ភាគទី25:ជេមជួយកូនយើងផង.....

805 145 28
                                    

  ឡានពណ៍ខ្មៅមួយគ្រឿងបានបើកចេញទៅយ៉ាងលឿនក្រោយចាប់រាងតូចដាក់ចូលក្នុងឡានហើយនោះ ពួកគេបានបើកចេញទៅតាមផ្លូវក្រោយទើបមិនសូវជាមានអ្នកណាដឹង ណាមួយឡាននេះពេលបើកចេញទៅក៏វាមិនឮសម្លេងធ្វើឲ្យរំខានគេទើបធ្វើឲ្យពួកវាចាប់ហ្វូតបានយ៉ាងងាយបែបនេះ។
#ខាងក្នុងកម្មវិធី
«ខ្សែកទី2 ជាខ្សែកស្រោបដោយពេជ្រមានបណ្ដោងពណ៍ស្វាយមួយឈុតនេះ ដាក់ដេញថ្លៃក្នុងតម្លៃ3មុឺនបាត!!តើមានអ្នកណាឲ្យលើសនេះដែលទេ?»
«ខ្ញុំឲ្យ3មុឺន1ពាន់»បុរសម្នាក់សម្បុររាងខ្មៅស្រអែមលើកផ្លាករបស់ខ្លួនឡើងនឹងឲ្យតម្លៃខ្សែកពេជ្រនោះថែម1ពាន់បាតពីលើទៀត។
«ហូ!!!!លោកខាងនោះឲ្យ3មុឺន1ពាន់បាតហើយ តើមានអ្នកណាឲ្យលើសនេះទៀតដែលទេ?»
«10មុឺនបាត!!»
«អូហូ...តើមានអ្នកណាឲ្យលើសលោកជេមដែលឬទេ ?មានទៀតទេ ?»
«ខេវីន ឆាប់ទៅមើលហ្វូតបន្តិចទៅ នេះទៅជាង20នាទីទៅហើយ!!»នាយក្រាស់ ឃើញថាខ្សែកមួយនេះតម្លៃមើលទៅថោកពេកទើបហ៊ានដេញដល់ទៅ10មុឺនបាតបែបនេះ មុននឹងងាកមកប្រាប់ខេវីនឲ្យគេនេះឆាប់ទៅតាមប្រពន្ធផងដែលព្រោះមិនសូវជាទុកចិត្តពពួកលបខាំដែលនៅទីនេះប៉ុន្មានឡើយ។
«បាទចៅហ្វាយ!!»ខេវីន ទទួលបញ្ជារហើយក៏ប្រញាប់ប្រញាល់ដកខ្លួនពីក្នុងកម្មវិធីចេញទៅរកមើលអ្នកប្រុសតូចគេយ៉ាងលឿន។
(ប្រពន្ធឯងយើងចាប់ហើយ នេះតើនៅសប្បាយដេញថ្លៃគ្រឿងពេជ្រទៀតហ្អស៎?ហុឹសៗ)ម៉ាវីន និយាយក្នុងចិត្តទាំងសប្បាយអ៎មុននឹងលើកផ្លាកដែលនៅក្បែរដៃនោះឡើង។
«ខ្ញុំឲ្យ20មុឺនបាត!!»ដល់ដំណាក់កាលនេះហើយមិនថាមានអ្វីកើតឡើងនោះទេគឺម៉ាវីននាយត្រូវតែឈ្នះជេមមីណាយ៍គ្រប់យា៉ង។
ហោ~~~~សម្លេងហូ៊កញ្ជ្រៀវនឹងសម្លេងទះដៃភ្ញាក់ផ្អើលមិនស្ទើរទេក្រោយកូនប្រុសទី2របស់លោកជេមមីនុនហ៊ានដាក់តម្លៃខ្សែកមួយនេះដល់តែ20មុឺនបាត នេះច្រើនខ្លាំងណាស់សម្រាប់គេគ្រប់គ្នាតែវាគ្រាន់តែជាកម្ទេចលុយសម្រាប់ជេមមីណាយ៍ទេ ណ្ហើយ!!!បើចង់បានយ៉ាងនេះហើយនាយច្បាស់ជានឹងលេងមួយក្បាច់ទៀតឲ្យគេលង់ខ្លួនជាក់ជាមិនខានឡើយ។
«មានអ្នកណាឲ្យលើសនេះទេ?»
