តុក! តុក!
«ចៅហ្វាយ ទំនិញដែលយើងកម្ម៉ង់ទិញថ្ងៃមុនបាន
មកដល់រោងចក្រហើយ សូមចៅហ្វាយជួយចុះហត្ថលេខាផង»មីនជុន បើកទ្វារចូលមកបន្ទប់ធ្វើការរបស់យ៉ុនគី ទោះបីជាគ្មានការអនុញ្ញាតឲ្យចូលក៏គេនៅ តែចូល យ៉ាងក៏គេបានឲ្យសញ្ញាមុននិងចូលមកដូចគ្នា កុំអីពេលនេះយ៉ុនគីមិនបាននៅស្ងៀមឡើយ។ អ្នកកម្លោះដាក់សាមីឯកសារចុះជិតចៅហ្វាយនាយដើម្បីរងចាំហត្ថលេខាជាការអនុម័ត។
«ថ្ងៃនេះមានណាត់ជាមួយនិងក្រុមហ៊ុនណាដែរទេ?»
«គ្មានទេចៅហ្វាយ! ក៏ប៉ុន្ដែថ្ងៃស្អែកនេះគឺមានណាត់ញាំបាយជាមួយនិងដៃគូរសហការណ៍ម្នាក់ បន្ទាប់មកចៅហ្វាយត្រូវទៅមើលរោងចក្រអំពីទឹកអប់ដែលនាំចូលមកថ្មី និងបន្ទាប់មកទៀតមានការព្រម
ព្រៀងចុះហត្ថលេខាជាមួយនិងដៃគូរម្នាក់ទៀត តែ
ប៉ុណ្ណឹងទេ»មីនជុន កាន់laptopមួយនៅក្នុងដៃនិយាយពីអ្វីដែលយ៉ុនគីត្រូវធ្វើជាមួយនិងកាលវិភាគការងារនៅថ្ងៃស្អែក ថ្ងៃនេះគេទំនេរមួយថ្ងៃពេញ ក៏ប៉ុន្តែថ្ងៃស្អែកគេបែរជារវល់គ្រប់ម៉ោង ប្រហែលជាមិនបានទៅញាំបាយជាមួយនិងអ្នកម៉ាក់របស់គេទៀត
ទេបើយ៉ាងនេះ។
«ត្រៀមឡាន យើងត្រលប់ទៅភូមិគ្រឹះ»
«បាទចៅហ្វាយ»យ៉ុនគី មិនបានសួរនាំអំពីកាលវិភាគ ព្រោះនាយជួបបែបនេះរាល់តែថ្ងៃទៅហើយ អាចថាជាទម្លាប់របស់គេមួយទៅហើយដោយសារ
តែនៅក្រុមហ៊ុនមានការរវល់ខ្លាំងពេក ទើបគេគ្មាន
ពេលឲ្យគ្រួសារ ក៏ប៉ុន្តែគេនៅតែអាចធ្វើដោយរលូនទៅមុខគ្មាន ការរាំងស្ទះ គេជាមនុស្សពូកែ រឿងប៉ុណ្ណឹងវាមិនពិបាកសម្រាប់គេនោះឡើយ អ្វីដែល
ពិបាកគឺរកពេលញាំបាយជាមួយនិងអ្នកស្រីមីនទៅវិញទេដែលគេធ្វើមិនបាន។***
ឡានសេរីទំនើបបានបត់ចូលភូមិគ្រឹះមីនមួយកន្លែង ដែលមានមីនជុនចុះពីរលើឡានរត់មកទ្វារខាងនេះ
យ៉ាងលឿនដើម្បីបើកឲ្យចៅហ្វាយរបស់ខ្លួន។ យ៉ុនគីដាក់ជើងចុះពីលើឡានដែលមានស្បែកជើងតម្លៃ
ថ្លៃជាន់ប៉ះជាមួយនិងឥដ្ឋការ៉ូមុខផ្ទះ នាយសង្ហាសារ៉េភ្លីខោអាវឲ្យបានរៀបរយ មុននិងងាកមកសម្លឹងមុខរបស់មីនជុនដែលឈរនៅម្ខាង។
