***
កណ្តាលយប់អាត្រាតប្រហែលជាម៉ោង១១ នៅក្នុងភូមិគ្រឹះរបស់ ត្រកូលមីនស្មើនេះច្បាស់ជាមនុស្សគ្រប់គ្នាលង់លក់ជាមួយនិងដំណេករបស់គេមិនខាន មិនថាជីមីនឬក៏អ្នកណានោះទេ ពួកគេទើបមកពីហត់ច្បាស់ជាត្រូវការគេងយកកម្លាំងដើម្បីងើបពីព្រឹកធ្វើការនៅថ្ងៃស្អែកជាមិនខាន។ក្រាក៚
សម្លេងបើកទ្វារនៅក្នុងបន្ទប់មួយកន្លែង បានបង្ហាញឲ្យឃើញនៅ
ជើងរបស់មនុស្សម្នាក់ដែលព្យាយាមដើរចូលមកលោបៗខ្លាចរំខាន សម្លេងដល់អ្នកកំពុងតែគេងនិងអ្នកដែលនៅក្បែរបន្ទប់មួយនេះ។ ម្រាមជើងសស្លេកអាចបញ្ជាក់ថាជាជើងរបស់អ្នកណាយ៉ាងច្បាស់ ហើយក៏គ្មានមនុស្សប្រុសម្នាក់ណាដែលមានសម្បុរសស្លេកដូចជា
យ៉ុនគីឡើយ។
ដៃមាំមានសរសៃចាប់ទាញភួយដែលក្របដណ្តប់រាងកាយតូច
របស់ ជីមីនចេញទម្លាក់ចុះទៅខាងក្រោមគ្រែ នាយឡើងលើគ្រែសន្សឹមៗ ជាមួយនិងស្នាមញញឹមជាប់មាត់មិនបាត់ យប់ស្ងប់បែប
នេះនាយនៅមិនទាន់គេង ហើយនៅឆ្លៀតមកលោបលួចចូលបន្ទប់កូនកម្លោះរបស់គេទៀត។
«អឹម»សម្លេងក្រហឹមបែបថប់ដង្ហើមដែលជីមីនមាន ម្រាមដៃរបស់ គេព្យាយាមរុញរាងកាយនរណាក៏មិនដឹងដើម្បីឲ្យចេញពីខ្លួន កំពុងតែលក់ជាមួយនិងសុបិន្តល្អរបស់ខ្លួនផង មនុស្សប្រុសឯណាក៏មិនដឹងមកចាប់ថើបមាត់របស់គេបែបតក់ក្រហល់ ធ្វើឲ្យគេដកដង្ហើមមិនបាន ភ្នែកព្យាយាមសម្លឹងមើលអ្នកខាងលើ ប៉ុន្តែពេលនេះងងឹតខ្លាំងពេក គេមើលមិនឃើញអ្វីក្រៅពីស្រមោលរបស់មនុស្សម្នាក់នោះ។
«ឌឹប..ឌឹប..»កម្លាំងដែលមានទាំងប៉ុន្មានព្យាយាមលើកដៃគក់ខ្នង របស់មនុស្សម្នាក់នោះ ដៃមួយគក់ដៃមួយក្តិច ក៏ប៉ុន្តែនៅតែគ្មាន ប្រយោជន៍អ្វីសោះ គេវាយប្រទាយប្រតាប់ស្ទើរតែអស់កម្លាំងពីខ្លួន តែប្រុសម្នាក់នេះនៅតែមានកម្លាំងយកឈ្នះគេឲ្យទាល់តែបាន បើ
នៅតែបែបនេះមួយរយៈពេលទៀត គេច្បាស់ជាថប់ដង្ហើមស្លាប់ដោយសារតែការថើបមនុស្សម្នាក់នេះមិនខានឡើយ។
«គឺយើង..គឺយើងទេ»អំពូលភ្លើងពណ៌ពងមាន់នៅលើគ្រែក្បាល ដំណេករបស់ជីមីនក៏បានបើកឡើង បង្ហាញឲ្យឃើញនៅប្រុសម្នាក់ ដែលគេស្គាល់ច្បាស់ដូចជាថ្ងៃ ទោះជាពន្លឺស្រាលៗពណ៌ទឹកក្រូចក្តី ប៉ុន្តែគេអាចមើលឃើញនិងស្គាល់ប្រុសម្នាក់នេះបាន។
«អ្នកប្រុស?»រាងតូចបើកភ្នែកធំៗទាំងភ្ញាក់ផ្អើលនៅពេលដែលខ្លួន មានសេរីភាពពីអ្នកម្ខាងទៀត អ្វីដែលធ្វើឲ្យគេហួសចិត្តគឺមនុស្សម្នាក់ ដែលសង្កត់គេរកតែដកដង្ហើមមិនបាននោះគឺជាយ៉ុនគី នាយលេងមួយក្បាច់នេះសឹងតែធ្វើឲ្យគេនិងសម្លាប់ខ្លួនទៅហើយ ចិត្តសែនឆ្ងល់ថាហេតុដូចម្តេចបានជាគេរើមិនរួច នៅមួយទៀតតើអ្នកណាដែលចូលមករកគេទាំងកណ្តាលយប់ស្មើេនេះ? បន្ទប់មួយនេះគ្មានអ្នកណាស្គាល់ច្បាស់ជាងម្ចាស់ផ្ទះមួយនេះឡើយ វាមិនអាចដែលអ្នកក្រៅចូលមកបាននោះ។
«មែនហើយគឺយើង»
«យប់ហើយ អ្នកប្រុសចូលមកក្នុងបន្ទប់របស់ខ្ញុំធ្វើអីទៅ?»