«30មុឺនបាត!!»នាយក្រាស់លើកផ្លាកឡើងម្ដងទៀតឯទឹកមុខក៏ញញឹមបែរទៅរកប្អូនប្រុសដែលនៅតុម្ខាងទៀត។
«50មុឺនបាត!!»នាយកម្លោះហាក់មិនចាញ់នាយក្រាស់សោះឡើយ គេនៅតែបន្តដេញថ្លៃដើម្បីដណ្ដើមពេជ្រនេះជាមួយនាយទៀត តែមិនអីទេពេជ្រនេះវាដល់កន្លែងល្មមថ្លៃគួរសមដែលហើយអញ្ចឹងមិនចាត់ទុកថានាយជួយឲ្យធ្វើឲ្យម្ដាយកូន2នាក់នេះបង់លុយទៅមណ្ឌលកុមាកំព្រាខ្លះកុំឲ្យចេះតែដើរចាយលុយផ្ដេសផ្ដាសអញ្ចឹងទៀត។
«50មុឺនបាតលើកទី1 50មុឺនបាតលើកទី2 50មុឺនបាតលើកទី3 អបអរដល់លោកម៉ាវីនមួយមកបាទ!!!»
ហូ..ហូ..ផាច់ៗ...សម្លេងស្នូរទះដៃរួមជាមួយសម្លេងហូកញ្ជ្រៀវបានបន្លឺឡើងធ្វើឲ្យម៉ាវីននឹងម្ដាយហាក់មានមោទនភាពខ្លាំងណាស់ តែនរណាទៅដឹងថានាយក្រាស់គ្រាន់តែដាក់តម្លៃលេងៗសោះតែបែរជាម្ដាយកូននេះខំដេញថ្លៃសឹងអីទៅហើយ។
«ចៅហ្វាយ...បាត់អ្នកប្រុសតូចហើយ!!»ខេវីន ដើរមកវិញរួចខ្សឹបប្រាប់ចៅហ្វាយថាបាត់រាងតូច ជេមឮបែបនេះហើយក៏រហ័សក្រោកចេញមកខាងក្រៅកម្មវិធីតែម្ដង។
#ខាងក្រៅកម្មវិធី
«ឆាប់ទៅរកប្រពន្ធយើងឲ្យឃើញ បើមិនឃើញមិនបាច់ត្រឡប់ឲ្យយើងឃើញមុខទេ!!»ជេម ដេញមនុស្សរបស់ខ្លួនឲ្យទៅរករាងតូចទាំងកំហឹង កែវភ្នែកប្រែជាខ្មៅនិល នេះហ៊ានធ្វើបែបនេះដាក់នាយផងហ្អេស៎?បើរាងតូចកើតអ្វីអ្នកដែលធ្វើដាក់នាយកុំសង្ឃឹមថារស់បានសុខឲ្យសោះ!!!!!!
#ភូមិគ្រឹះហាន
លោកឆយអង្គុយសម្លឹងមើលមុខរាងតូចដែលកំពុងតែគេងលក់នៅលើគ្រែដោយសារតែថ្នាំរបស់កូនចៅគាត់យកទៅខ្ទប់មុខរបស់គេនេះឯង កន្លះម៉ោងទៅហើយគេនៅតែមិនដឹងខ្លួនទៀត។
«នេះ នៅសន្លប់យូរទៀតហ្អេស៎?ល្អ...សាកថ្នាំនេះបន្តិចទៅទម្រាំតែឯងដឹងខ្លួន យើងច្បាស់ជានាំគ្នាសប្បាយតែម្ដង!!»លោកឆយ មិនត្រឹមនិយាយតែមាត់ទេគាត់ក៏បានទាញម្ជុលមួយយកមកចាក់នៅលើដៃរាងតូចផងដែល រួចរាល់ហើយគាត់ក៏បានចេញទៅខាងក្រៅបាត់ទៅដោយទុកឲ្យរាងតូចនៅម្នាក់ឯង ហើយថ្នាំដែលលោកឆយចាក់ឲ្យរាងតូចមុននេះវាជាថ្នាំសម្រើបនេះឯង តើគាត់នៅសល់ចិត្តជាមនុស្សដែលទេ?ដឹងហើយ ឮហើយ ថាក្មេងម្នាក់នេះកំពុងតែមានកូនចុះហេតុអ្វីនៅតែចង់ធ្វើឲ្យហួសព្រុំដែនបែបនេះ?