«ទៅទិញរបស់ក្នុងក្រដាសនេះទាំងអស់មក»មុននិងដើរចូលទៅក្នុងផ្ទះដែលមានអ្នកបម្រើឈររងចាំជាច្រើន យ៉ុនគីក៏មិនភ្លេចហុចក្រដាសមួយសន្លឹកមានអក្សរជាច្រើនតួសរសេរនៅលើនិងមិនដឹងថាជាអ្វីនោះទេសំខាន់នាយបានឲ្យមីនជុនទៅផ្សារទំនើបដើម្បីរកទិញវា។
«ទាំងអស់នេះមែនទេចៅហ្វាយ?»មីនជុនបើកភ្នែកធំៗសម្លឹងមើលអក្សរដែលមាននៅក្នុងក្រដាសនោះ វាមិនតិចនោះទេ មានទាំងសម្លៀកបំពាក់ជាច្រើន រួមទាំងរបស់ប្រើប្រាស់មនុស្សប្រុសច្រើនទៀត រៀបរាប់មួយថ្ងៃនេះក៏មិនអស់ផង ប៉ុន្តែចៅហ្វាយរបស់គេទិញឲ្យអ្នកណា? ព្រោះរបស់បែបនេះភាគច្រើនគឺនាយទិញវាខ្លួនឯង មិនបានផ្តាំផ្ញើក៏ដូចជាប្រើឲ្យគេ
ទៅទិញឡើយ។
«មែនហើយ»
«ចៅហ្វាយទិញឲ្យអ្នកណា ហេតុអ្វីក៏ច្រើនម្ល៉េះ?»
«ដឹងថាមិនមែនទិញឲ្យឯងទៅគឺបានហើយ»
«ហូយ! ចុកខ្លាំងណាស់ចៅហ្វាយ»មនុស្សចំនិត
លើកដៃស្ទាបទ្រូងសម្លឹងមើលចៅហ្វាយរបស់ខ្លួន
ដើរចេញទៅទាំងស្ពឹកមុខ គេគ្រាន់តែ
សួរធម្មតាសោះ មើលនាយឆ្លើយមកវិញចុះគេដឹងស្រាប់ហើយថានាយមិនបានទិញឲ្យគេ បើសិនមនុស្សដូចជាយ៉ុនគីទិញរបស់ ដូចជាខោអាវឲ្យចំនិតផ្ទាល់ខ្លួននោះ ផែនដីមួយនេះប្រហែលជារលាយ
ស្អែកមិនខានទេ។
«អ្នកប្រុសត្រលប់មកវិញហើយ ចង់ពិសារបាយថ្ងៃត្រង់សិនឬសម្អាតខ្លួនមុន?»ភីម
«រៀបចំមក! ហើយចុះអ្នកម៉ាក់នោះ?»
«អ៊ុំស្រីគាត់មានណាត់ជាមួយនិងមិត្តរបស់គាត់ គាត់បានផ្តាំមកថាឲ្យអ្នកប្រុសពិសារមុន»ជីមីន ជាអ្នក
និយាយ ព្រោះរឿងនេះអ្នកស្រីបានផ្តែផ្តាំគេមុននិងគាត់ចេញទៅ។
«អញ្ចឹងដួសបាយទៅ»
«ចាស៎!»យ៉ុនគី អង្គុយញាំបាយម្នាក់ឯងជាមួយនិងភាពស្ងៀមស្ងាត់បំផុត ដោយមានអ្នកបម្រើឆ្វេងស្តាំនៅឈរពីក្រោយ ខ្លាចថានាយត្រូវការអ្វីមួយ កុំពិបាករត់មកត្រហេបត្រហបនាំត្រូវមាត់ ណាមួយនេះគឺជាតួនាទីរបស់អ្នកបម្រើគ្រប់រូបដែលត្រូវធ្វើរួមទាំងជីមីនផងដែរ។
«អ្នកប្រុស! ត្រូវការបង្អែមទេ?»ភីម បន្តសួរនៅ
ពេលយ៉ុនគីបានញាំបាយរួចរាល់ ដោយដៃរបស់នាយយកកន្សែងមកជូតមាត់សឹមផឹកទឹកតាមក្រោយ។
«មិនចាំបាច់ទេ ពួកនាងរៀបចំទៅ»
«ចាស៎អ្នកប្រុស!»
