Part18:ស្នាម!!

226 27 0
                                    


***
ព្រឹកព្រលឹមថ្ងៃថ្មីបានចូលមកដល់ ព្រោះតែមានពន្លឺនៃពណ៌ទឹកក្រូច ស្រាលបានក្របមកលើផែនដីម្តងបន្តិចៗ ធ្វើឲ្យសភាពនៃបន្ទប់ទាំង មូលប្រែក្លាយទៅជាមានកម្តៅម្តងបន្តិច ដោយសារតែពន្លឺថ្ងៃបានចាំង រះជះពន្លឺតាមរយៈបង្អួចនៃកប៉ាល់អណ្តែតនៅលើសមុទ្រមួយគ្រឿង។ ងាកមកមើលមនុស្សប្រុសមួយគូរដែល
កំពុងតែគេងឱបគ្នាស្អិតរមួត ស្ទើរតែបេះមិនចេញ ដោយសារតែអស់កម្លាំងព្រោះតែសង្រ្គាមស្នេហ៍ដែលពួកគេទើបតែបាន
បញ្ឈប់នៅម៉ោងទាបភ្លឺ ទើបម្នាក់ៗបាក់កម្លាំងគេងទាំងមិនដឹងយប់មិនដឹងថ្ងៃ។
ត្របកភ្នែកងរក្រាស់ខ្មៅក្រឹប ចាប់ផ្តើមបើកឡើងម្តងបន្តិច ម្រាមដៃតូចស្អាតដូចជាបន្លាក្រូចដែលមនុស្សគ្រប់គ្នាមិនអាចយកមក
ប្រៀបបាន ទោះបីជាគេត្រឹមជាអ្នកបម្រើម្នាក់ដែលធ្វើការមិនដឹងយប់មិនដឹងថ្ងៃ ក៏ប៉ុន្តែសម្រស់និងភាពស្រស់ស្អាតតាមដោយរាងកាយរបស់គេគ្មានចាញ់អ្នកណាម្នាក់ឡើយ អាចនិយាយបានថាល្អលើសពីអ្នកដទៃធ្លាប់បានជួបពីមុនមក។ ដៃដូចបន្លាក្រូច
ស្រវេរស្រវ៉ាយកភួយមកដណ្តប់រាងកាយអាត្រាតរបស់គេ ពេលដែលមានអារម្មណ៍នៃភាពចុះត្រជាក់ពីចំហាយនៃទឹកសមុទ្របូកជាមួយនិងម៉ាសុីនត្រជាក់ដែលបានបំពាក់នៅលើជញ្ជាំងកប៉ាល់ ធ្វើឲ្យរាងកាយតូចត្រូវញ័រខ្លួនដូចជាកូនសត្វធ្លាក់ទឹកទាំងព្រឹក
ព្រលឹម។
ភ្នែករបស់គេចាប់ផ្តើមបើកឡើងសម្លឹងមើលវង់ភក្រ្តរបស់ប្រុសម្នាក់ ដែលគេបានសម្រេចចិត្តព្រមប្រគល់ក្តីស្រឡាញ់និងខ្លួន
ប្រាណឲ្យទៅប្រុសម្នាក់នោះដោយស្នាមញញឹមជាប់ មុខមូលក្រឡង់ចាប់ផ្តើម ញោចនៅស្នាមញញឹមដែលមានតាំងពីកំណើត
ដោយជាមួយនិងភាពស្រស់ស្អាតឡើងមក គេមានក្តីសុខបំផុតនៅថ្ងៃនេះ ថ្ងៃដែលគេបានបើកភ្នែកភ្ញាក់ពីដំណេកបានឃើញមនុស្សប្រុសដែលគេចង់ផ្ញើជីវិតជាមួយនៅក្បែរខ្លួនប្រាណរបស់គេបាន
ប៉ះពាល់ បានឱបទទួលយកភាពកក់ក្តៅដែលនាយបានផ្តល់ឲ្យ ធ្វើឲ្យជីវិតរបស់គេស្រស់បំព្រងដូចជាផ្កាដែលត្រូវទឹកភ្លៀងបាន
ស្រក់ចុះមកផ្តល់សំណើមអញ្ចឹង។
