#ថ្ងៃថ្មី
រាងកាយតូចច្រឡឹងដែលគេងលង់លក់នៅលើគ្រែពេទ្យអស់ជាច្រើនម៉ោងនោះ ក៏ចាប់ផ្ដើមបើកភ្នែកតិចៗសម្លឹងមើលទៅខាងលើឃើញតែពិដានសស្គុស ដៃតូចៗស្រឡូនបម្រុងនឹងបម្រាស់លើកឡើងហើយតែក៏ត្រូវលើកមិនរួចដោយសារមានអ្នកកំពុងតែគេងលង់លក់លើដៃមួយនេះ។
រយៈពេលពេញមួយយប់ហើយដែលនាយមិនបានទៅណា នាយគេងនៅទីនេះចាំមើលថែរាងតូចជាប្រពន្ធ នាយខ្លាច ខ្លាចថាគេនឹងភ្ញាក់ឡើងគ្មានអ្នកនៅក្បែរ ខ្លាចថាគេនឹងភ្ញាក់មកសួររកកូន នាយខ្លាចថារាងតូចនឹងពិបាកចិត្ត។
«ហុឹម...!!!អូនក្រោកយូរហើយមែនទេ?»សម្លេងស្រាលៗបន្លឺឡើងធ្វើឲ្យរាងតូចញញឹមស្ងួតដាក់នាយបន្តិចទើបនិយាយឡើងថា...
«ទើបតែមុននេះទេ!!ចុះកូនរបស់យើងគេយ៉ាងមិចហើយ គេមានសុខភាពល្អតើមែនទេ?»បុឹប!!!!មួយសំណួរនេះតើឲ្យនាយឆ្លើយបែបណាទើបល្អ?ឆ្លើយថាពួកគេបាត់បង់កូនហើយតើមែនទេ?
«.......»នាយក្រាស់
«ហេតុអីបងមិនឆ្លើយ តើកូនយើងគេមិននៅទេមែនទេ ហ្អឹក!!បងឆាប់ឆ្លើយមក!!»រាងតូច លើកដៃអង្អែលពោះទាំងយំ សុំអង្វរឲ្យប្ដីប្រាប់ខ្លួនមក គេពិតជាចង់ដឹងពីសុខទុក្ខកូនខ្លាំងណាស់។
«គេ...ទៅចោលពួកយើងហើយ!!»នាយក្រាស់
«មិន...មិនពិតទេ!!ហ្អឹកៗអត់ទេ...កូនគេមិនទៅណាចោលអូនទេ!!យកគេមកឲ្យអូនវិញ ហ្អឹក!!»រាងតូច លើកដៃវាយទ្រូងនាយក្រាស់ខ្លាំងៗទាំងយំអន្ដឺតអន្តក់ បេះដូងគេពេលនេះប្រៀបដូចជាមានមនុស្សយកកាំបិតមកចាក់រាប់រយកាំបិត គេស្រែកយំដូចជាមនុស្សមិនប្រក្រតីដូចមនុស្សចម្លែកទៅហើយ អារម្មណ៍ជាម្ដាយពេលបាត់បង់កូនប្រៀបដូចបាត់បង់បេះដូងអញ្ចឹង!!នាយក្រាស់អោបកាយតូចជាប់លួងលោមគេឲ្យស្ងប់អារម្មណ៍ ក្នុងពេលនេះនាយមិនអាចធ្វើអ្វីបាន រឹតតែមិនអាចឲ្យប្រពន្ធជាទីស្រឡាញ់នៅម្នាក់ឯងបានទៀត។
អ្នកស្រីហេរី លើកដៃខ្ទប់មាត់យំយកៗក្រោយមកឃើញសភាពកូនប្រុសជាទីស្រឡាញ់ក្លាយទៅជាបែបនេះ តើកូនគាត់បានធ្វើអាក្រក់ដាក់អ្នកណាហេតុអ្វីគេនោះគ្មានចិត្តមេត្តាដល់ក្មេងស្លូតត្រង់ម្នាក់នេះសោះអញ្ចឹង។
#1អាទិត្យកន្លងផុតទៅ
រាងតូច អង្គុយលើទោងក្បែរសួនផ្កាយ៉ាងស្ងប់ស្ងាត់ ទឹកមុខស្រពោនតាំងតែពីថ្ងៃដឹងថាគេបាត់បង់កូននោះមក ហ្វូតធ្លាប់តែជាមនុស្សម្នាក់ដែលញញឹម រួសរាយរាក់ទាក់ ចូលចិត្តខឹងនាយក្រាស់ ពេលនេះក៏ប្រែអស់ហើយ តើមកពីកូនឬទើបរាងតូចប្រែប្រួលខ្លាំងយ៉ាងនេះនោះ?
