«លីន?? ឮបងសួរទេ??»ខេវីន តម្លើងរាងខ្លាំងជាងមុនសួរទៅលីន ស្របពេលអ្នកម្ខាងទៀតក៏ភ្ញាក់ស្មារតីមកវិញហើយធ្វើមុខមិនដឹងខ្យល់អីទៅកាន់ខេវីនមុននឹងនិយាយទាំងសម្លេងស្រាលៗទៅកាន់នាយថា
«បង...សួរអ្វី??ខ្ញុំ...ខ្ញុំស្ដាប់មិនឮទេ??»ស្ដាប់មិនឮ ឬរវល់ភ្លឹកមិនចាប់អារម្មណ៍នឹងសម្ដីខេវីន នេះនៅឡើងកៀកគ្នាសឹងក្លាយខ្លួនតែ1ទៅហើយតែលីនបែរជាឆ្លើយថាមិនឮទៅវិញ។
«បងចង់សួរថា តើលីនមានសង្ស័យអ្នកណាទេ??»ខេវីន
«គឺ...គ្មានទេ!!»លីន ឆ្លើយធម្មតាៗ តើឲ្យគេដឹងយ៉ាងមិចបើយប់មិញគេគេងលក់ទាល់ព្រឹកនេះឯង។
«ឆាប់ទៅ ស៊ើបទៅ ថាអ្នកណាជាអ្នកលួច បើចាប់បានសម្លាប់ចោលមិនទុកជីវិតឡើយ!!»នាយបញ្ជាកូនចៅក្រោមបង្គាប់ឲ្យទៅ ស៊ើបរកមុខឃាតករួមទាំងចោរដែលហ៊ានចូលមកក្នុងភូមិគ្រឹះនេះលួចយកប្លង់កោះ មើលទៅអាចោរនេះជំនាញខ្លាំងហើយបើសូម្បីតែកាំមេ៉រាក៏ចាប់ដានគេមិនបានផង។
«បាទលោកខេវីន!!»ពួកគេទទួលបញ្ជាររួចក៏ចេញទៅបាត់ លីនឃើញគេទៅអស់ហើយក៏ចង់ចាកចេញទៅដែលព្រោះមានការសំខាន់នៅខាងក្រៅផង។
«លីនទៅណា មែនទេ??»ខេវីន
«ខ្ញុំមានការ ចង់ទៅលេងបងប្រុស!!តើអាចឈប់សម្រាក3ថ្ងៃបានទេ??សន្យានឹងឆាប់ត្រឡប់មកវិញ»លីន
«បងជូនទៅល្អទេ??»ខេវីន
«មិនបាច់ទេ!!»គ្រាន់តែឮនាយសុំខ្លួនជូនទៅភ្លាមលីនក៏ឆ្លើយប្រកែកឡើងភ្លាត់សម្លេង ទើបនិយាយទាំងសម្លេងស្រាលៗបន្តថា....
«គឺបងមានការងារត្រូវនៅមើលជំនួសចៅហ្វាយ ខ្ញុំទៅម្នាក់ឯងបានហើយ!!»មិនត្រឹមនិយាយតែមាត់ទេ លីននេះអោនមកឡើងកៀកខេវីនតែម្ដង។
«បានៗ ឆាប់ទៅ ឆាប់មកវិញ បងនឹក!!»ហូយ...បោះចោលអាសម្ដីព្រាននឹងខ្លះមើល ខ្ញុំវាជ្រេញ វាត្រលាន់ យល់ហេ៎??ពូខេវួយ😞
«បាទ!! »រាងតូច លីនញញឹមផ្អែមដាក់នាយបន្តិចទើបចាកចេញទៅរកបងប្រុសរបស់គេនៅតាមខេត្ត។
#កាសុីណូ
«អ្នកនាង ខាមេឡា!!»មេការ ដើរចូលមកក្នុងបន្ទប់ផ្ទាល់ខ្លួនរាងក្រាស់ដោយហៅអ្នកដែលកំពុងអង្គុយបិទភ្នែកលើកៅអីនោះតិចៗ។

YOU ARE READING
ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻
Akčníចិត្តជាប់ជំពាក់តាំងតែពីខ្លួនមិនទាន់ដឹងក្ដីនឹងលោកពូរូបសង្ហារម្នាក់នេះ ទើបធ្វើឲ្យខ្លួនត្រូវមករស់នៅជាមួយនាយក្នុងនាមមិនច្បាស់លាស់ តើស្នេហាលោកពូវ័យកណ្ដាលនឹងក្មេងវ័យជំទង់អាចដើរទៅមុខបានដែលឬទេ ??