ផាច់!
«អូយ..ឯងមកទះកំផ្លៀងរបស់យើងធ្វើអី?»យ៉ុនគី ចាប់ផ្តើមស្ពឹកមុខបន្តិច ចង់ឲ្យជីមីនថើប បែរជាបានស្នាមម្រាមដៃមកជំនួសទៅវិញ ដៃតូចៗពិតមែន តែក៏ឈឺគួរសម នេះជាលើកទីមួយ
សម្រាប់គេហើយដែលត្រូវបែបនេះ។
«ក៏អ្នកប្រុសចង់ឲ្យខ្ញុំទះនោះអី»
«យើងមិនបានឲ្យឯងទះ ប៉ុន្តែយើងចង់ឲ្យឯងថើបយើងទៅវិញទេ»
«ខ្ញុំឃើញអ្នកប្រុសចង្អុលថ្ពាល់ខ្លួនឯង ទើបគិតថាអ្នកប្រុសចង់ឲ្យ
ខ្ញុំទះអ្នកប្រុស»ជីមីន មីនដឹងអីពិតមែន កាលដែលគេឃើញនាយធ្វើបែបនោះក៏ព្រោះគិតថាដូចអ្វីដែលគេបាននិយាយចេញមក អ្នកណាទៅដឹងថាស្ទាយដែលនាយលើកដៃចង្អុលថ្ពាល់របស់ខ្លួនឯង
នោះគឺចង់ឲ្យគេថើប គេមិនបានគិតច្រើនណាមួយមិនស្គាល់អ្វីបែប
និង ទើបសម្រេចចិត្តថាលើកដៃទះនាយមួយកំផ្លៀងតែម្តង។
«កាន់តែផ្តាស់ហើយឯងនេះ ថើបថ្ពាល់ឯងស្គាល់ថើបថ្ពាល់ទេ?» ស្តាប់ហើយសែនហួសចិត្តនិយាយមិនចេញ នឹកស្មានមិនដល់ថាជីមីនគិតបែបនិង គេខំធ្វើដល់ថ្នាក់នេះហើយជីមីននឹកមិនឃើញបន្តិចទេឬ ថាកាយវិការដែលគេបានបង្ហាញនោះចង់មាន
ន័យយ៉ាងម៉េច។
«ខ្ញុំស្គាល់»
«បើស្គាល់ហេតុអ្វីក៏មិនថើបមក?»
«វាដូចជាមិនសមទេដឹង?»
«មិនសមយ៉ាងម៉េច ឬមួយក៏ឯងប្តូរចិត្តមិនចង់អរគុណដែលយើងខំជួយឯងកន្លងមកទេ?»
«មិនមែនបែបនិងទេ គឺព្រោះ..»
«ព្រោះអី?»ចង់ឲ្យគេប្រាប់ថាអៀនតើមែនទេ? គេនិយាយមិន បានឡើយ កន្លងមកគឺយ៉ុនគីខ្លួនឯងទេដែលជាអ្នកចាប់ផ្តើមថើបក៏ដូច ជាប្រើកាយវិការស្និតស្នាលជាមួយនិងគេមុន ដូច្នេះហើយបានជាពេលនេះគេមិនហ៊ានបង្ហាញវាឡើងមក។
«ជុប៎..ប៉ុណ្ណឹងបានហើយនៅ?»ទម្រាំតែមានចិត្តក្លាហានថើប
ថ្ពាល់មនុស្សដែលខ្លួនស្រលាញ់ ជីមីនក្តាប់ជាយអាវយ៉ាងណែន
ដោយក្តីអៀនខ្មាស់ជាខ្លាំងរកធ្វើអ្វីមិនបានទៅហើយ។
«គ្រាន់តែប៉ុណ្ណឹងសោះ ធ្វើមើលតែគេឲ្យទៅធ្វើសង្រ្គាមទៅកើត
ដែរ»មនុស្សមាឌធំក្រវីក្បាលហួសចិត្តនិងជីមូនដែលបញ្ចេញ
កាយវិការឲ្យគេបានឃើញ ព្រោះតែអៀនខ្លាំងពេកទើបគេមិនហ៊ានធ្វើ មិនដូច ជាគេសោះ ចង់បានបែបណាគឺធ្វើបែបនិង មិន
បានគិតពីចិត្តរបស់អ្នកណា រឺក៏អៀនជាមួយនិងអ្នកណាឡើយ អាចថាគេសាំនិងរឿងអស់នេះទៅហើយក៏ថាបាន។
«ខ្ញុំរៀបចំសម្លៀកបំពាក់សិន អ្នកប្រុសទៅធ្វើការរបស់អ្នកប្រុសបន្តចុះ»
«យើងដឹងហើយ! ឯងក៏សម្រាកបន្តទៅ ដល់ពេលយើងនិងឲ្យគេមកហៅឯង»
«បាទ»យ៉ុនគី លើកដៃអង្អែលក្បាលរបស់រាងតូចបន្តិច បើគេ
បញ្ចេញកាយវិការបែបគួរឲ្យស្រលាញ់បែបនេះរហូតតើអ្នកណានិងទ្រាំបានទៅ? ជាក្មេងប្រុសទេ ប៉ុន្តែកាយវិកាយកចិត្តយកថ្លើមដូច ជាជំនាញជាងមនុស្សស្រីទៅទៀត។
YOU ARE READING
🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀
Actionត្រឹមជាក្មេងបម្រើម្នាក់ មានសិទ្ធិអីទៅស្រលាញ់អ្នកប្រុសបានទៅ? វាសនារបស់ខ្ញុំ ប្រៀបជាមួយនិងអ្នកប្រុសមិនបាននោះទេ។