«មោះបងស្រី! ចាំខ្ញុំជួយ»ជីមីន
«មិនអីទេជីមីន ឯងសម្រាកទៅ របួសរបស់ឯងមិនទាន់ជានោះទេ ការងារទាំងនេះបងអាចធ្វើបាន»ភីម
«មិនអីទេបង! ខ្ញុំអាចធ្វើបាន ឲ្យខ្ញុំធ្វើផងទៅណា»
រាងតូចជាមនុស្សរួសរាយម្នាក់ អ្នកណាដែលបាននៅជិត តែងតែចូលចិត្តស្រឡាញ់រាប់អានរួមទាំងអ្នក
បម្រើដែលធ្វើការនៅទីនេះដូចគ្នា ពួកគេមិនចង់ឲ្យរាងតូចពិបាកដោយសារតែរបួសនៅមិនទាន់ជា ណាមួយខ្លាចថាពេលអ្នកស្រីមកវិញគាត់ដឹង គាត់ច្បាស់ជារករឿងពួកនាងមិនខាន។
«ចឹងឯងជួយប្រមូលចានយកទៅទុកផងចុះ ចាំពួកបងជាអ្នកលាង»ភីម មិនដឹងថាបដិសេធជាមួយនិងទឹក
មុខកំសត់បែបនេះយ៉ាងម៉េច ដូច្នេះហើយនាងមានតែយល់ព្រមឲ្យរាងតូចជួយតែប៉ុណ្ណោះ។
«បាទបង!»រាងតូចសប្បាយចិត្តដែលមានអ្នកឲ្យខ្លួនជួយធ្វើកិច្ចការផ្ទះ គេមិនចង់នៅស្ងៀមៗដោយគ្រាន់តែឈរមើលពួកគាត់ធ្វើនោះទេ គេដូចជាមិនទម្លាប់និងអ្វីបែបនេះ។ កាយវិការរបស់ជីមីនដែលកំពុងតែ
ធ្វើ ជៀសមិនផុតពីខ្សែភ្នែករបស់យ៉ុនគីដែលកំពុងតែសម្លឹងមើលមកពីលើជណ្តើរ តាមពិតនាយមិនទាន់បានទៅណាឆ្ងាយនោះទេ ព្រោះនាយរងចាំមើលអ្នក
បម្រើក្នុងផ្ទះជាមុនសិន អាចនិយាយបានថាគេរង
ចាំមើលជីមីនជាពិសេស។
«ខ្លួនឈឺហើយនៅមិនចេះស្ងៀមសោះ»***
ពេលល្ងាចបន្តិចជីមីនបានស្ម័គ្រជួយកិច្ចការរបស់អ្នកបម្រើទាំងនោះទៅតាមកម្លាំងដែលខ្លួនអាចជួយបាន ភាគច្រើនសុទ្ធតែជាការងារស្រួលៗតែប៉ុណ្ណោះ ព្រោះភីមមិនចង់ឲ្យជីមីនមកពិបាកទាំងខ្លួនកំពុងតែមិនស្រួលបែបនេះឡើយ។ បន្ទាប់មកទៀតជីមីនក៏បាន
សម្រាក ពេលនេះគេអង្គុយមើលទូរទស្សន៍នៅក្នុងបន្ទប់ទទួលភ្ញៀវរងចាំអ្នកស្រីមីនត្រឡប់មកវិញ ដោយសារតែគេមិនដឹងថាធ្វើអ្វីទៀតនោះទេ ការងារ
ទាំងប៉ុន្មានក៏ធ្វើរួចអស់ហើយទើបគេរងចាំគាត់
ត្រលប់មកវិញតែម្តងទៅ។
«បងភីម! បងចង់ទៅណានិង?»ក្រឡេកឃើញភីម
កាន់កាហ្វេមួយកែវនៅក្នុងដៃមិនដឹងថាចេញទៅណានោះទេ ទើបជីមីនស្ទាក់សួរ។
«បងយកកាហ្វេទៅឲ្យអ្នកប្រុសនៅក្នុងបន្ទប់»
«គាត់ផឹកកាហ្វេទាំងយប់បែបនេះហ្ហេស៎?»