តឹប...តឹប...តឹប
សម្លេងស្បែកជើងបានបន្លឺឡើងកាន់តែកៀកទៅៗតែគេមិនបានប្រាប់យើងទេថាអ្នកដែលដើរចូលក្នុងបន្ទប់ដែលរាងតូចគេងនោះជាអ្នកណា ដឹងត្រឹមតែម្យា៉ងថាគេមានបំណងមកជួយរាងតូចឲ្យបានចាកចេញពីទីនេះតែប៉ុណ្ណោះ។
  គេគ្រារាងតូចចេញតាមច្រកសម្ងាត់មកដល់ក្រៅទើបរាងតូចដឹងខ្លួន តែដូចដែលដឹងហើយថារាងតូចត្រូវថ្នាំសម្រើបតែហាក់មិនទាន់ជ្រាបនៅឡើយទេគេក៏ស្ទុះចាប់ដៃអ្នកដែលបម្រុងដើរចេញមុននេះថា....
«លីន...ជាឯងមែនទេ?»រាងតូចមើលដឹង ថាអ្នកដែលជួយគេនេះជាលីនទើបសួរបន្ថែមតែគេបែរជារលាស់ដៃរាងតូចចេញហើយតបមកវិញថា..
«ខ្ញុំជួយអ្នកប្រុសបានតែត្រឹមនេះទេ អ្នកប្រុសដើរទៅស្ដាំត្រង់នឹងឃើញមានឡានតាក់ស៊ីហើយ អ្នកប្រុសអាចទៅវិញបានខ្ញុំលាសិនហើយ!!»ទោះដឹងហើយថាជាលីនតែលីននៅតែមិនព្រមប្រាប់គេហាក់ដូរពាក្យនិយាយរហូតទើបបញ្ចប់សម្ដីមុននេះហើយលីនក៏បានដើរចូលមកវិញរួចបោះកន្សែងដែលគេរុំបាំងមុខនោះចេញវិញ ទើបបង្ហាញឲ្យឃើញថាម្នាក់នេះជាលីនមែនចុះហេតុអ្វីគេមិនជ្រើសរើសជូនរាងតូចឲ្យដល់កន្លែងចុះគេមិនទៅវិញទេឬ ដាច់ចិត្តទុកអ្នកប្រុសគេចោលដែលតើមែនទេ?