«ខ្ញុំគិតថា...អ្នកប្រុសតូចអាចនឹងមានជម្ងឺផ្លូវអារម្មណ៍ លោកប្រុសគួរតែនាំគាត់ទៅកន្លែងស្ងប់ស្ងាត់នឹងទេសភាពល្អជាងនេះទៅ!!»ហ្វីយា៉ លើកទឹក2កែវមកឲ្យជេមនឹងអ្នកស្រីហេរី កែវភ្នែកក៏សម្លឹងមើលទៅរាងតូចដែលអង្គុយតែម្នាក់ឯងនោះ។
«ថ្ងៃស្អែកខ្ញុំនឹងនាំគេទៅកោះហង្សសួគ៍មួយរយៈ ទីនេះទុកឲ្យហ្វីនឹងម៉ាក់មើលថែហើយ!!»នាយក្រាស់ និយាយទាំងទឹកមុខស្មើរ មើលក៏ដឹងដែលថាពេលនេះនាយពិបាកចិត្តនឹងស្មុគស្មាញរឿងរាងតូច។
«មិនអីទេ កូននាំហ្វូតទៅចុះ!!កុំបារម្ភអ្នកនៅទីនេះអី!!»អ្នកស្រីហេរី
«ពិតមែនហើយលោកប្រុស!!»ហ្វីយា៉
«ហុឹម...!មួយរយៈនេះតើហ្វានាងយ៉ាងមិចទៅហើយ!!»នាយ ដកដង្ហើមធំមួយខ្សាកមុននឹងសួរហ្វីយា៉ចង់ដឹងពីសុខទុក្ខរបស់ហ្វា មែនហើយនៅថ្ងៃដែលរាងតូចមានគ្រោះថ្នាក់ហើយត្រូវបាននាំមកមន្ទីរពេទ្យនោះហ្វានាងក៏ត្រូវបានលីនគ្រានាងមកដូចគ្នា។
«ខេវីនបានទៅមើលនាងហើយ!!មែនហើយលោកប្រុស ខេវីនបានផ្ដាំមកថាអ្នកដែលចាប់ហ្វាយកទៅឲ្យលោកឆយនោះគឺជាពូអ៊ុន !!»ហ្វីយា៉ រៀបរាប់ប្រាប់ទៅជេមដោយមិនឲ្យខ្វះចន្លោះឡើយ។
«ពូអ៊ុន ហ្អេស៎?»នាយក្រាស់ បន្លឺឈ្មោះពូអ៊ុនឡើងតិចៗល្មមតែឮម្នាក់ឯង នេះមនុស្សដែលនាយទុក្ខចិត្តបំផុតក៏បកក្បាលមកខាំនាយបែបនេះហ្អេស៎?ប្រហែលជាធំធាត់ល្អហើយទើបហ៊ានបកក្បាលមកខាំនាយដោយមិនខ្លាចរអាបែបនេះនោះ។
_____________
«អូនសម្លាញ់ យប់ហើយអាកាសធាតុត្រជាក់គួរតែចូលទៅខាងក្នុងវិញទៅ!!»នាយក្រាស់ យកកន្សែងធំមួយមកដណ្ដប់ឲ្យប្រពន្ធ បបួលឲ្យរាងតូចភ្ញាក់ងើយទៅមើលមុខរបស់នាយបន្តិចមុននឹងតប។
«ចាំបន្តិចទៀតបានទេ?»រាងតូច និយាយសម្លេងស្រាលៗស្ដាប់សឹងតែមិនឮ នេះគេឈឺតើមែនទេ?
