EP 15

1.3K 113 25
                                    


  [......]

  នៅក្នុងក្លឹបកម្សាន្តមួយកន្លែងដែលមានភ្លើងចម្រុះពណ៍ មនុស្សប្រុសស្រីនៅសុី ផឹក រាំលេងយា៉ងសប្បាយ ហើយក្នុងនោះក៏មានហ្វូតរបស់យើងម្នាក់ផងដែល។អ៊ីយា៉ៗ ឃើញមិនមាត់ៗ នៅខូចចិត្តរឿងពូថ្ងៃមិញសោះ យប់ឡើងបែរជាធ្វើខ្លួនយា៉ងស្រស់ស្អាតជាមួយនឹងអាវបិទជិតខាងមុខវាលខ្នងខាងក្រោយមកចូលក្លឹបរបស់ជេមផឹកធ្វើមិនដឹង។មុខនឹងសង្ស័យតែទៅវិញមិនបានដេកទៀតហើយមីក្អូនបើថាខឹងពូមានថ្មីក៏ច្បាស់ជាខឹង តែកុំលេងខឹងមកចូលក្លឹបហានីភ័យណាស់។

"ពួកឯង មើលៗប្រពន្ធចៅហ្វាយឯងផងជៀសវាងមានអ្នកចង់បំពានគេ!!"មីងជេន ដើរមកប្រាប់កូនចៅគាត់2នាក់ឲ្យនៅចាំមើលហ្វូត នេះគាត់ហាមគេណាស់ហើយតែគេចចេសរឹងក្បាលនៅតែចង់ផឹកទើបគាត់បណ្ដោយតាមនឹងទៅតែក៏នៅតែឲ្យកូនចៅជួយតាមមើលដដែលនោះទេ។

"បាទ អ្នកនាងជេន!!"អង្គរក្ស2នាក់នោះក៏បានអោនចុះគោរពគាត់បន្តិចមុននឹងចាប់ផ្ដើមសង្កេតមើលសកម្មភាពរបស់ចៅហ្វាយតូចខ្លួនបន្ត។

"អូនស្អាតសុំរួមតុផងតើបានទេ ??"មិនយូរប៉ុន្មានក៏មានបុរសម្នាក់កាន់ស្រាមួយកែវដើរចូលមកក្បែររាងតូចព្រមទាំងហៅគេថាអូនទៀតផង ។

"....."ហ្វូត ដាក់កែវស្រាផ្លែឈើចុះលើតុ ទើបងាកមុខមកមើលអ្នកដែលសួរខ្លួន គេមិនតបគ្រាន់តែមើលហើយក៏ក្រោកដើរចេញទៅរាំទាំងមិនអើពើនឹងពាក្យអ្នកខាងនេះ។

"ចេញទៅនៅមើលអ្នកប្រុសយើងធ្វើអ្វី??"លីន ដេញឲ្យបុរសនោះចេញទើបដើរចូលទៅជាមួយហ្វូតបាត់ទៅ។

"ហុឹស!! ខ្លាំងសិនចុះបន្តិចទៀតក៏លែងបានខ្លាំងហើយ!!"បុរសម្នាក់នោះសម្លឹងមើលទៅហ្វូតនឹងលីនដែលដើរចាកចេញទៅក្នុងហ្វូងមនុស្សជាច្រើនទាំងខឹងនឹងគេតិចៗតែដៃក៏លើកថ្នាំអ្វីម្យ៉ាងមកក្នុងកែវស្រាហ្វូតនឹងលីនសឹមដើរចេញបាត់ទៅ។

_______________
ផាំង~~~

រាងក្រាស់ទះតុឮសូរតែផាំង ធ្វើឲ្យអ្នកគ្រប់គ្នាដែលនៅទីនេះអោនមុខចុះចង់ដល់ក្រោមរៀងៗខ្លួនហើយ គេគ្រប់គ្នាមិនដែលឃើញនាយខឹងខ្លាំងបែបនេះពីមុនមកទេ នេះជាលើកទីមួយហើយដែលពួកគេឃើញនាយខឹងខ្លាំងស្ទើរតែអាចសម្លាប់មនុស្សឲ្យស្លាប់បានភ្លាមៗនៅនឹងកន្លែងទៅហើយ។

ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻Where stories live. Discover now