*មន្ទីពេទ្យ*ខេវីនលើកបីឃ្វីនចេញពីក្នុងឡានទាំងប្រញាប់ ឯអ្នកគ្រូពេទ្យឃើញហើយក៏ប្រញាប់ប្រញាល់រុញរទេះអ្នកជម្ងឺចេញមកដើម្បីឲ្យខេវីននាយដាក់ឃ្វីនទៅលើរទេះនោះយកទៅបន្ទប់សង្រ្គោះបន្ទាន់។
មកដល់បន្ទប់សង្រ្គោះបន្ទាន់ភ្លាម អ្នកគ្រូពេទ្យ2នាក់រួមជាមួយលោកគ្រូពេទ្យម្នាក់ក៏ប្រញាប់រុញឃ្វីនចូលទៅក្នុងបាត់ទៅ នៅឡើយតែខេវីនដែលអង្គុយនៅកៅអ៊ីខាងមុខរងចាំ លទ្ធផលពីពេទ្យតែប៉ុណ្ណោះ ដោយមិនបានខលទៅប្រាប់ជេមជាចៅហ្វាយឲ្យបានដឹងនោះទេ ណាមួយយប់ហើយក៏មិនចង់រំខាននាយនោះដែល។
ពី1នាទីចូល1នាទី ពី1ម៉ោងចូល1ម៉ោង ខេវីនតែងតែសម្លឹងមើលទៅទ្វារហូត ក៏ព្រោះតែចង់ដឹងពីសុវត្តិភាពរបស់នាង ទោះយើងមើលទៅឃើញខេវីននសយបារម្ភពីឃ្វីនប៉ុណ្ណាក៏ដោយតែក៏មិនបានន័យថាអ្នកទាំង2ត្រូវជាអ្វីនឹងគ្នានោះដែល ព្រោះអ្នកទាំង2គ្រាន់តែជាអ្នកស្គាល់គ្នាស្និទ្ធស្នាលតែប៉ុណ្ណោះ។ក្រោយពីអង្គុយចាំយ៉ាងយូរអស់រយៈពេល2ម៉ោងហើយ លោកគ្រូពេទ្យក៏បានដើរចេញមក ខេវីនឃើញហើយក៏ស្ទុះចូលទៅសួរតែម្ដង....
"លោកគ្រូពេទ្យ !!តើនាងយ៉ាងមិចទៅហើយ ??"ខេវីន សួរទាំងចង់ដឹងចម្លើយពីមាត់លោកគ្រូពេទ្យម្នាក់នោះ ។
"គឺអ្នកនាងខាងក្នុងផុតគ្រោះថ្នាក់ទាំងម្ដាយ ទាំងកូនហើយ លោកកុំបារម្ភអី!!!"លោកគ្រូពេទ្យ ម្នាក់នោះបានឆ្លើយតបមកវិញទាំងញញឹមតិចៗ ហើយវាក៏ធ្វើឲ្យខេវីនញញឹមចេញមកដូចគ្នាពេលឮគ្រូពេទ្យនិយាយបែបនេះ។
"តើខ្ញុំអាចចូលទៅមើលនាងបានទេ ??"ខេវីន
"ចាំអ្នកគ្រូពេទ្យផ្លាស់អ្នកជម្ងឺទៅបន្ទប់ធម្មតាវិញសិន ទើបលោកអាចចូលទៅមើលបាន"លោកគ្រូពេទ្យ
"បាទ...អរគុណលោកគ្រូពេទ្យច្រើនហើយ"ខេវីន
"មិនអីទេ នេះជាតួនាទីរបស់ខាងមន្ទីពេទ្យស្រាប់ហើយ"
"បាទ...!!"ខេវីន
ក្រោយពីនិយាយចប់ហើយលោកគ្រូពេទ្យក៏ដើរចេញទៅមើលអ្នកជម្ងឺផ្សេងបាត់ទៅ ហើយមិនយូរប៉ុន្មានអ្នកគ្រូពេទ្យ2នាក់ក៏បានរុញឃ្វីនចេញមកវិញដោយដៃម្ខាងមានព្យួសេរ៉ូមទៀតផង។

YOU ARE READING
ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻
Actionចិត្តជាប់ជំពាក់តាំងតែពីខ្លួនមិនទាន់ដឹងក្ដីនឹងលោកពូរូបសង្ហារម្នាក់នេះ ទើបធ្វើឲ្យខ្លួនត្រូវមករស់នៅជាមួយនាយក្នុងនាមមិនច្បាស់លាស់ តើស្នេហាលោកពូវ័យកណ្ដាលនឹងក្មេងវ័យជំទង់អាចដើរទៅមុខបានដែលឬទេ ??