជាប់ជំពាក់តាំងតែពីខ្លួនមិនទាន់ដឹងក្ដីនឹងលោកពូរូបសង្ហារម្នាក់នេះ ទើបធ្វើឲ្យខ្លួនត្រូវមករស់នៅជាមួយនាយក្នុងនាមមិនច្បាស់លាស់ តើស្នេហាលោកពូវ័យកណ្ដាលនឹងក្មេងវ័យជំទង់អាចដើរទៅមុខបានដែលឬទេ ??