#តុអាហារមាត់សមុទ្រ
អ្នកទាំង2បានដើរមកដល់តុអាហារដែលមានរៀបចំនៅក្បែរមាត់សមុទ្រ លើតុមានស្រាក្រហមនឹងបាច់ផ្កាមួយបាច់ផង ទុកសម្រាប់លួងប្រពន្ធ។
«មួយបាច់នេះ...សម្រាប់អូនជាពិសេស!!»នាយក្រាស់ដើរទៅមុនរាងតូច រួចលើកបាច់ផ្កាកូលាបធំនោះហុចទៅឲ្យប្រពន្ធទាំងស្នាមញញឹម ទោះដឹងថាប្រពន្ធកំពុងតែខឹងក៏ដោយ។
«ឲ្យដើម្បីលួង ឬឲ្យចេញពីចិត្ត?»ដៃទទួលយកផ្កាក៏ពិតមែន តែកែវភ្នែកនឹងសំណួរសួរផ្ដន់ឲ្យអ្នកម្ខាង ទៀតឆ្លើយឲ្យត្រង់ចៀសវាងមានរឿងធំកើតឡើង ។
« គឺថា...មិនមែនចេញពីចិត្តទេ តែចេញពីបេះដូង!!» ឮពាក្យដំបូងស្ទើរតែឆេះឆួលចង់បោះផ្កាចោលទៅហើយតើ តែណ្ហើយឮពាក្យមួយឃ្លាទៀតហើយក៏ត្រជាក់ចិត្តឡើងល្អូកដូចទឹកកកត្រូវថ្ងៃអញ្ចឹង។
«ព្រានណាស់!!»
«ឆាប់អង្គុយចុះមក បងមានអ្វីឲ្យអូន»នាយដើរទៅក្រោយរាងតូចទាញកៅអីចេញមកក្រោយបន្តិចដើម្បីឲ្យហ្វូតអង្គុយនឹងអោនទៅជិតមុខគេពីខាងក្រោយយឺតៗព្រឺសម្បុរមិនស្ទើរទេ។
«ជាអ្វី??»ឮបែបនេះរាងតូចក៏ងាកមកស្ដាប់ចម្លើយតែដោយសារផ្ទៃមុខរាងក្រាស់អោនមកជិតពេកទើបធ្វើឲ្យមុខអ្នកទាំង2ស្ទើរតែប៉ះគ្នាទៅហើយ ទើបរាងតូចរហ័សបែរមុខមកវិញយ៉ាងលឿន ទោះបីពួកគេទាំង2បានរៀបការនឹងគ្នារួចក៏គេនៅតែមានអារម្មណ៍ថាអៀនខ្មាស់ដដែល។
នាយក្រាស់ ញញឹមបន្តិច ទើបលូកដៃទាញយកអ្វីម្យ៉ាងចេញពីក្នុងហោប៉ៅមកទម្លាក់ពីមុខរាងតូចហើយពោលឡើងក្បែរត្រចៀករាងតូចស្រាលៗថា...
«ស្អាតទេ??»
«នេះ...»
«ខ្សែកដាំត្បូងពេជ្រ1គ្រាប់នៅបន្តោង របស់ដែលអូនចង់បានបំផុតនោះអី??»នេះជាខ្សែកដែលរាងតូចចង់បានយូរហើយ តាំងតែពីគេនៅថៃម្ល៉េះ តែដោយមានការងាររវល់នឹងរឿងអាក្រក់ផងនោះនាយក៏មិនទាន់បានប្រគល់វាឲ្យរាងតូចនៅឡើយទេទើបតែលើកនេះមានឱកាសល្អទើបប្រគល់ឲ្យពេលនេះតែម្ដង។
«មិ--មិចក៏បងដឹង??»រាងតូច
«រឿងរបស់អូនមួយណាដែលថាបងមិនដឹងនោះ»នា យឆ្លើយហីៗ ទើបពាក់ខ្សែរកនោះឲ្យរាងតូច។
![](https://img.wattpad.com/cover/368892761-288-k899157.jpg)
YOU ARE READING
ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻
Actionចិត្តជាប់ជំពាក់តាំងតែពីខ្លួនមិនទាន់ដឹងក្ដីនឹងលោកពូរូបសង្ហារម្នាក់នេះ ទើបធ្វើឲ្យខ្លួនត្រូវមករស់នៅជាមួយនាយក្នុងនាមមិនច្បាស់លាស់ តើស្នេហាលោកពូវ័យកណ្ដាលនឹងក្មេងវ័យជំទង់អាចដើរទៅមុខបានដែលឬទេ ??