«ចាំខ្ញុំបន្តិចទៅ ខ្ញុំមិនអាចឲ្យហ្វានាងនៅទីនេះបាន ទេ ខ្ញុំនឹងត្រឡប់មកវិញម្ដងទៀត!!»លីននិយាយចប់ក៏លើកដៃជូតទឹកភ្នែកចេញមុននឹងរហ័សចូលទៅខាងក្នុងជួយហ្វាម្នាក់ទៀត។
#ខាងក្នុងភូមិគ្រឹះហាន
ប្រាវ~~~
«ពួកអាចង្រៃយ៍ គ្រាន់តែមនុស្សម្នាក់ក៏ឯងបណ្ដោយឲ្យរត់រួចដែល ចិញ្ចឹមបំបង់បាយមែន!!»លោកឆយ បោកកែវដែលនៅលើតុចោលប្រាវ ធ្វើឲ្យកូនចៅរបស់គាត់អោនមុខចុះសឹងតែដល់ដីគ្រប់គ្នា តើមិនឲ្យគាត់ខឹងបានដែលទេ មនុស្សតែម្នាក់ក៏ពួកគេបណ្ដោយឲ្យរត់រួច ឯម្នាក់ទៀតក៏ត្រូវបាត់ខ្លួនដោយគ្មានស្រមោលសូម្បីតែកាមេរា៉សុវត្តិភាពក៏ចាប់ដានមិនបានផង តើឲ្យចាប់ដានបានយ៉ាមិចទៅបើអ្នកនាំពួកគេទាំង2ស្គាល់ទីតាំងក្នុងភូមិគ្រឹះមួយនេះអស់ ទៅហើយនោះ។
«ចៅហ្វាយ...ឲ្យពួកខ្ញុំសុំទោសផង!!»man
«សុំទោសៗៗ...ក្រៅពីពាក្យសុំទោសតើឯងនៅធ្វើស្អីបានទៀត បានហើយឆាប់ទៅតាមចាប់ពួកគេទាំង2មកវិញឲ្យបាន បើមិនបានមិនបាច់ត្រឡប់មកឲ្យយើងឃើញមុខទៀតទេ!!»លោកឆយ ចោលសម្ដីមួយឃ្លាយ៉ាងវែងទាំងខឹងហើយក៏ក្រោកឡើងដើរទៅខាងលើបាត់ឈឹង។
ចំណែកប្រុសៗទាំងនេះមិនបង្អង់យូរក៏នាំគ្នាចេញទៅរករាងតូចនឹងហ្វាយ៉ាងលឿន តែគ្រប់គ្នារួមទាំងលោកឆយប្រហែលគិតមិនដល់ឡើយថាអ្នកដែលនាំពួកគេទាំង2ចេញទៅបាននោះជាលីនមនុស្សរបស់អ្នកស្រីសុីដាទៅវិញ។
#ខាងជេមមីណាយ៍
«ចៅហ្វាយ...ចាប់ទីតាំងរបស់អ្នកប្រុសតូចបានហើយ!!»ខេវីន និយាយទាំងបន្ថែមល្បឿនកាន់តែលឿន នាយក្រាស់ឮហើយក៏និយាយមកខេវីនវិញថា...
«ត្រង់នោះគ្រោះថ្នាក់ណាស់ ឯងបើកឲ្យលឿនជាងនេះទៅ!!»នាយប្រាប់ឲ្យខេវីនបន្ថែមល្បឿនលើសមុន មិនអាចនៅយឺតយ៉ាវបានទេ នេះបើមានរឿងអ្វីកើតឡើងលើប្រពន្ធនាយ នាយនឹងមិនអភ័យទោសឲ្យខ្លួនឯងឡើយ។
«បាទ ចៅហ្វាយ»ខេវីន
#ផ្លូវលំតូច (ឆ្ងាយពីភូមិគ្រឹះលោកឆយ100m)
«ជេម...ជួយអូនផង!!»សម្លេងល្វើយៗរបស់រាងតូចដែលកំពុងតែដើរត្រុកៗម្នាក់ឯងទាំងអស់កម្លាំង ក្នុងខ្លួនហាក់ក្ដៅភាយៗអាចឲ្យគេទាយដឹងភ្លាមៗថាគេត្រូវថ្នាំសម្រើបហើយ តែយ៉ាងណារាងកាយមួយនេះក៏ស៊ូទ្រាំក្នុងចិត្តបន់ឲ្យតែប្ដីរបស់គេមកជួយគេនឹងកូនតែប៉ុណ្ណោះ។
«នោះពួកឯងឃើញហើយ!!»បុរសមាឌធំស្លៀកឈុតខ្មៅប្រហែល5-6នាក់គ្រាន់តែឃើញរាងតូចភ្លាមក៏រហ័សប្រាប់គ្នីគ្នាឲ្យដេញតាម នេះគេខំគេចប៉ុណ្ណឹងហើយតើនៅដេញតាមគេទៀតហ្អេស៎??
