EP 17

1K 108 16
                                    


រាងតូច អង្គុយលើសាឡុងសម្លឹងមុខអ្នកទាំង2ឆ្លាស់គ្នា ស្របពេលខួរក្បាលកំពុងតែដំណើរការគិតនូវអ្វីដែលខាមេឡានាងនិយាយមុននេះ ទាំងមានសំណួររយលានដែលគ្មានចម្លើយ។

"ពូជេម អ្នកនាងខាមេឡា នេះបានន័យថាយ៉ាងមិចទៅ ខ្ញុំវិលវល់អស់ហើយ!!"កែវភ្នែកទាំងគូរសម្លឹងមើលទៅអ្នកទាំង2សួរទាមទា រកចម្លើយ នេះគេវិលវល់ជិតក្លាយជាឆ្កួតហើយតើនៅតែមិនចង់ប្រាប់គេទៀតតើមែនទេ ??

"អ្នកប្រុសតូចនៅចាំរឿងថ្ងៃនោះដែលទេ ?? ថ្ងៃដែលឃ្វីនត្រូវស្លាប់នោះអី!!"ខាមេឡា ដាក់ដៃហ្វូតចុះវិញក្រោកឈរឡើង ទើបសួរទៅរាងតូចថាគេនៅចាំរឿងថ្ងៃនោះដែលឬទេ ថ្ងៃដែលឃ្វីននាងត្រូវស្លាប់ដោយសារអ្នកស្រីសុីដា មនុស្សកំណាច មនុស្សឃោឃៅ មនុស្សចិត្តដាច់ម្នាក់នោះ!!

"ខ្ញុំចាំបាន!!"រាងតូច តបរួចក៏ក្រោកឡើងដើរទៅអង្គុយជិតរាងក្រាស់ មិចក៏នៅសុខៗនាងមករំឮករឿងកាលពី1ខែមុនទៀតអញ្ចឹង ឬមួយឃ្វីននាងត្រូវជាប្អូនរបស់ខាមេឡាតើមែនទេ ??

"នៅថ្ងៃនោះគឺ......."

[ត្រឡប់ទៅកាលពី1ខែមុន]

នៅថ្ងៃនោះក្រោយពីអ្នកស្រីសុីដាចាកចេញទៅផុតបន្ដិច ខេវីនគេក៏បានមកដល់ល្មម រួចចាប់មូលគន្លឹះចូលទៅក៏បានឃើញឃ្វីននាងបានដេកដួលនៅក្នុងថ្លុកឈាមបាត់ទៅហើយ។

"ឃ្វីន....!!!"ខេវីន ស្រែកមួយអស់សម្លេងមុននឹងរត់ទៅត្រកងឃ្វីនឡើង តែសំណាងល្អឃ្វីននាងនៅមានដង្ហើមនៅឡើយទើបត្រូវបានគ្រូពេទ្យមកជួយសង្គ្រោះទាន់ពេល ទើបនាងត្រូវរួចជីវិតក្នុងពេលនោះទៅ។

ពេលវេលាពិតជាដើរលឿនណាស់ បន្តិចក៏ដើរដល់ម៉ោង3ជិតភ្លឺបាត់ទៅហើយ រាងក្រាស់ដើរចូលមកជាមួយនឹងអាវគេងយប់រួមជាមួយអាវរោមវែងត្រឹមជង្គង់ចូលមករកឃ្វីនទាំងទឹកមុខបារម្ភពីនាង គេធ្វេសប្រហែសមួយពេលបណ្ដោយឲ្យគេមកធ្វើបាបនាងរហូតដល់ស្លាប់ តែសង្ឃឹមថាលើកនេះនឹងជាលើកចុងក្រោយហើយដែលគេនឹងបញ្ជូននាងទៅវិញដើម្បីជៀសវាងពីការស្លាប់។

"គេយា៉ងមិចទៅហើយ ??"សម្លេងមាំ បន្លឺឡើងសួរទៅកាន់ខេវីនដែលកំពុងតែរៀបចំឯកសារមួយចំនួយនាំនាងចាកចេញពីទឹកដីកាណាដាដើម្បីការពារសុវត្តិភាពឲ្យនាងមួយរយៈពេលសិន។

ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻Where stories live. Discover now