«ចាស! គាត់ផឹកបែបនេះរាល់ថ្ងៃទៅហើយ»
«បើអញ្ចឹងបងឲ្យវាមកខ្ញុំមក ចាំខ្ញុំយកទៅឲ្យគាត់
ដោយខ្លួនឯង»និយាយបែបនេះ ប្រហែលជាចង់សម្រួលការងារដល់ភីមមិនខានទេ មនុស្សដូចជីមីន
នេះមិនចេះនៅទំនេរសោះ តាមដណ្តើមការងាររបស់
អ្នកដទៃមិនឈប់ ពេលខ្លះអ្នកបម្រើផ្សេងៗដូចជាក្រែងចិត្តលែងហ៊ានហារមាត់ប្រើគេទៀតហើយ។
«ឯងប្រាកហើយហ្ហេស៎?»ហេតុអ្វីនាងសួរបែប
នេះ? មូលហេតុគឺដោយសារតែខ្លាចថាយ៉ុនគីនិងស្តីបន្ទោសដល់ជីមីនបើសិនជាគេធ្វើការខុសនៅប្រការណាមួយ នាងមិនចង់ឲ្យយ៉ុនគីស្តីឲ្យជីមីនព្រោះ
មនុស្សដូចជាចៅហ្វាយរបស់នាងតាមចិត្តមិនទាន់នោះទេ ម្តងល្អម្តង អាក្រក់ប្រាប់មិនត្រូវឡើយ ណាមួយនាងធ្លាប់ត្រូវមាត់ច្រើនដងទៅហើយទើបនាងសាំ ដូច្នេះហើយបានជានាងមិនចង់ឲ្យជីមីនទៅខ្លាចថាជីមីននិងដូចជានាង។
«បាទ! តើបន្ទប់របស់គាត់នៅខាងណាទៅ?»ទោះបន្ទប់ពួកគេទាំងពីរនៅជិតគ្នាក៏ដោយ ប៉ុន្តែជីមីនមិនស្គាល់នោះទេរួចការងារក៏ងូតទឹកចូលគេង ពេលព្រឹកឡើងក៏ងើបធ្វើការតាមធម្មតា មានពេលវេលាឯណា
ទៅចង់ដឹងបន្ទប់របស់អ្នកប្រុសនោះ។
«នៅខាងស្តាំដៃជិតបន្ទប់របស់ឯងនិងហើយ»
«អរ៎បាទ! មោះចាំខ្ញុំយកទៅឲ្យគាត់»
«ប្រយ័ត្នផង វាកំពុងតែក្តៅ»
«ដឹងហើយបង»រាងតូចទទួលកាហ្វេយកមកកាន់នៅក្នុងដៃ ទើបឡើងទៅខាងលើដើម្បីយកទៅឲ្យយ៉ុនគី ខ្លាចថាមានការយឺតយ៉ាវ នាយនិងស្តីបន្ទោស ហើយនេះក៏ជាលើកទីមួយដែលគេបានស្គាល់
បន្ទប់និងដឹងថាយ៉ុនគីគេងក្បែរបន្ទប់របស់គេ។
#ជេខេយ៍
YOU ARE READING
🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀
Acciónត្រឹមជាក្មេងបម្រើម្នាក់ មានសិទ្ធិអីទៅស្រលាញ់អ្នកប្រុសបានទៅ? វាសនារបស់ខ្ញុំ ប្រៀបជាមួយនិងអ្នកប្រុសមិនបាននោះទេ។