«កូនសម្លាញ់...ទ្រាំបន្តិចណាម៉ាក់រត់គេចពីពួកគេសិន!!»ដៃតូចៗលើកក្ដោបពោះអង្អែលថ្នមៗនឹងប្រើកម្លាំងដែលនៅសល់ចុងក្រោយរត់គេចពីក្រុមកូនចៅរបស់លោកឆយឲ្យបាន។
ទីត~~ទីត
«អ្ហាយ៎~~~~~»
ផាំង~~~~ងុឺត!!!!!
ជាអកុសលដោយប្រញាប់រត់គេចពីពួកអាក្រក់ រាងតូចក៏មិនបានមើលឡានដែលបើកយ៉ាងលឿនសម្ដៅមកពីមុខនោះឡើយ ឡាននោះបើកក្នុងល្បឿនលឿនមកបុករាងតូចផាំងតែគេក៏ចាប់ប្រាំងជាប់ដោយត្រឹមតែបុករាងតូចឲ្យដួលទៅលើថ្នល់នោះតែប៉ុណ្ណោះ។
«កូន...អ្ហឹក!!!កូនខ្ញុំ...ជេមជួយកូនយើងផង!!»សម្លេងខ្សាវៗរបស់ហ្វូតស្រែកដង្ហើយហៅអ្នកជាប្ដីឲ្យមកជួយកូនរបស់គេទឹកភ្នែកក៏ស្រក់មកតក់ៗឈាមក៏ហូរចេញមកពីផ្នែកខាងក្រោមដៃអង្អែលលើពោះតិចៗមុននឹងកែវភ្នែកស្រវាំងរហូតបិតម្ដងបន្តិចៗមើលអ្វីក៏ប្រែជាខ្មៅងងឹតសូន្យសុង។
ងុឺត!!!!!!!
«ចៅហ្វាយ.....???»ខេវីន ស្រែកហៅនាយក្រាស់ឡើងភ្លាត់សម្លេងទិដ្ឋភាពដែលរាងតូចគេងសន្លប់លើថ្នល់វាស្ដែងៗពេកហើយ។
«អូនសម្លាញ់!!!!បងមកហើយ...អូនឆាប់ដឹងខ្លួនមក!!ឮបងហៅអូនឬអត់ ហ្វូត!!!»នាយក្រាស់ស្ទុះចេញពីឡានមកត្រកងអោបប្រពន្ធទាំងកំហឹង តើនរណាហ៊ានម្ល៉េះហ៊ានធ្វើឲ្យប្រពន្ធនាយទៅជាបែបនេះនោះ បេះដូងនាយស្ទើរធ្លាយចេញមកហើយពេលឃើញមនុស្សដែលខ្លួនស្រឡាញ់ក្លាយជាបែបនេះ ហេតុអ្វីក៏ដាច់ចិត្តធ្វើដាក់ប្រពន្ធនាយយ៉ាងនេះ ដៃក្រាស់លើកប្រពន្ធមកអោបទាំងទឹកភ្នែកកូនប្រុសស្រក់មកស្ទើរក្លាយជាឈាមទៅហើយ។
#មន្ទីរពេទ្យ
  «ជេម...ជួយកូនរបស់យើងផង ជួយកូនរបស់យើងផងណា!!»រាងតូច និយាយទាំងយំអង្វរឲ្យប្ដីជួយកូនរបស់ពួកគេផងពេលនេះគេមិនអាចបាត់បង់កូនបានទេ អ្ហឹក...គេត្រូវការកូន!!