«អូនឈឺហ្អេស៎? »
«អត់ទេ បងកុំបារម្ភអី!!»
«នេះក្ដៅក្បាលហើយ នៅថាមិនអីទៀត?មោះ...បងបីទៅក្នុងបន្ទប់វិញ!!»ក្បាលក្ដៅឡើងស្ទិញហើយ តែរាងតូចបែរជាថាខ្លួនមិនអីទៅវិញ ឬមួយចាំទាល់តែក្ដៅខ្លាំងជាងនេះទើបថាអី....
«ហុឹម......»រាងតូច គ្រហុឹមក្នុងករបន្តិច មុននឹងបណ្ដោយឲ្យនាយជាប្ដីបីចូលទៅក្នុងផ្ទះវិញបាត់ទៅ។
1អាទិត្យមកនេះ នាយក្រាស់បានទុកក្រុមហ៊ុនឲ្យនាយខេវីនមើលការខុសត្រូវជំនួស ដោយសារតែនាយត្រូវចំណាយពេលវេលាខ្លះមើលថែប្រពន្ធ ចំណែកលោកនុនក៏បានចាត់ចែងប្ដឹងលោកឆយពីរឿងចាប់កូនប្រសាររបស់គាត់នឹងលេខារបស់ជេម តែវាហាក់មិនបានផលព្រោះថាលោកឆយជាអ្នកធំដែលត្រឹមខាងលោកនុនប្ដឹងប៉ុនៗនឹងវាមិនស្គៀបឡើយ ព្រោះមនុស្សដូចជាលោកឆយនេះបើលេងផ្លូវច្បាប់មិនឈ្នះហើយ គួរតែប្ដូលេងផ្លូវកាត់ទើបសប្បាយ។
មួយរយៈក្រោយនេះផែនការនាយក្រាស់ដែលប្រគល់ឲ្យខាមេឡានោះក៏ហាក់បានផលច្រើនគួរសមដែល ម៉ាវីនញៀនល្បែងបញ្ចាំទាំងខ្សែកពេជ្រតម្លៃ50មុឺនបាត ភាគហ៊ុនមួយផ្នែកដែលម៉ាក់គេចែកឲ្យ គ្មានសល់ឡើយ។
#ព្រឹកថ្ងៃថ្មី កំពង់ផែ
នាយក្រាស់ នឹងរាងតូចបានមកដល់កំពង់ផែត្រៀមចុះអូប័រចាកចេញទៅកោះហង្សសួគ៍ ទឹកដីដ៏សែនស្រស់ត្រកាលគួរជាទីប្រាថ្នារបស់អ្នកជំនួញធំៗជាច្រើន តែអ្នកទាំងអស់នោះហាក់គ្មានវាសនាបានកាន់កាប់កោះមួយនេះឡើយ។
«ចៅហ្វាយ...មិនឲ្យខ្ញុំទៅពិតមែនហ៎?»ខេវីន នៅតែមិនអស់ចិត្តរឿងដែលរាងក្រាស់មិនឲ្យទៅតាម សូម្បីតែអង្គរក្សម្នាក់ក៏គ្មានដែល នេះចៅហ្វាយទៅតែ2នាក់គេគ្រាន់តែចង់តាមទៅការពារតែប៉ុណ្ណោះ។
«នៅទីនេះហើយ ចាត់ចែងរឿងគ្រប់យ៉ាងឲ្យបានល្អ»នាយក្រាស់
«បាទចៅហ្វាយ!!»ខេវីន
«កាន់ដៃបងមក...»នាយបែរមកហុចដៃឲ្យរាងតូចកាន់នឹងឆាប់បានចេញដំណើរ ម៉ោងក៏8ទៅហើយខ្លាចថាទៅដល់ទីនោះវាយប់ជ្រៅធ្វើឲ្យលំបាកដល់ប្រពន្ធ មួយរយៈនេះនាយគិតគូរពីប្រពន្ធខ្លាំងណាស់មិនឲ្យខ្វះចន្លោះឬទើសទាល់ឡើយ។
«ពួកយើងទៅណាជេម?»ហុចដៃឲ្យប្ដីហើយក៏មិនភ្លេចឈ្លៀតសួរដែល បំណាច់ជាទៅហើយបើមិនដឹងថាទៅណាវាដូចមិនកើតឡើយ។
«បងនាំអូនទៅកន្លែងមួយ ចាំដល់ចាំបងប្រាប់!!»តបចប់ រាងតូចក៏មិនបានសួរនាំអីទៀតដែល ទើបដើរចូលទៅអង្គុយខាងក្នុងរង់ចាំឲ្យនាយក្រាស់បើកចេញទៅ។
«ត្រូវធ្វើគ្រប់យា៉ងឲ្យដូចយើងប្រាប់ឮទេ?»
