_ថ្ងៃថ្មីបានឈានចូលមកដល់
នាយកម្លោះខេវីនស្ថិតក្នុងឈុតអាវដៃវែងទន់ៗ ខោជើងកំប៉ុងពណ៍ខ្មៅ រៀបរយជូនក្មួយស្រីកំហូចទៅរៀនហ្នឹងឯង។
នាងតូចហ្វីនស្ថិតក្នុងឈុតសិស្សសាលា ស្ពាយកាតាបរូបខ្លាឃ្មុំដើរចុះមកធ្វើដូចគ្មានជំពាក់នរណា100៛ ។នេះបើហ្វូតមិនមែនអ្នកពពោះដោយផ្ទាល់ទេគេប្រហែលថាកូនហ្នឹងរើាបានហើយ បើចរឹកគ្មានកាត់មកគេសូម្បីបន្តិច ជើងកាងតាំងពីតូចហើយតើនេះ។ចំណែកអ្នកស្រីជេសុី ឃើញចៅចុះមកធ្វើមុខស្អុយៗបែបនេះក៏សួរយ៉ាងលឿន÷
«ចៅយាយ!!ចុះមក មិចក៏ធ្វើមុខបែបនេះ ញញឹមបន្តិចទៅឲ្យមានហុងស៊ុយ!!»គាត់លើកចៅមកដាក់លើតុអាហារ មើលចុះអ្នកណាធ្វើអីសំណព្វចិត្តគាត់ទៀតហើយ លោកអើយ៎មើលចុះមុខចង់យំហើយនៀក។
«អ្នកស្រី នេះបបរ»ហ្វីនាងឃើញហ្វីនចុះមកក៏ដួសបបរត្រីមួយចានឲ្យនាង ក្មេងនេះឆ្លាត ស្អាត គួរឲ្យស្រឡាញ់ ហើយក៏មានអ្នកស្រឡាញ់ច្រើនផងដែលគឺទាំងក្មេងទាំងចាស់តែម្ដងហើយ។
«ទុកត្រង់ហ្នឹងហើយ!!»គាត់ងាកមកតបហ្នឹងហ្វីបន្តិចរួចងាកមកស្ដាប់ចម្លើយចៅស្រីវិញ។
នាងតូចក៏ប្រញាប់ដោះកាតាបទុកហើយនិយាយឡើង÷
«ម៉ាក់ៗ មិនជូនចៅទៅលេងលោកយាយរីនទេ !! គាត់ថាចៅធ្វើខ្លួនមិនល្អ មិនស្ដាប់បង្គាប់ មិនជូនទៅទេ!!»នាងរអ៊ូប្រាប់អ្នកស្រីជេសុីរង៊ូវៗ តាមពិតចុះមកធ្វើមុខមិនរីកដោយសារតែហ្វូតទេហ្ហេស៎ នេះជាម្ដាយកូនសាច់ឈាមតែមួយកើតដែលឬ មួយថ្ងៃឈ្លោះគ្នាចង់10ដងទៅហើយ អាយុក៏មិនតិច25ឆ្នាំហើយណា ហេតុអីក៏ឈ្លោះជាមួយកូនដូចកូនក្មេងទៅកើត។
«បើម៉ាក់មិនជូនទៅទេ ស្អែកនេះទៅជាមួយតាស្ងាត់ៗក៏បានណា!!»?????
«លោកតា!!!!!!»គ្រាន់តែឮតានាងថាបែបនេះក្នុងចិត្តអររំភើបយកតែមែនទែន ងាយឯណាបានទៅប្រទេសថៃជួបយាយរីនរបស់នាងទៅ បើហ្វូតរវល់ម្លុឹងៗនោះ។ម្ដងនេះបានទៅជាមួយលោកតានាងមិនមកវិញទេចាំមើលទៅ ទៅចោលម៉ាក់ៗហ្វូតឲ្យនៅតែឯងម្ដង។
ហ្វីន នាងអូសដៃលោកតាមកអង្គុយតុហើយក៏សួរបន្តតាមចរឹករបស់នាង÷

YOU ARE READING
ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻
Hành độngចិត្តជាប់ជំពាក់តាំងតែពីខ្លួនមិនទាន់ដឹងក្ដីនឹងលោកពូរូបសង្ហារម្នាក់នេះ ទើបធ្វើឲ្យខ្លួនត្រូវមករស់នៅជាមួយនាយក្នុងនាមមិនច្បាស់លាស់ តើស្នេហាលោកពូវ័យកណ្ដាលនឹងក្មេងវ័យជំទង់អាចដើរទៅមុខបានដែលឬទេ ??