«ចង់សម្លឹងយូរទៀតទេ?»
«អ្នកប្រុស! អ្នកប្រុសភ្ញាក់តាំងពីពេលណា?»ភ្នែកតូចៗរបស់គេត្រូវ បើកធំៗពេលដែលលឺសម្លេងរបស់ប្រុសកម្លោះពោលពាក្យនិយាយ កំពុងតែស្លងុអារម្មណ៍ជាមួយនិងសេចក្តីសុខ ប៉ុន្តែសម្លេងរបស់នាយបែរជាកាត់ផ្តាច់អារម្មណ៍របស់គេទៅវិញ ធ្វើឲ្យភាពភ្ញាក់ផ្អើលកើតឡើងសម្រាប់គេម្តងទៀត។
«បើឯងគេងរើយ៉ាងនេះ ធ្វើម៉េចយើងដេកលក់ទៅ?»ពិតណាស់! គេភ្ញាក់តាំងពីជីមីនកម្រើកខ្លួនលើកទីមួយមកម្លេះ គេជាមនុស្សដែលឆាប់ភ្ញាក់លឿនបន្ទាប់ពីមានសម្លេងរំខាន ប៉ុន្តែគេងមិនបានបើកភ្នែកសម្លឹងមើលអ្វីដែលនៅជុំវិញខ្លួន ព្រោះគេចង់ដឹងថាក្មេងប្រុសដែលគេ បានគេងជាមួយពីយប់មិញនេះ និងធ្វើអ្វីមកលើគេពេលដែលគេកំពុង តែគេងលក់។
«ឲ្យខ្ញុំសុំទោសផង មកពីខ្ញុំទើបធ្វើឲ្យអ្នកប្រុសត្រូវភ្ញាក់លឿន»
«ពាក្យនេះទៀតហើយ យើងមិនចង់រាប់នោះទេថាឯងប្រើពាក្យ សុំទោសនិយាយជាមួយយើងប៉ុន្មានដងក្នុងមួយថ្ងៃ»មនុស្សមាឌធំធ្វើ មុខបែបមិនពេញចិត្តកាលដែលលឺពាក្យបែបនិងម្តងជាពិរដង គេក៏ហត់ស្តាប់ដែរ ក្រៅពីពាក្យផ្សេងជីមីនដូចជាមិនចេះនិយាយទៀតសោះ។
«មកពីខ្ញុំជាអ្នកខុសទើបខ្ញុំនិយាយ»
«បានហើយ! ឆាប់ក្រោកមក ថ្ងៃនេះត្រូវត្រលប់ទៅសេអ៊ូលវិញ
ផង»
«អឺ..គឺ..»
«យ៉ាងម៉េចឬក៏ឯងមិនចង់ទៅ?»
«មិនមែនបែបនិងទេ គ្រាន់តែខ្ញុំ..ខ្ញុំងើបមិនរួច»ជីមីន ឱនមុខចុះ
ពេលដែលនិយាយពាក្យនេះ បើពីយប់មិញនេះយ៉ុនគីមិនបាន
បន្ធូរដៃឲ្យគេផងធ្វើម៉េចគេអាចនិងមានកម្លាំងមកដើរខ្លួនឯងបានទៅ បើឈឺត្រង់ផ្នែកខាងក្រោមយ៉ាងនេះ គេធ្វើអីមិនបានក្រៅពីអង្គុយស្ងៀមៗតែប៉ុណ្ណោះ។
«យើងភ្លេចទៅថាឯងនៅឈឺ មោះចាំយើងបីទៅ»មនុស្សមាឌធំ ញោចស្នាមញញឹមសើចនៅចុងមាត់បន្តិចភ្លេចគិតពីអ្វីដែលគេបានធ្វើចំពោះជីមីនកាលពីយប់មិញ ទើបសម្រេចលើកបីជីមីនឡើង ងូតទឹកនិងរៀបចំស្លៀកពាក់ឲ្យគេមួយចប់ចាត់ទុកថាជាការលួងចិត្តដែលគេជាដើមហេតុធ្វើឲ្យជីមីនក្លាយជាបែបនេះទៅចុះ។

🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀Where stories live. Discover now