*ប្រទេសកាណាដា* ម៉ោង6ល្ងាច....
ឡានទំនើប3គ្រឿងបានបើកចេញពីព្រលានយន្ដហោះ មកដោយសម្ដៅទៅកាន់ភូមិគ្រឹះមួយនៅចំកណ្ដាលទីក្រុងដែលជាកម្មសិទ្ធិរបស់ Gemini កម្លោះចាស់រូបនេះ។
"លោកពូមកទីនេះធ្វើអី ??ឬមួយក៏លោកពូជាអ្នករកស៊ីខុសច្បាប់!!!"ឡានឈប់ងក់ រាងតូចដែលក្រោកពីគេងយូរហើយនោះក៏បានចុះពីលើឡានសម្លឹងមើលភូមិគ្រឹះមួយនេះទាំងងឿងឆ្ងល់ ។
"ប្រហែលហើយ!!!"គ្រាន់តែឮបែបនេះភ្លាម រាងតូចក៏ប្រញាប់បែរមុខមកសម្លឹងជេមភ្លាម ទឹកមុខក៏ប្រែជាស្ងួតមួយរំពេចហើយមិនយូរប៉ុន្មានទឹកថ្លាក៏ចាប់ផ្ដើមស្រក់ហូរមកលើផែនថ្ពាល់ ធ្វើឲ្យជេមដែលឈរមើលនេះហាស្ដីឡើងភ្លាមៗ....
"ឯងល្ងង់យ៉ាងនេះហេស៎ ???"ដៃជ្រែងហោប៉ៅស្ដីឲ្យក្មេងកំពុងតែអណ្ដឺតអណ្ដក់នោះ ។
"ចុះក្រែងលោកពូយកខ្ញុំមកលក់មែនទេ !!??"សម្ដីក្មេងខ្ចី គំនិតមិនឆ្លាតសោះឡើយ ចេះមកគិតថានាយយកគេនេះទៅលក់ទៅកើត ក្មេងអើយក្មេង។
"ទេ...!!!ឆាប់ដើរតាមយើងមក!!!"ជេម ងាកមកប្រាប់ហ្វូតឲ្យដើរតាមនាយ ព្រោះមេឃវាចាប់ផ្ដើមមិនស្រួលចង់រកភ្លៀងហើយមើលទៅ។
"ពូ...ចាំខ្ញុំផង!!!"ហ្វូត ស្រែកហៅឲ្យនាយឈប់តែមើលចុះដំណើររបស់គេមួយជំហ៊ានៗស្ទើរតែស្មើ2ជំហ៊ានរបស់ខ្លួនទៅហើយ តើឲ្យគេដើរទាន់បានយ៉ាងមិច។
"ឯង!!!....យកឡានទុកផង!!!"ខេវីន ងាកមកប្រាប់អង្គរក្សដែលនៅទីនោះឲ្យយកឡានទៅទុក មុននឹងដើរចូលក្នុងផ្ទះតាមចៅហ្វាយដែល។
"បាទ....!!"បុរសម្នាក់នោះងក់ក្បាលទទួលបញ្ជារ។
ចូលមកដល់ខាងក្នុង អ្នកបម្រើស្រីប្រុសក៏នាំគ្នាមកឈរគោរពអោនគោរពគេគ្រប់គ្នា។
"ទៅធ្វើការវិញចុះ!!!!"សម្លេងមាំបន្លឺឡើង ប្រាប់ឲ្យគេទៅធ្វើការវិញមុននឹងអង្គុយចុះលើសាឡុងក្បែរនោះទុកឲ្យរាងតូចតាមមើលដំណើររបស់នាយទាំងមិនយល់។
"បាទ/ចាស៎ អ្នកប្រុស"អ្នកបម្រើគ្រប់គ្នាចេញទៅផុតទើបហ្វូតនិយាយឡើងទៅកាន់ជេមមីណាយ៍ថា..

YOU ARE READING
ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻
Actionចិត្តជាប់ជំពាក់តាំងតែពីខ្លួនមិនទាន់ដឹងក្ដីនឹងលោកពូរូបសង្ហារម្នាក់នេះ ទើបធ្វើឲ្យខ្លួនត្រូវមករស់នៅជាមួយនាយក្នុងនាមមិនច្បាស់លាស់ តើស្នេហាលោកពូវ័យកណ្ដាលនឹងក្មេងវ័យជំទង់អាចដើរទៅមុខបានដែលឬទេ ??