«យើងចូលមកមិនបានទេឬ?»
«មិនមែនបែបនិងនោះទេ ខ្ញុំគ្រាន់តែឆ្ងល់»
«ឯងនេះកណ្តាប់ដៃធ្ងន់ខ្លាំងណាស់ ខ្លួនតូចៗនោះទេ តែកម្លាំងមិនដឹងបានមកពីណា»យ៉ុនគី ទម្លាក់ខ្លួនចុះគេងនៅលើពូកទាំងអង្អែលខ្លួនប្រាណរបស់គេឈឺមួយតួខ្លួន ដោយសារតែកម្លាំងដៃដែលជីមីនបានវាយមកលើគេមិនប្រណី។
«ខ្ញុំស្មានតែជាចោរមកពីណា ទើបព្យាយាមប្រើអស់មួយកម្លាំង បើ ដឹងថាអ្នកប្រុសខ្ញុំក៏មិនធ្វើបែបនេះដែរ»គេងើបអង្គុយសម្លឹងមើលមុខរបស់នាយ។
«មុខរបស់យើងដូចជាចោរលួចចូលបន្ទប់កូនគេណាស់ឬ?»មាត់ និយាយបដិសេធប៉ុន្តែទង្វើរដែលនាយបានធ្វើមុននេះគឺបង្ហាញច្បាស់ មិនមែនជាចោរដែលចូលបន្ទប់របស់អ្នកដទៃ ចុះអ្វីដែលគេកំពុងតែធ្វើនេះហៅថាអ្វីទៅ?
«ខ្ញុំថាយប់ហើយអ្នកប្រុសទៅសម្រាកចុះ»នៅម៉ោងស្មើនេះ គេមិន គិតដេកពួនខ្លះទេអី យប់ណាស់ហើយមកចូលបន្ទប់របស់ជីមីន រំខានដំណេកអ្នកដទៃខ្លាំងណាស់ បើខ្លួនឯងមិនងងុយ អ្នកផ្សេងគេក៏ចេះងងុយមិនដូចជានាយឡើយ។
«ការងាររបស់យើងមិនទាន់រួចរាល់ យើងទៅមិនទាន់បានទេ»
«ការងាររបស់អ្នកប្រុសនៅក្នុងបន្ទប់របស់ខ្ញុំនេះហ្ហេស?»គេ
សម្លឹងមើលពេញផ្ទៃបន្ទប់ មិនដឹងថាយ៉ុនគីយកការងារឬឯកសាររបស់នាយមកទុកនៅក្នុងបន្ទប់របស់គេពីពេលណាមកនោះទេ បានជាយប់អាត្រាតបែបនេះទៅហើយនាយនៅឆ្លៀតមកយកការ
ងារពីបន្ទប់របស់គេមិនដឹងយប់ថ្ងៃគេដេកពួនបែបនេះ។
«មែនហើយ»
«បើអញ្ចឹងអ្នកប្រុសយកឲ្យលឿនទៅ ខ្ញុំងងុយគេងណាស់»
«ឯងជាអ្នកនិយាយខ្លួនឯងទេណា»នាយសួរបញ្ជាក់ចង់ដឹងថារាងតូចគិតបែបណា ឯសាមីខ្លួនមានតែងក់ក្បាល ព្រោះគេមិនបានគិតវែង ឆ្ងាយ ងងុយបើកភ្នែកមិនរួចហើយចង់ឲ្យគេគិតអីទៀតទៅ ក្រៅពីដេកតែមួយមុខគត់។
«អាយយ..អ្នកប្រុស..អ្នកប្រុសចង់ធ្វើអីនិង?»ជីមីន ស្វាងចេសដូច គេជះទឹក នៅសុខៗយ៉ុនគីក៏ងើបឡើងមក មិនត្រឹមតែប៉ុណ្ណោះនាយនៅឆ្លៀតរុញរាងកាយរបស់គេឲ្យគេងនិងពូក ដោយមានខ្លួន
ប្រាណរបស់នាយតាមមកទ្រោមពីលើថែមទៀតផង។
«ធ្វើការងាររបស់យើងនោះអី»
«ការងារ? ការងារអ្នកប្រុសគេធ្វើបែបនេះហ្ហេស?»