«បង...បង!!»នាយក្រាស់ ហាស្ដីមិនរួចនាយដឹងថារាងតូចត្រូវការកូនតែពេលនេះនាយក៏មិនអាចធ្វើអ្វីបានដូចគ្នា គឺបានត្រឹមតែឈរទ្រឹងមើលគ្រូពេទ្យរុញរាងតូចជាប្រពន្ធចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់តែប៉ុណ្ណោះ។
«ចៅហ្វាយ...អ្នកប្រុសតូចនឹងកូនច្បាស់ជាមិនអីឡើយ!!»ខេវីន
«....ហុឹម....»នាយមិនតបអ្វីច្រើនបានត្រឹមតែដកដង្ហើមធំ គិតអ្វីក៏មិនចេញឡើយ។
____________
ក្រាក~~~~~~
«លោកជេម...នេះខ្ញុំសុំរំខានលោកមកតាមខ្ញុំបន្តិច!!»លោកវេជ្ជបណ្ឌិតថន ត្រូវជាឪពុកថូម៉ាស់គាត់បានចេញមកពីក្នុងបន្ទប់សង្គ្រោះបន្ទាន់ដោយហៅនាយក្រាស់ទៅបន្ទប់របស់គាត់តែ2នាក់មិនដឹងថាមានការអ្វីសំខាន់ឡើយ។
«បាទ~~»
_________
«អ្នកជម្ងឺមានការបុកទង្គិចនឹងរបស់រឹងខ្លាំងមួយទំហឹងធ្វើឲ្យប៉ះពាល់ដល់កូនក្នុងពោះ ចំណែកសុខភាពម្ដាយហាក់ធ្លាក់ចុះខ្សោយជាខ្លាំង ក្នុងអំឡុងពេលនេះខាងខ្ញុំជួយបានតែម្នាក់ទេ!!»លោកថន រៀបរាប់មួយៗបញ្ជាក់ឲ្យនាយក្រាស់បានយល់នឹងស្ដាប់នូវអ្វីដែលគាត់ចង់ប្រាប់ឲ្យបានទាន់ ពេលនេះក្មេងនៅតូចត្រឹម2សប្តាហ៍វាមិនអាចហូរតែឈាមហើយក៏ធ្លាក់ឡើយមានតែវះយកគេចេញទើបបាន។
«.........»នាយក្រាស់ អង្គុយស្ងៀមគិតទាំងឈឺចាប់ ព្រមជាមួយសម្លេងរាងតូចល្វើយៗដង្ហើយប្រាប់នាយឲ្យជួយកូនរបស់ពួកគេផង បេះដូងមួយនេះវាខ្ទេចខ្ទីអស់ហើយតាំងតែឃើញប្រពន្ធពីដំបូងម្ល៉េះ ពេលនេះក៏ត្រូវមានម្នាក់មកបាត់បង់ភ្លាមៗពេកពិបាកទទួលយកណាស់។
«ធ្វើយ៉ាងណាជួយប្រពន្ធខ្ញុំឲ្យបាន មិនថាអស់លុយច្រើនយ៉ាងក៏ដោយ!!ចំណែកកូនដែលស្លាប់ហើយនោះលោកយកគេចេញផង!!»នាយក្រាស់
«កុំបារម្ភ ខ្ញុំនឹងជួយអ្នកជម្ងឺឲ្យអស់ពីសមត្ថភាព!!»លោកថន និយាយចប់ក៏ដើរចេញមកក្រៅបាត់ទៅ។
«បងសុំទោស សុំទោស ពេលនេះបងត្រូវការអូន បងក៏មិនអាចបាត់បង់អូនដូចគ្នា ចាំពេលអូនជាបងនឹងនាំអូនទៅឲ្យឆ្ងាយបំភ្លេចការចងចាំដ៏អាក្រក់មួយនេះចោល!!»នាយសន្យាហើយ សន្យានឹងខ្លួនឯងបើសិនជារាងតូចជាពេលណាគេនឹងនាំរាងតូចចាកចេញពីទីនេះមួយរយៈបង្រៀនរាងតូចគ្រប់យ៉ាងបង្រៀនគេឲ្យក្លាយទៅជាមនុស្សម្នាក់ដែលរឹងមាំជាងនេះថ្ងៃក្រោយបើមាននរណាធ្វើដាក់រាងតូចបែបនេះទៀតនាយសន្យានឹងបំផ្លាញគេឲ្យវិនាសហិនហោចសព្វគ្រប់បែបយ៉ាង!!!!!!!!!!

  ភាគនេះសុំ100voteបានទេ ព្រោះខំចោលការងាមកឈ្លៀតសរសេរចេញភាគនឹងឲ្យបានលឿនហា៎😞

To be continued.......................



ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻Where stories live. Discover now