Part4. អារម្មណ៍!!

367 45 0
                                    


***
ភូមិគ្រឹះមីន៚

នៅវេលានេះផងដែរ គឺជាពេលសម្រាកសម្រាប់គ្រប់គ្នាដែលនៅក្នុងភូមិគ្រឹះមួយនេះទាំងមូល យប់ប្រហែលជាម៉ោងប្រាំបីមិនថាម្ចាស់ផ្ទះនិងអ្នកបម្រើប្រុសស្រីនាំគ្នាចូលគេងគឺជាទម្លាប់របស់អ្នករាល់គ្នា ក៏ប៉ុន្តែក្មេងប្រុសម្នាក់ដែលមិនទម្លាប់ជាមួយនិងការគេងលឿនបែបនេះ ទើបបានតែរើខ្លួនចុះឡើងនៅ
លើពូកទៅវិញទៅមកតែប៉ុណ្ណោះ។ ចង់ឲ្យគេគេងយ៉ាងម៉េច បើមួយថ្ងៃនេះមិនដឹងថាគេគេងប៉ុន្មានដងទៅហើយទេ ដូច្នេះហើយបានជាគេគេងមិនលក់រសាប់រសល់នៅក្នុងខ្លួនមិនឈប់។

គ្រូក! គ្រូក!

សម្លេងកូរពោះហាក់ទឿនដល់ម្ចាស់វាថាពេលនេះក្រពះរបស់កម្លោះតូចម្នាក់កំពុងតែឃ្លានទារកចំណី មួយថ្ងៃនេះគេញាំបាយបានតែម្តងទេ គិតថាញាំពីព្រឹកច្រើនហើយមិនឃ្លានដល់ថ្ងៃនិងយប់ អ្នកណទៅដឹង ថាវាមកស្រែកសុំជំនួយអ្វីនៅពេលនេះទវិញ។
«ឃ្លានខ្លាំងណាស់»រាងតូចងើបអង្គុយធ្វើទឹកមុខជូរហួញទាំងលើកដៃអង្អែលពោះ ផ្ទះមួយនេះគេទើបតែមកនៅមិនទាន់បានមួយថ្ងៃស្រួលបួលនោះទេ គេមិនដឹងថាគួរទៅរករបស់ញាំនៅទីណាឡើយ មនុស្សមិនទម្លាប់ជាមួយនិងការដើរហើរផ្ទះគេផ្តេសផ្តាស ណាមួយ ដែលគេចូលមកក្នុងផ្ទះមួយនេះជាពេលដែលគេសន្លប់ស្តូកធ្វើម៉េចនិងដឹងបានទៅថាទីណាជាផ្ទះបាយនោះ?
«ទៅរកអីញាំសិនទើបបាន»មាត់និយាយហើយទើបទាញជើងទម្លាក់លើឥតការ៉ូត្រជាក់ដោយគ្មានស្បែកជើងជាជំនួយដល់ស្បែក។ រាងតូចបើកទ្វារបន្ទប់ជាមួយនិងខ្លួនប្រាណញ័រតតាក់ ដោយសារតែ
អាកាសធាតុចុះត្រជាក់ព្រមជាមួយនិងសម្លៀកបំពាក់ស្តើងដែលគេពាក់ជាប់ខ្លួន ទើបត្រូវឱបដៃចុះពីកាំ
ជណ្តើរ កែវភ្នែកព្យាយាមសម្លឹងរកមើលផ្ទះបាយដោយមានពន្លឺភ្លើងពណ៌ពងមាន់បញ្ចាំងតិចៗផ្ទះមួយនេះមានទំហំធំខ្លាំងណាស់គេមិនដឹងថាផ្ទះបាយនៅទីកន្លែងណានោះទេ។
«ទម្រាំតែរកឃើញ សឹងតែធ្លាក់អណ្តាត»រាងតូចរអ៊ូរម្នាក់ឯងមុននិងបើកទូរទឹកកកក្រែងលោមានអ្វីដែលអាចញាំទ្រាំពោះបានគេជាមនុស្សដែលចូលចិត្តងាយ ណាមួយរបស់ល្អៗគេមិនដែលបានហូបនោះទេ ដូច្នេះហើយទើបគេយកសានវុិចមួយដុំដែលមានស្រាប់យកមកញាំទាំងតក់ក្រហល់ ព្រោះតែឃ្លានខ្លាំងពេកសឹងតែឈ្លក់ទៅហើយ។
«បានធូរបន្តិច»

ផ្លក់៚

🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀Where stories live. Discover now