«បាទចៅហ្វាយ!!»ខេវីន អោនគំនាបនាយក្រាស់បន្តិចទើបនាយក្រាស់ត្រឡប់មកវិញបើកអូប័រចេញទៅយ៉ាងលឿនស្លេវ ខេវីនដកដង្ហើមធំមួយឃូសទើបដើរទៅរកឡានបើកចេញទៅដូចគ្នា។
#ភូមិគ្រឹះហានឆយ
ផាច់!!!!!
«យើងខំឲ្យឯងទៅនៅក្បែរវា តែក៏មិននឹកស្មានថាឯងនេះហ៊ានក្បត់នឹងយើងហើយទៅជួយវានោះទេ!!»ក្រោយពីដឹងថាផែនការគាត់មិនបានសម្រេចតែបែរជាក្មេងនោះត្រូវឡានបុកគាត់ក៏ហាក់សប្បាយចិត្ត តែគាត់ក៏ខឹងថាលីននេះល្ងង់ទៅជួយរាងតូចទើបគាត់ខឹងខ្លាំងជះកំហឹងមកលើគេបែបនេះ។
«តែខ្ញុំទ្រាំមើលប្ដីអ្នកស្រីធ្វើអំពើស្មោគគ្រោកដាក់លើអ្នកប្រុសតូចមិនបាន អ្នកស្រីក៏ដឹងថាគាត់កំពុងតែមានកូន!!»លីន
«តែចុងក្រោយកូននោះវាក៏ងាប់ដដែល មានអីល្អតើ!!»អ្នកស្រីសុីដា ញញឹមទាំងមានក្ដីសុខតបទៅកាន់លីនវិញ ឯលោកឆយក៏មិនបានមាត់កអ្វីនោះទេ គឺគាត់រង់ចាំតែមើលអ្នកស្រីសុីដាដាក់ទោសមនុស្សរបស់គាត់ទៅវិញ។
«អ្នកស្រីមិនអាណិតក្មេងទេឬ?»លីន
«អាណិតបងប្រុសដែលជិតងាប់របស់ឯងសិនទៅ ចាំទៅអាណិតគេ!!»អ្នកស្រីសុីដា បោះរូបថតមនុស្សប្រុសម្នាក់ទៅឲ្យលីនមើល ទើបរាងតូចលីនរើសរូបថតនោះមកកាន់នឹងដៃមុននឹងនិយាយឡើង។
«សូមអ្នកស្រី កុំធ្វើអ្វីបងប្រុសខ្ញុំអី អ្នកស្រីឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមធ្វើតាមដែល»គ្រាន់តែឃើញរូបបងប្រុសភ្លាម លីនហាមាត់និយាយយល់ព្រមធ្វើតាមអ្នកស្រីសុីដាគ្មានប្រកែកឡើយ ។
«សូម្បីតែសម្លាប់មនុស្សមែនទេ?»
