📍ថ្ងៃថ្មី📍ថ្មិចបើកៗក៏រំលងទៅ1ថ្ងៃទៀតហើយ រាងតូចចុះមកក្រោមក្នុងដំណើរយឺតៗមួយៗ ដៃក៏លើកទៅញីភ្នែកតិចៗ ឯសក់វិញមើលក៏ដឹងថាទើបនឹងក្រោកពីដេកដែល។
"អ្នកប្រុសតូច!!"ចុះមកដល់ក្រោមមិនទាន់ឈរបានចុកជើងផង សម្លេងបន្លឺឡើងហៅឈ្មោះរបស់ខ្លួនបង្វែរឲ្យគេរហ័សដកដៃនឹងនិយាយឡើងទៅវិញថា....
"ហុឹម!!លីនមានការអីមែនទេ ??"រាងតូច លើកដៃខ្ទប់មាត់ទាំងសួរទៅលីនវិញតិចៗ ភ្នែកបើកសឹងមិនរួចទៅហើយ។
"ខ្ញុំបានទិញថូ រួមទាំងពូជផ្កាមកច្រើនណាស់!!អ្នកប្រុសតូចចង់ទៅមើលឬអត់ ??"លីន ដើរខិតមកជិតរាងតូចរួចខ្សឹបប្រាប់គេតិចៗ រឿងនេះនិយាយឮមិនបានទេខ្លាចថារាងក្រាស់ឮហើយហាមមិនឲ្យដាំនោះអី។
"....."រាងតូច មិនតបតែគេក៏ងក់ក្បាលតិចៗផ្ដល់ជាសញ្ញាប្រាប់ថាទៅ លីនយល់ហើយក៏មិនចាំយូរទើបចេញទៅទ្វារខាងក្រោយបាត់ទៅ។
អ្នកទាំង2ចេញផុតទៅប្រហែល10នាទី ទើបរាងក្រាស់ចុះមកតាមក្រោយ ថ្ងៃនេះរាងក្រាស់ស្លៀកសម្លៀកបំពាក់ធម្មតាមិនទៅធ្វើការនោះទេ កែវភ្នែករេសម្លឹងមើលឆ្វេងស្ដាំទាំងទឹកមុខស្មើរ ទើបខេវីនដើរចូលមកហើយសួរឡើងថា....
"ចៅហ្វាយរកមើលអ្វី ??រកអ្នកប្រុសតូចមែន ??"ខេវីន ដើរចូលមកសួរទៅចៅហ្វាយទាំងមិនភ្លេចធ្វើកាយវិការតាមនាយនោះឡើយ។
"រកមើលក្បាលឯង!!"
"ក្បាលខ្ញុំនៅនឹងតើចៅហ្វ----ហុឺយ!!ចៅហ្វាយបន្លំថាឲ្យខ្ញុំមែនទេ ??"ខេវីន តបទៅរាងក្រាស់ឡើងញាប់ តែក៏ភ្ញាក់ឲ្យព្រឺតថាចៅហ្វាយកំពុងតែបន្លំថាឲ្យខ្លួនទៅវិញ។
"គិតខ្លួនឯងទៅ!!"ថាចប់នាយក៏ដើរទៅអង្គុយលើសាឡុងមើលឯកសារក្រុមហ៊ុនវិញ ទោះជានាយមិនទៅធ្វើការមែនតែក៏មិនបានន័យថានាយអាចនៅទំនេរបាននោះទេ។
"លោកប្រុស នេះកាហ្វេ!!"ហ្វី នាងលើកកាហ្វេមួយកែវយកមកឲ្យជេមតាមទម្លាប់ដូចរាល់ដង។
"មែនហើយ នាងមានឃើញហ្វូតដែលទេ ??"រាងក្រាស់ លើកកែវកាហ្វេមកផឹកបន្តិចទើបសួរហ្វីរករាងតូច នេះយប់មិញខឹងនាយមិននិយាយរកនាយមួយយប់ទៅហើយ នៅឈ្លៀតព្រឹកឡើងចុះមកក្រោមមុននាយហើយឥលូវក៏មិនឃើញទាំងមនុស្ស ទាំងស្រមោល ។

YOU ARE READING
ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻
Actionចិត្តជាប់ជំពាក់តាំងតែពីខ្លួនមិនទាន់ដឹងក្ដីនឹងលោកពូរូបសង្ហារម្នាក់នេះ ទើបធ្វើឲ្យខ្លួនត្រូវមករស់នៅជាមួយនាយក្នុងនាមមិនច្បាស់លាស់ តើស្នេហាលោកពូវ័យកណ្ដាលនឹងក្មេងវ័យជំទង់អាចដើរទៅមុខបានដែលឬទេ ??