«មែនហើយ! ការងារដែលប្តីប្រពន្ធគេធ្វើពេលយប់ ឯងមិនដឹងទេហ្ហេស?»មនុស្សមាឌធំពោលពាក្យបែបនេះ ធ្វើឲ្យជីមីនលេប
ទឹកមាត់ ក្អឹកៗដើម្បីឲ្យសើមបំពង់ក ញើសរបស់គេក៏ហូរស្រក់ចុះមកប៉ុនគ្រាប់ពោតទៅហើយ ទាំងដែលមានម៉ាសុីនត្រជាក់បើកចោល២៤ម៉ោង ក៏ប៉ន្តែនៅមិនអាចជួយអ្វីដល់គេបានឡើយ ការងារយប់គេដឹងថានាយសម្តៅដល់អ្វីបាត់ទៅហើយ ដូច្នេះហើយបានជាគេមានការភ័យខ្លាច។
«តែនេះយប់ហើយ ណាមួយខ្ញុំក៏ងងុយថែមទៀត អ្នកប្រុសមិន
ងងុយទេឬ?»
«កុំមកប្តូរប្រធានបទ ឬមួយឯងចង់បដិសេធ?»ឲ្យគេឆ្លើយបែបណា នៅពេលនេះបើគេមិនព្រមនាយច្បាស់ជាខឹង មើលទឹកមុខ
ដែលនាយកំពុងតែសម្លឹងមើលមកគេពេលនេះទៅចុះ ខឹងយកជាគ្នាបែបនេះ គេមិនដឹងថាបដិសេធតាមវិធីណាដែលល្អនោះទេ។
«គឺថា..អ្នកប្រុសកុំលេងខ្លាំងៗពេកតើបានទេ?»គេនិយាយបែប
នេះ បានន័យថាគេព្រមគ្រប់យ៉ាងឲ្យតែមនុស្សដែលគេស្រឡាញ់ឆ្លើយហាមាត់សុំអ្វី គេមិនចង់ធ្វើឲ្យនាយខកចិត្តនិងគេច្រើនជានេះ គេខ្លាចថានាយខឹងនិងមិននិយាយរកគេតទៅទៀត គេស្រឡាញ់នាយយ៉ាងនេះគេមិនហ៊ានគិតនោះទេពេលដែលនាយមិនបានខ្វល់ខ្វាយជាមួយនិងគេដូចពីមុនទៀតនោះ ដូច្នេះហើយគេព្រមគ្រប់
យ៉ាងឲ្យតែនាយចង់បាន។
«យើងចាប់ផ្តើមហើយ»បញ្ចប់សម្តីគេក៏ឱនថើបបបូរមាត់របស់ជីមីន ដោយភាពឈ្លក់វង្វេងយ៉ាងខ្លាំង រាងកាយដែលទាក់ទាញធ្វើឲ្យគេមិនចេះជិនណាយ បានម្តងហើយចង់ប៉ះពាល់ម្តងទៀតមិនឈប់ បើមិនដូច្នេះទេគេក៏មិនមករកជីមីនទាំងកណ្តាលយប់បែប
នេះដែរ ព្រោះតែរាងកាយតូចដែលទាក់ទាញចិត្តរបស់គេឲ្យនៅមិនស្ងប់ក្នុងខ្លួន រហូតដល់ថ្នាក់ទ្រាំមិនបានទើបហាមចិត្តខ្លួនឯងឲ្យមករកជីមីននៅម៉ោងស្មើនេះ។#JK
YOU ARE READING
🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀
Actionត្រឹមជាក្មេងបម្រើម្នាក់ មានសិទ្ធិអីទៅស្រលាញ់អ្នកប្រុសបានទៅ? វាសនារបស់ខ្ញុំ ប្រៀបជាមួយនិងអ្នកប្រុសមិនបាននោះទេ។