«បា...បាទ»
_________________
#កោះហង្សសួគ៌
វេលាប្រហែលជាខ្ទង់ម៉ោង7ល្ងាច អ្នកទាំង2ក៏បានមកដល់លើកោះដែលជាកម្មសិទ្ធិរាងក្រាស់ គ្រាន់តែឃើញថានាយក្រាស់មកដល់ភ្លាមមនុស្សប្រុសម្នាក់ដែលមានរាងចំណាស់ក៏រហ័សមកទទួលនាយដោយស្នាមញញឹម គាត់មានឈ្មោះថាអន ជាអ្នកដែលនាយក្រាស់ទុកចិត្តឲ្យមើលការខុសត្រូវនៅលើកោះមួយនេះនឹងគ្រប់គ្រងអ្នកបម្រើដែលនៅបោសសម្អាតនឹងរៀបចំទីនេះផង។ដោយឡែកថាកោះនេះនាយមិនលក់ក៏ព្រោះតែចង់រៀបចំទីនេះឲ្យដូចធម្មជាតិនឹងទុកសម្រាប់ឲ្យរាងតូចនឹងនាយមកលេងតែប៉ុណ្ណោះ។
«លោកក្មួយ...មកទីនេះហេតុអ្វីមិនប្រាប់ខ្ញុំមុន ស្រួលឲ្យក្មេងៗរៀបចំផ្ទះធំឲ្យ!!»ពូអន សួរនាំជេមដោយញញឹមនឹងរហ័សជួយទៅទទួលរបស់របរពីដៃនាយក្រាស់ផង។
«គឺថា...ខ្ញុំប្រញាប់មិនបានប្រាប់មុន!!នេះពូឲ្យក្មេងៗមកយករបស់នេះទៅរៀបចំមុនចុះ!!»នាយក្រាស់
«បាទ ចុះនេះជា...??»ពូអន សម្លឹងឃើញហ្វូតឈរក្បែរជេមដែលតែគេហាក់មិនមាត់មិនកសោះបានជាសួរ ណាមួយរឿងដែលនាយក្រាស់រៀបការក៏អ្នកដែលនៅលើកោះនេះមិនដឹងរឿងដូចគ្នា។
«ភរិយាខ្ញុំ ហ្វូត ក្លារ៉េសស្ដាយ៍»
«អូរ...ជម្រាបសួរអ្នកប្រុសតូច នេះលោកជេមចូលទៅខាងក្នុងសិនទៅ ចាំខ្ញុំឲ្យក្មេងៗចេញមកយកវា៉លីនឹងរបស់របរទាំងអស់នេះ»ពូអន
«បាទ...»
បញ្ចប់ពាក្យសម្ដីភ្លាម រាងក្រាស់ក៏លើកដៃត្រកងលើចង្កេះរាងតូចចូលទៅខាងក្នុងផ្ទះធំតែម្ដង។រាងតូច មិនមាត់ក៏ដើរទៅជាមួយអ្នកជាប្ដី សភាពផ្លូវចិត្តរាងតូចពេលនេះនៅមិនទាន់បានធូស្រាលនៅឡើយទេ អាចថាប្រើពេលយូរទើបរាងតូចអាចវិលមកសភាពដើមវិញបាន។
#យប់ម៉ោង9
ទេសភាពស្រស់ស្អាត អមជាមួយដំណក់ទឹកភ្លៀងស្រក់ចុះមកវាលាយឡំគ្នាជាមួយនឹងខ្យល់ត្រជាក់បក់មករំភើយៗត្រជាក់អស់សពប្រាណ។
កាយតូច អង្គុយត្រម៉ង់ត្រមោចម្នាក់ឯងនៅវេរ៉ង់ដាខាងមុខ មើលទឹកភ្លៀងដែលកំពុងស្រក់ចុះមកឥតដាច់សោះឡើយ ទឹកភ្នែកក៏ស្រក់ចុះមកដំណាលគ្នានោះស្របពេលខួរក្បាលនឹកស្រម៉ៃនឹកដល់កូនដែលចាកចេញឃ្លាតឆ្ងាយពីខ្លួន។
គ្រាំងៗ⚡⚡
«ជេម??»
«យប់ហើយ ហេតុអីអូនមិនទាន់គេង?នេះមេឃភ្លៀង ធ្លាក់ខ្យល់ត្រជាក់ អូនមិនគួរមកខាងក្រៅបន្ទប់ឡើយ!!នេះអូនយំហ្អេស៎?»មុននេះមានការបន្តិចបន្តួចនិយាយជាមួយពូអន ទើបបណ្ដោយឲ្យប្រពន្ធនៅតែម្នាក់ឯង ចប់ភ្លាមក៏រហ័សឡើងមកមើលប្រពន្ធតែបែរជាឃើញថារាងតូចកំពុងតែអង្គុយមើលភ្លៀងធ្លាក់ទៅវិញ ហើយថែមទាំងយំទៀតផងប្រហែលនឹកដល់កូនទៀតហើយ ហឹម!!!!
«អូន...គឺអូនមិនបានយំទេ!!»ទឹកភ្នែកនៅដាបថ្ពល់នៅឡើយ តែចម្លើយរាងតូចបែរថាមិនបានយំ នេះទៅកុហកក្មេង3ខួបក៏គេមិនជឿប្រពន្ធនាយដែល។
«អូនមិនអាចកុហកបងទេ ម៉ោះបងបីអូនទៅក្នុងវិញ នៅក្រៅត្រូវខ្យល់យូរអាចធ្វើឲ្យអូនឈឺបាន»សម្ដីទន់ភ្លន់ ផ្អែម កក់ក្ដៅ ចេញពីមាត់មនុស្សដែលគេស្រឡាញ់ ឮហើយក៏ងក់ក្បាលយល់ព្រមឲ្យនាយបីចេញពីតុចូលទៅខាងក្នុងវិញ។
អឹប!!!!!!!!
មកដល់គ្រែភ្លាមនាយក្រាស់ក៏ដាក់រាងតូចចុះទៅលើពូកតិចៗមុននឹងទាញភួយពីចុងជើងមកគ្របឲ្យ នាយលើកដៃក្រាស់អង្អែលក្បាលរាងតូចតិចៗមុននឹងជូតទឹកភ្នែកចេញពីថ្ពាល់ក្រពុំនោះ។
«អូនយំបែបនេះ មិនស្អាតឡើយ!!ថ្ងៃក្រោយបើគ្មានការអនុញ្ញាតពីបងហាមយំឮទេ?»នាយហាមប្រាមរាងតូចមិនឲ្យយំព្រោះពេលដែលរាងតូចយំបេះដូងនាយក៏ឈឺរកនិយាយប្រាប់មិនត្រូវ អាចថានាយមិនចង់ឃើញប្រពន្ធយំក៏បាន ព្រោះរាងតូចជាអ្វីៗដែលសំខាន់នៅក្នុងជីវិតនាយបំផុត។
«តែអូន....អឹម!!!!»សម្ដីដែលបម្រុងនឹងប្រកែកមុននេះក៏ត្រូវលេបចូលទៅក្នុងពោះវិញ ដោយសារមានអ្នកខ្លះរហ័សអោនទៅថើបមាត់កូនគេបឺតជញ្ជក់ក្រេបយកទឹកឃ្មុំនោះឯង។
ចាប់ពីពេលនេះតទៅ នាយនឹងទុកឲ្យពេលវេលាជាអ្នកដើរទៅមុខនាំរាងតូចបំភ្លេចគ្រប់យា៉ង ចំណែកវាសនារាងតូចទុកឲ្យនាយជាអ្នកកំណត់គ្រប់យ៉ាងទៅចុះ។*សុំទោសសម្រាប់ការយឺតយ៉ាវ តែដោយសារមីនៗមានបញ្ហារដៃអត់អាចសរសេរបានទើបខកខានក្នុងការសរសេរភាគត នេះក៏បានធូរបន្តិចហើយទើបឆ្លៀតសរសេរចេញឲ្យអ្នកទាំងអស់គ្នាវិញ*ហើយអានហើយជួយvoteឲ្យបាន100voteផងណា ទុកជាកម្លាំងចិត្តសម្រាប់មីនៗ❤️*
To be continued..........................

YOU ARE READING
ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻
Actionចិត្តជាប់ជំពាក់តាំងតែពីខ្លួនមិនទាន់ដឹងក្ដីនឹងលោកពូរូបសង្ហារម្នាក់នេះ ទើបធ្វើឲ្យខ្លួនត្រូវមករស់នៅជាមួយនាយក្នុងនាមមិនច្បាស់លាស់ តើស្នេហាលោកពូវ័យកណ្ដាលនឹងក្មេងវ័យជំទង់អាចដើរទៅមុខបានដែលឬទេ ??